នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
“
ខ្ញុំព្រះករុណា សូមនមស្ការ ចំពោះព្រះភគវន្តមុនីអរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ ព្រមទាំងព្រះធម៌ និងព្រះអរិយសង្ឃ ដោយសេចក្ដីគោរព “ ។
ប្រភពខ្មែរ
( ដើមកំណើតប្រជាជនខ្មែរ )
ពង្សាវតាខ្មែរ និង ប្រវត្តិសាស្ត្រខ្មែរ . បានប្រែប្រួលៈ
ខ្មែរយើងពីដើមឡើយមុនដែលភាសាជាតិផ្សាយមកតាំងនៅក្នុង
កម្ពុជរដ្ឋ,កាលពីដើមអាស្រ័យនៅក្នុងកុមេរុរដ្ឋ,កុមេរុរដ្ឋនោះជា-
ប្រទេសរបស់ខ្មែរយើងពីបុរាណ ស្ថិតនៅក្នុងដែនដីឥណ្ឌាភាគ- ខាងត្បូងផុតអំពីមធ្យមប្រទេស ត្រង់ដែនហៅថា « ទក្ខិណាបថ» ឬ « ទក្ខិណាទ្ធិគោល » ដែលមានប្រទេសមួយឈ្មោះ
« កុមេរុ » មានប្រជាជនរស់ច្រើនកុះករ ។ ប្រើភាសាកេមេរា ។
សូរសព្ទសម្លេង (កុមេរុ) ដែលយើងហៅត្រឹមតែ
« កុមេរុ៍ » ពាក្យដែលហៅ (កុមេរុ៍) នេះយូរៗទៅក៏ក្លាយជា « ក្មេរ »
តាមសិលាចារឹក ។
ពាក្យ ( ក្មេរ ) នេះយូរៗទៅប្រែបានជា
« ខ្មែរ » ។
បើយើងអានប្រមៀលពាក្យ ( កម្ពុ+មេរៈ
ឬ(កម្ព+មេរៈ)ជា (ក័ម+មេរៈ)ទៅជា(កមេរ)ហើយក្លាយជា(ក្មេរ=ខ្មែរឬកម្ពុជា) ។
ជារឿងដើមកំណើត ( ឥសីកម្ពុស្វយម្ពុវៈ
) ។
«
សូមព្រលឹងជាតីខ្មែរគង់វង់ជាអមតៈ »
អក្សរសីល្ប៍ខ្មែរ
មុនសម័យអង្គរនិងក្នុងសម័យអង្គរ
សម័យមុនអង្គរ
ខ្មែរយើងនិយមសរសេរភាសាសំស្ក្រឹតដោយ
សម័យនោះចាត់ទុកភាសាសំស្ក្រឹតជាភាសាអ្នកប្រាជ្ញ និងខ្លះសរ
សេរជាភាសាខ្មែរ ។
ខ្មែរបានសរសេរលើផ្ទាំងថ្ម ហៅថាសិលាចា- រឹក ។
សម័យអង្គរ ខ្មែរនិយមសរសេរជាភាសាខ្មែរ ឬ សរសេរ- ដោយប្រើភាសាពីរលាយគ្នា គឺសំស្ក្រឹតលាយភាសាខ្មែរ ។
ខ្លឹមសារអក្សរសីល្ប៍សម័យទាំងពីរនោះ
ច្រើនសរសេរជា- អត្ថបទនិយាយពីចិត្តសន្ដោសរបស់ស្ដេចអង្គមួយ ដែលគិតគូរដល់ សុភមង្គលរបស់រាស្ត្រ និង បញ្ជាឲ្យស្ដេចជំនាន់ក្រោយប្រតិបត្តិ តាម ម្យ៉ាងទៀតសរសេរនិយាយអំពីកំណត់ហេតុ ក្នុងដំណើរ- ប្រព្រឹត្តទៅនៃប្រវត្តិស្ដេច ឬ មន្រី្ត ពុំនោះសរសេរពាក្យកាព្យឧទ្ទិស
ជំពោះប្រវត្តិសាស្ដ្រនិងសាសនា ។
«
ភាសាខ្មែរនិងអក្សរខ្មែរជាព្រលឹងជាតិខ្មែរ »
&k'
ប្រវត្តិសករាជ
ពាក្យថា «សករាជ»មកអំពី «សគ្យៈ» សំស្ក្រឹតថា « សគៈ»
កាលពីសម័យយុគៈ និងរាជស្ដេច
បានសេចក្ដីថា «ការកំណត់រាប់ឆ្នាំ
តាមកំណត់កាលពីយូររៀងមក» ដោយ- យកបុគ្គលអស្ចារ្យ ឬ ហេតុអស្ចារ្យណាមួយមក កេណ្ឌរាប់ក្នុង-
ជំនាន់ដើម ហើយគេប្រើត្រឹម « សកៈ »
ប៉ុណ្ណោះ ។
លុះសម័យក្រោយមក ប្រមាណក្នុង
សម័យឧត្តុង ទើប ប្រើ« សករាជ »
ដរាបមកដល់សព្វថ្ងៃនេះ ។
សករាជ មាន៤ គឺៈ
១.ពុទ្ធសករាជ
២.គ្រឹស្ដសករាជ
៣.មហាសករាជ
៤.ចុល្លសករាជ
ក.អំពីព្រះពុទ្ធសករាជ
ពុទ្ធសករាជ ជាសករាជដែលរាប់ចំនួនថ្ងៃ-ខែ-ឆ្នាំ
តាំងពី ថ្ងៃពុធ ០១រោច ខែពិសាខ ឆ្នាំម្សាញ់
ក្រោយថ្ងៃដែលព្រះសក្យ មុនីសម្ពុទ្ធគោត្តមទ្រង់បរិនិព្វានទៅបានមួយថ្ងៃរៀងមក
។ ព្រះបរម គ្រូបរិនិព្វាននៅថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ។ ហេតុនេះ- ហើយបានជារាប់ត្រឹមថ្ងៃ
០១ រោចខែឆ្នាំនោះ មកកេណ្ឌជាពុទ្ធ- សករាជ
(សរសេរអក្សរកាត់ ព.ស. ) ។
ខ.អំពីគ្រឹស្ដសករាជ
គ្រឹស្ដសករាជ
កើតឡើងក្រោយពុទ្ធសករាជចំនួន៥៤៣ ឆ្នាំ ដែលមានសាស្ត្រាម្នាក់ឈ្មោះ «យេស៊ូ»
ឬ «ហ៊្សេស៊ូគ្រឹស្ដ»ជា អ្នកបង្កើតលទ្ធិសាសនា «គ្រេជែន ឬ គ្រឹស្ដ» កើតនៅប្រទេសអ៊ី- ស្រាអែល ខ្លះថា ប្រទេសប៉ាលេស្ទីន ក្នុងសតវត្សទី ៦ នៃពុទ្ធ- សករាជ ៥៧៦ ក្នុងគំរប់ អាយុ៣៣ឆ្នាំ ។ គ្រឹស្ដសករាជសរសេរ-
អក្សរកាត់ថា (គ.ស.) ។ (ចាប់ពីត្រឹមយេស៊ូកើត)
ព្រះយេស៊ូគ្រឹស្ត ជាជនជាតិ ជីហ្វ ជាកូនរបស់លោក
យូ-
សេហ្វ នាង ព្រហ្មចារីម៉ារី (ឪពុកមិនប្រាកដ)តាមគម្ពីរ
ម៉ាថាយ
(១.១៨)បញ្ជាក់ថា
នាងព្រហ្មចារីម៉ារីមានគភ៌(ដោយព្រះវិញាណ-
បរិសុទ្ធ)មុនរួមរស់ជាមួយលោក
យូ សេហ្វ ព្រះយេស៊ូគ្រឹស្ត កើត
ថ្ងៃទី២៥ខែធ្នូ
ក្នុងរវាង ព.ស.៥៤៣ នាក្រុងបេតឡេហែលជិតក្រុង
ហ៊្សេរុយសាឡឹមអាយុ៣០ឆ្នាំយេស៊ូគ្រឹស្តបានទទួលពីធីជ្រមុជទឹក
ឬ ពីធីលាងបាប
អំពីហ្សង់បាប់ទីស នៅមាក់ទន្លេហ្សូដាំង ហើយ-
ក៍ទទួលនាមបញ្ញាត្តិថាបុត្រព្រះម្ចាស់សួគ៌ពីពេលនោះ
ក៏ចាប់-
ផ្ដើមផ្សព្វផ្សាយសាសនាជួយសង្គ្រោះអ្នកជំងឺ បានសាវ័ក ១២
នាក់ពេលផ្សព្វផ្សាយ មានមនុស្សជាច្រើនចោទថាយេស៊ូបានធ្វើ
ខុសបញ្ញាត្តិដើម
ខ្លះថាដើរញុះញុងអ្នកស្រុកឲ្យប្រឆាំងពួករ៉ូម៉ាំង
ដែលជាអ្នកគ្រប់គ្រងពួករ៉ូម៉ាំងខឹងក្រេវក្រោធក៍បញ្ចាឲ្យចាប់
យេស៊ូ ទៅកាត់ទោសប្រហារជីវិត ។
សាវ័កយេស៊ូម្នាក់ឈ្មោះ យូ ដា ក្បត់និងយេស៊ូ
បាននាំ
ទាហានទៅចាប់
យេស៊ូ ក្រោយពីទទួលសំណូកជាប្រាក់៣០
បន្ទះ ក្នុងគ្រាអសន្តមានសាវ័កម្នាក់ទៀតឈ្មោះ
ហ្វី លីព បាន-
សួរថាហេតុអ្វីក្នុងករណីអាសន្តព្រះបិតា
(ព្រះជាម្ចាស់) មិនចុះ-
ជួយបុត្ររបស់ព្រះអង្គ
?
យេស៊ូ ឆ្លើយថា អ្នកមិនជឿទេ
យើងនៅក្នុងបិតា ព្រះបិតា
នៅក្នុងយើង(មានន័យថា
ព្រះបិតា និង ព្រះយេស៊ូតែមួយ) ។
ព្រះយេស៊ូ ត្រូវគេចាប់យកទៅឆ្កាង
កណ្ដាលអ្នកទោស២
នាក់ដែលជាចោរប្តន់
។
ព្រះយេស៊ូ បានផុតជីវិតយ៉ាងសែនវេទនា
នៅលើឈើឆ្តាង
នាវាលាម៉ោង៣រសៀលក្នុងជន្មាយ៣៣ឆ្នាំមុនពេល
ស្លាប់ យេស៊ូ
បានថា «ព្រះជាម្ចាស់ខ្ងុំៗហេតុអ្វីបានជាព្រះអង្គបោះបង់ទូលព្រះ- បង្គំចោល» (គម្ពីរ
ម៉ាថាយ ២៧-៤៦,ម៉ាក១៥-៣៤) ។
ក្ដីបញ្ចាក់អះអាង
-រយៈពេលស្លាប់ ៣ ថ្ងៃព្រះយេស៊ូរស់ឡើងវិញ បន្តរស់នៅ-
រយៈពេល៤០ថ្ងៃទៀត
ទើបហោះទៅកាន់ឋានសួគ៌ ។
គ.អំពីមហាសករាជ
មហាសករាជ កើតឡើងក្នុងរាជព្រះបាទសកៈ ឬ
អរិដ្ឋ- ពលពាហនោ (ព្រះកេតុមាលា) ដោយប្រារព្ធយកជ័យជំនះយ៉ាង សម្បើម
របស់ក្សត្រអង្គនោះមកកេណ្ឌ ។ប៉ុន្តែជំនាន់មុនហៅត្រឹម តែសករាជប៉ុណ្ណោះ លុះខាងក្រោយមកមានសករាជថ្មីមួយ- ទៀតកើតឡើង ទើបហៅសករាជព្រះចៅសាលីអរិដ្ឋពលពាហ-
នោ ថា មហាសករាជ
។
បើតាមពង្សាវតាខ្មែរថា ព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហ
នោ (ព្រកេតុមាលាសូរ្យវរ្ម័ន)
បានតាំងមហាសករាជក្នុង ព.ស. ៦២១
គឺក្នុងថ្ងៃពុធ តិថី២៦ ថ្ងៃ១១រោច ខេចេត្រ ឆ្នាំថោះឯកស័ក ត្រូវនឹង ថ្ងៃទី១៧
ខែមីនា គ.ស. ៧៧ ។ ក្នុងថ្ងៃនោះគឺជាថ្ងៃឥន្ទ្រា
ភិសេកជា ការអភិសេកដោយព្រះឥន្ទ ឲ្យឡើងសោយរាជលើក ទី២នៃព្រះកេតុមាលាសូរ្យវរ្ម័នអង្គនេះ
។ មហាសករាជ សរសេរ-
អក្សរកាត់ (ម.ស.)
។
ឃ.អំពីចុល្លសករាជ
សករាជតូច
ក្សត្រភូមាទ្រង់ព្រះនាមសង្ឃរាជ
ហៅថា (ពពូសោហេរ៍)ជាក្សត្រទី១៩ក្នុងវង្សសមុទ្ធិរិទ្ធ ទ្រង់តាំងឡើងក្នុង ឆ្នាំកុរឯកស័កព.ស.១១៩២ដោយយកសុរិយគតិ
គឺពេលប្រជួប- ខួបថ្ងៃអាទិត្យ ដែលគោ-ចរចេញអំពីមេសារាសី ហើយត្រឡប់ចូល មកមេសារាសីវិញ ។ ឯការប្រើពាក្យជាឯកស័ក. ទោស័ក. ត្រីស័ក.
ចត្វាស័ក. បញ្ចស័ក. ជាដើម ប្រកបនឹងឈ្មោះឆ្នាំក៏-
កើតឡើងក្នុងវេលាដែលកើតចុល្លសករាជនេះដែរ ។ ទំនៀម- ទម្លាប់ចូលឆ្នាំក្នុងខែមេសា(អាហ្វ្រីល)
គឺត្រូវនឹងខែចេត្រតាមចន្ទ- គតិ ក៏កើតមានឡើង ក្នុងសម័យដែលកើត ចុល្លសករាជនេះ ដែរ ។ ចុល្លសករាជ សរសេរអក្សរកាត់ «ច.ល.» ។
ក្នុងពង្សាវតាខ្មែរ ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបាន- តាំង
ចុល្លសករាជ ទី១ បង្កើតឡើងក្នុងថ្ងៃ ចន្ទ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ត្រូវនឹងថ្ងៃទី២២ ខែមីនា ព.ស.១១៨៣- គ.ស.៦៣៩ ។
កាលនោះព្រះអង្គទ្រង់ទតឃើញសំពៅមួយអណ្ដែតមកគឿងឯច្រាំងសមុទ្រនៅក្នុងសំពៅនោះមានរូបព្រះពុទ្ធ១ព្រះអង្គធ្វើអំពីកែវមរកតនិងគម្ពីរ
ព្រះត្រៃបិដក ។ ទ្រង់តាំងថ្ងៃនោះជាសក- រាជទី១ឡើង ។
អំពីកំណើតសាសនា
សាសនាកើតដោយហេតុ
៣យ៉ាង
១.សេចក្ដី ខ្លាច
២.សេចក្ដី ត្រូវការ
៣.សេចក្ដី ខ្វះខាត
សាសនា២យ៉ាង
១.ព្រះពុទ្ធសាសនា
ព្រះពុទ្ធសាសនា ប្រែថា .ពាក្យប្រៀនប្រដៅ.ពាក្យទូន្មាន. ដំបូន្មាន.ឱវាទរបស់ព្រះពុទ្ធ។ទ្រង់សំដែងបញ្ជាក់មានហេតុ+ផល។
បញ្ជាក់.ព្រះពុទ្ធសាសនា ផ្សាយចូលប្រទេសកម្ពុជា(ព.ស.២៣៥)
(គឺពុទ្ធសតវត្យរ៍ទី៣ប្រវត្តិពុទ្ធសាសនា
របស់លោក សំ ញាណ) ។
២.ពាហិរសាសនា
ពាហិរសាសនា
គឺពាក្យប្រៀនប្រដៅរបស់គណាចារ្យដទៃ, គឺជាសាសនាបន់ស្រន់,បួងបួស,អង្វរករ,បង្ខំចិត្ត,បានដល់សាស-នាញ្រហ្មណជាដើម
។ សាសនានេះជឿព្រះអាទិទេពឬព្រះឥសូរ ព្រះនរាយណ៍ និង ព្រះព្រហ្ម,ជាសរណៈរបស់ខ្លួន,ពាហិរសាសនា
នេះកើតមុនព្រះពុទ្ធសាសនាខ្លះ,
ក្រោយព្រះពុទ្ធសាសនាខ្លះ,គឺ កើតមានត្រឹមមានសត្វលោកមក ។
គណាចារ្យដទៃដែលជាអ្នកប្រកាសពាហិរៈសាសនាមាន
ឥសី១០នាក់គឺឈ្មោះ អថ្ថកៈ១,វាមកៈ១,វេស្សាមិត្ត១,យមតគី១, អង្គីរស្សៈ១,ភារទ្ធាជៈ១,វេសេជ្ធ១,កស្សបៈ១,ភគុ១,វាមទេវៈ១,ជា-
អ្នក
ប្រកាសតៗគ្នានូវលទ្ធិព្រាហ្មញ្ញៈឬព្រហណ្យនាំមនុស្សឲ្យជឿ ថាមហាព្រហ្មជាអ្នកបង្កើតមនុស្សសាសន៍
។ ពាក្យប្រៀនប្រដៅ-
របស់ឥសីទាំងនេះហៅថាព្រហ្មញ្ញសាសនា
។
គ្រូទាំង៦នាក់គឺឈ្មោះបូរណកស្សប១មក្ខលិគោសាល១,
និគ្គណ្ឋនាដបុត្តៈ១,សញ្ជយវេឡដ្ឋបុត្ត១,បកុទ្ធកច្ចាយនៈ១,អដិត-កេសកម្ពលី១,ជាអ្នកប្រកាសព្រមគ្នា
នូវលទ្ធិមិច្ឆាទិដ្ឋិមានអកិរិ- យាទិដ្ឋិជាដើមប្រកាសជឿថា ( ធ្វើបុណ្យមិនបានបុណ្យ, ធ្វើបាប-
មិនបានបាប ) ពាក្យប្រៀនប្រដៅរបស់គ្រូទាំងនេះឈ្មោះសាសនា និគ្រន្ថ ។
គ្រូឈ្មោះមហាម័ទ ជាអ្នកបង្កើតគម្ពីរកោរ៉ានដឹកនាំ-
មនុស្សសាសន៍ឲ្យជឿតាមនូវលទ្ធិរបស់ខ្លួនដែលសំដែងក្នុងគម្ពីរ-
នោះ ពាក្យប្រៀនប្រដៅរបស់មហាម័ទនោះ ហៅថាសាសនា មហាម័ទ ។ (ឥស្លាម)
មនុស្សអស្ចារ្យម្នាក់ឈ្មោះ(ហ៊្សេហ៊្សុយគ្រឹស្ត)ប្រកាសលទ្ធិ
លាងបាបជាដើម ពាក្យប្រៀនប្រដៅរបស់លោកនេះហៅថាគ្រឹស្ត សាសនាដែលបែកទៅជាកាតូលិក និងប្រូតិស្តងក៍ ។
(ដកស្រងពីសៀវភៅបកិណ្ណកៈកងធម៌
របស់ លោកគ្រូ យិន វន់)
(Â,
ប្រវត្តិចេតិយ
និង ប្រាសាទ
ប្រភេទ នៃ ចេតិយ
ពុទ្ធចេតិយមានច្រើនប្រភេទណាស់ តែបើចែកដោយ-
សង្ខេបមានចំនួន៤យ៉ាងគឺៈ
១.ធាតុចេតិយ ចេតិយសម្រាប់បញ្ចុះបរមសារីរិកធាតុនៃ
ព្រះសម្មាសម្ពុទ្ធឬព្រះច្ចេកពុទ្ធនិងព្រះអរហន្ត
និង ស្ដេចចក្រពត្តិ ។
២.បរិភោគចេតិយ
ចេតិយសម្រាប់បញ្ចុះគ្រឿងបរិក្ខារបស់- ព្រះសម្មាសម្ពុទ្ធ
។
៣.ធម្មចេតិយ
ចេតិយសម្រាប់តម្គល់ព្រះធម្មក្ខន្ធ៨៤.០០០ ដែលព្រះពុទ្ធបានត្រាស់ហើយទ្រង់សំដែងប្រតិស្ថានទុក
។
«មានក្នុងព.ស.៤៥២» ។
៤.ឧទ្ទិសកចេតិយចេតិយសម្រាប់ឧទ្ទិសចំពោះព្រះសម្មា-
សម្ពុទ្ធដូចជាសម្រាប់ដាក់
ព្រះពុទ្ធបដិមា,សម្រាប់គូរនូវរឿង-
ពុទ្ធប្បវត្តិ ។
ការប្រែក្លាយនៃពុទ្ធចេតិយ
ពុទ្ធសករាជកន្លងទៅបាន២៣៤ឆ្នាំ
ព្រះពុទ្ធសាសនាបាន- បែកទៅជានិកាយពីរគឺៈហីនយាន១,(ថេរវាទ)មហាយាន១, ដាក់ប្រាកដក្នុងពេលធ្វើតតិយសង្គាយនារួច(ព.ស.២៣៤)មានឥទ្ធិពលទៅប្រទេសនានាក្នុងពិភពលោកបានដែរគឺតាមរយៈអ្នក
កាន់នូវលទ្ធិទាំងពីរនេះនាំទៅផ្សាយរៀងៗខ្លួន ។ ហេតុដូឆ្នេះនេះក៍
ចែកជាមុខសញ្ញាខុសគ្នាពីរគឺហីនយាន១,(ថេរវាទ)
មហា-
យាន១, ។
ក. ហីនយាន
ព្រះពុទ្ធសាសនាខាងហីនយាន(ថេរវាទ)មានព្រះសង្ឃ
មួយព្រះអង្គព្រះនាម(មោគ្គលីបុត្តតិស្សត្ថេរ)ជានាយក
។ មានព្រះ រាជាមួយព្រះអង្គព្រះនាម (ធម្មាសោករាជ) ជាអ្នកឧបត្ថម្ភ-
សាសនាហីនយាន បានជួយឧបត្ថម្ភការធ្វើតតិយសង្គាយនាអស់
រយៈពេល៧ខែជាដើម ។
ក្នុងការផ្សាយព្រះពុទ្ធសាសនាផ្នែកនិកាយហីនយានេះ
ព្រះបាទធម្មាសោក បានបញ្ជូនសមណៈទូតឲ្យនិមន្តទៅគ្រប់
តំបន់ក្នុងពិភពលោកដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងតំបន់-
ខ្លះៗដែលព្រះពុទ្ធសាសនាពុំទាន់ចូលដល់ ដូចជាក្នុងដែនដីក្រិច, អាស៊ីភាគអាគ្នេយ៍ ឬសុវណ្ណភូមិជាដើម
។
ចំណេរកាលខាងក្រោយមកទៀត នៅក្នុងរជ្ជកាលព្រះ បាទ(កនិស្កៈ)រវាងសតវត្សរ៍ទី១នៃគ្រឹស្តសករាជព្រះពុទ្ធសាសនា
បែបហីនយាន កាន់តែធំទូលំទូលាយទៅទិសនានាដូចជាអា ណាចក្រក្រិចដល់ទ្វីបអាហ្វ្រិកភាគឧត្តរ
។ ខាងអាស៊ីកណ្ដាល គឺប្រទេសចិន,ម៉ុងហ្គោល,ប្រទេសកូរ៉េ,ប្រទេសជប៉ុន
។ ខាងឧត្តរគឺ ដល់ប្រទេសទីបេត៍ ។ ខាងទិសទក្សិណគឺដល់កោះលង្កា និងឆ្ងាយហួសដល់សុវណ្ណភូមិទៀតផង
។
ខ. មហាយាន
ចំណែកព្រះពុទ្ធសាសនា
ខាងមហាយានវិញមានអាចារ្យ- ជាធំឈ្មោះ (អរិយមុដ្ឋិ)
ដែលជាអ្នកកាន់នូវធម្មវិន័យធូរហើយ-
យកព្រះពោធិសត្វជាធំដូចជា(លោកេតិស្វរៈ)(បញ្ជស្រី,សមន្ត-
មុខ)។ល។ និកាយនេះផ្សាយព្រះពុទ្ធសាសនា ចូលទៅកាន់ ប្រទេសជប៉ុនមុនគេ
ក្នុងសតវត្សរ៍ទី៦ឆ្នាំ៥៣៨ប្រទេសទីបេត៍ក្នុង គ.ស.ទី៨ ។ ប្រទេសចិនក្នុងគ.ស.ទី៦-៧ ។
ប្រទេសនានាដែលបានទទួលយកវប្បធម៌ព្រះពុទ្ធ-
សាសនាពីប្រទេសឥណ្ឌាមក
មិនថាប្រទេសកាន់មហាយាន ឬ ហីនយានទេ បាននាំគ្នាធ្វើថាវរៈវត្តគោរពបូជា គឺ ព្រះពុទ្ធចេតិយ-
រៀងៗខ្លួន ។
ប៉ុន្តែពុទ្ធចេតិយដែលធ្វើនោះដោយយកលំនាំតាមប្រទេស-ឥណ្ឌាព្រោះប្រទេសឥណ្ឌាបានធ្វើចេតិយមុនគេ ប៉ុន្តែចេតិយប្រ-
ទេសនានាដែលបានធ្វើនោះមិនដូចចេតិយដែលគេធ្វើនៅ
ប្រទេស- ឥណ្ឌាទាំងអស់នោះទេ គឺ គេធ្វើតាមការឆ្នៃប្រឌិតរបស់សិប្បករ នៅក្នុងប្រទេសរបស់គេរៀងៗខ្លួន
គោលពុទ្ធចេតិយប្រទេសនានាធ្វើឡើងដោយយកលំនាំប្រទេសឥណ្ឌានោះមានគោលធំៗ
៤យ៉ាងគឺៈ
ក.រូបព្រះពុទ្ធ
ខ.រូបព្រះពោធិសត្វ
គ.ព្រះស្ថូប (ចេតិយ)
ឃ.ព្រះបា្រង្គ (ប្រាសាទ)
មូលហេតុនៃពុទ្ធចេតិយ
នៅក្នុងមហាបរិនិព្វានសូត្រ និងនៅក្នុងគម្ពីរបឋមសម្ពោធិ
ត្រង់ធាតុវិសជ្ជនបរិវត្តន៍បានសម្ដែងពីមូលហេតុដើមនៃធាតុចេតិយ
ថា កាលព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់បរិនិព្វានទៅពួកមល្លក្សត្រ
នៅនគរកុសិនារា ក៏បានចាត់ចែងថ្វាយព្រះភ្លើងរួចហើយព្រះបរម ធាតុរបស់ព្រះអង្គក៍ចែកជាពីរប្រភេទគឺព្រះធាតុមិនបាក់បែក១,
ព្រះធាតុដែលបាក់បែក១,។
ព្រះធាតុមិនបាក់បែកមាន៧អង្គគឺ
.ព្រះឧណ្ហធាតុ ឆ្អឹងថ្ងាស
១
.ព្រះទាថាធាតុ ចង្កូមកែវ ៤
.ព្រះអក្ខក្កធាតុ ឆ្អឹងដងកាំបិត ២
ព្រះធាតុដែលបាក់បែក៣ប្រភេទ
១.ព្រះបរមធាតុខ្នាតធំ
មានទំហំប៉ុនមួយកំណាត់គ្រាប់សណ្ដែ- បាយ,មានពណ៌ដូចមាស ចំនួន៥នាឡិ ។
២.ព្រះបរមធាតុខ្នាតកណ្ដាលមានទំហំប៉ុនកំណាត់គ្រាប់អង្ករ មានពណ៌ដូចកែវភ្លឺ
ចំនួន៦នាឡិ ។
៣.ព្រះបរមធាតុខ្នាតតូចបំផុត
មានទំហំប៉ុនគ្រាប់ស្ពៃមានពណ៌
ដូចផ្កាថ្កុល ចំនួន៥នាឡិ
។
ព្រះបរមសារីរិកធាតុទាំងពីរប្រភេទធំៗខាងលើនេះត្រូវបាន
ប្រតិស្ថានក្នុងទីផ្សេងៗគ្នា ។ ព្រះធាតុដែលមិនបាក់បែកទាំង៧ អង្គ ត្រូវបានយកទៅបញ្ចុះទុកក្នុទីស្ថានទាំង៧កន្លែងគឺៈ
។
ក.ព្រះចង្កូមកែវស្ដាំខាងលើ នៅស្ថានតាវត្តឹង្ស
។
ខ.ព្រះចង្កូមកែវស្ដាំខាងក្រោម នៅសីហឡៈ(ស្រីលង្កា) ។
គ.ព្រះចង្កូមកែវឆ្វេងខាងលើ
នៅដែនគន្ធារៈ (ចិន) ។
ឃ.ព្រះចង្កូមកែវឆ្វេងខាងក្រោម នៅពិភពនាគ
។
ង.ឆ្អឹងដងកាំបិតឆ្វេង នៅស្ថានព្រហ្មលោក
។
ច.ឆ្អឹងដងកាំបិតស្ដាំ មិនប្រាកដទី
។
ឆ,ឆ្អឹងថ្ងាស មិនប្រាកដទី ។
ព្រះបរមធាតុដែលមិនបាក់បែកទាំង៧អង្គដែលបានប្រ-
តិស្ថានទុកក្នុងកន្លែងទាំង៧នេះ
សុទ្ធតែធ្វើព្រះចេតិយសម្រាប់
ដាក់ដ៍សមគួរនេះចាត់ទុកថា ជាមូលហេតុនៃធាតុចេតិយដំបូង ដែរ ។
មូលហេតុនៃបរិភោគចេតិយ
មូលហេតុដែលនាំឲ្យមានបរិភោគចេតិយនេះឡើង
ពេល- ព្រះពុទ្ធជាម្ចាស់នៃយើងលោកទៀបបរិនិពា្វន ទ្រង់អនុញ្ញាតទុក- ឲ្យពុទ្ធបរិស័ទគោរពបូជានូវទីសំវេជ្ជនីយដ្ដានធំៗ៤កន្លែងគឺៈ
។
ក. ទីព្រះអង្គប្រសូត (ពៃ្រលុម្ភិនី)
ខ. ទីព្រះអង្គត្រាស់ដឹង (ពុទ្ធគយា)
គ. ទីព្រះអង្គសំដែងធម្មទេសនា(ព្រៃឥសិបតនមិគទាយវ័ន)
ឃ. ទីព្រះអង្គបរិនិព្វាន (ដែនកុសិនារា)
ក្រៅពីទីទាំង៤កន្លែងនេះ
នៅមានបរិភោគចេតិយពីរកន្លែង-
ទៀត ដែលមានសំដែងទុកក្នុងគម្ពីរបឋមសម្ពោធិកថា ថាៈ
ក.ពួកមោរិយក្សត្រនៅនគរបិប្ជលិវ័ន
បញ្ចូនទូតទៅយក ព្រះសារីរិកធាតុមិនទាន់គេក៏សម្រេចចិត្តយកធ្យូង(ព្រះអង្គារ)
ទៅ ធ្វើជាចេតិយដាក់សម្រាប់គោរពបូជា
។
ខ.អាចារ្យទោណអ្នកចែកព្រះសារីរិកធាតុលុះចែករួចក៏
យកនាឡិ (តុម្ពៈ) ដែលវាល់ព្រះធាតុធ្វើព្រះចេតិយដាក់ទុកក្នុង ខេត្ត.ក្រុងកុសិនារាសម្រាប់គោរពបូជា
។
ដទៃពីទីស្ថានទាំងពីរកន្លែងខាងលើនេះទៅ
នៅមានទី-
ស្ថាន៤ កន្លែងផ្សេងទៀត
ហើយអ្នកប្រាជ្ញរាប់បញ្ចូលក្នុងប្រភេទ- បរិភោគចេតិយដែរគឺៈ
ក.ទីដែលព្រះអង្គចុះពីឋានតាវត្តឹង្ស (នគរសង្កស្ស)
ខ.ទីដែលព្រះអង្គធ្វើមហាយមកបាដិហារិយ៍
(នគរសាវត្ថី)
គ.ទីដែលព្រះអង្គទូន្មានដំរីនាឡាគិរី (ក្រុងរាជគ្រឹះ)
ឃ.ទីដែលព្រះអង្គទូន្មានស្ដេចស្វា (គនរវេសាលី)
មានពុទ្ធបរិក្ខារ១០ទៀតដែលបានប្រតិស្ថានទុកកន្លែង-
ទៀត១០ ហើយរាប់ជាបរិភោគចេតិយគឺៈ
ក.កាយពន្ធនៈនិងបាត្រ នៅនគរបាដលិបុត្រ
ខ.សំពត់ឧទកសាដក នៅនគរបញ្ចលរាជ
គ.សំពត់ធម្មក្ខន្ធ នៅនគរកោសល
ឃ.ឈើស្ទន់ នៅនគរមិថិលា
ង.សំពត់តម្រងទឹក នៅនគរវិទេហ
ច.កាំបិតកោរនិងបំពង់ម្ជុល នៅនគរឥន្ទបត្ត
ជ.គឿងកម្រាល នៅនគរមកុដ
ឈ.ត្រៃចីវរ នៅនគរភទ្ទរដ្ឋ
ញ.និសីទនសន្ថត្ត នៅនគរកុរុ
ស្នាមព្រះបាទ ៥ កន្លែង ដែលព្រះពុទ្ធគង់ព្រះជន្មនៅហើយ
ប្រតិស្ថានទុកគឺៈ
ក.លើកំពូលភ្នំសុវណ្ណមាលិក
ខ.លើភ្នំសុវណ្ណបព៌ត
គ.លើភ្នំសុមនកូដ
ឃ.ក្នុងយោនកបុរី
ង.នៅឆ្នេរស្ទឹងនម្មទា
ក្រៅពីទី៥កន្លែងនេះទៅ នៅមានព្រះពោធិព្រឹក្សដែលជា- ពោធិព្រះអង្គត្រាស់ដឹងនិងពូជពោធិ៍នេះ
លោករាប់បញ្ចូលក្នុង បរិភោគចេតិយដែរ ។
ទីកន្លែងទាំងអស់ដែលអ្នកប្រាជ្ញរាប់ថាជាបរិភោគចេតិយ មាន-
២៥ស្ថាន
ដូចបានរៀបរាប់មកខាងលើនេះ ។
មូលហេតុនៃធម្មចេតិយ
មូលហេតុដែលនាំឲ្យកើតធម្មចេតិយឡើង ព្រះអានន្ទត្ថេរ-
ត្អូញត្អែរទូលព្រះសម្ពុទ្ធពេលព្រះអង្គជិតបរិនិព្វានថា«បពិត្រព្រះអង្គ ដ៏ចំរើនឥតពីព្រះអង្គទៅគ្មានព្រះពុទ្ធជាគ្រូឡើយ»
។ ព្រះអង្គត្រាស់- ថាម្នាលអានន្ទ!អំណឹៈពីតថាគតបរិនិពា្វនទៅមានធម៌ដែលតថា-
គតសម្ដែងហើយ,វិន័យដែលតថាគតបញ្ញត្តិហើយ
នោះជាគ្រូ-
ប្រោសសត្វជំនួសតថាគត,
ពិសេសពេលតថាគតរស់នៅព្រះពុទ្ធ- មានតែមួយអង្គ ដល់តថាគតបរិនិព្វានទៅព្រះពុទ្ធមានរហូតដល់
ទៅ៨៤.០០០អង្គគឺចំនួនព្រះធម៌វិន័យដែលតថាគតប្រតិស្ថានទុក។
ចំពោះព្រះធម្មចេតិយដែលធ្វើនោះ គេជ្រើសរើសយកព្រះ- ធម៌ជាគោលសំខាន់ក្នុងព្រះពុទ្ធសាសនាមកចារឹកដាក់ ដូចជា- ព្រះគាថាក្នុងអរិយសច្ចៈជាដើម ។
ពេលក្រោយមកទៀតព្រះធម្មចេតិយកើតមានប្រហែលក្នុងពុទ្ធសករាជ៤៥២
ដែលជាសម័យចារព្រះត្រៃបិដកទុកក្នុង សាស្ត្រាស្លឹករឹតពេលនោះឃើញថាព្រះធម្មចេតិយតែងកើតច្រើន
ដូច្នេះទីតម្កល់ព្រះត្រៃបិដករាប់ថាជាធម្មចេតិយដែរ
។
មូលហេតុនៃឧទ្ទិសកចេតិយ
តាមការសន្និដ្ឋាន ឧទ្ទិសកចេតិយនេះជារបស់ដែលគេ
សាងឡើងដោយចេតនាល្អ
ក្នុងបំណងឧទ្ទិសចំពោះព្រះពុទ្ធនៃ- យើង ។
មួយទៀតឧទ្ទិសកចេតិយនេះគ្មានគោលកំណត់ឲ្យច្បាស់
ថាត្រូវធ្វើដូច្នេះឬដូច្នោះឡើយ គឺលោកបញ្ជាក់ថាបណ្តាពុទ្ធ- ចេតិយដែលមិនមែនជាធាតុចេតិយ,បរិភោគចេតិយ,ធម្មចេតិយទេ
គឺជាឧទ្ទិសកចេតិយ ។
បើតាមការពិនិត្យស្រាវជ្រាវ
ឧទ្ទិសកចេតិយតាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ន ឃើញថាពុទ្ធបរិស័ទចូលចិត្តធ្វើជាង- ចេតិយ៣ខាងលើព្រោះមិនចាំបាច់មានអដ្ឋិធាតុ,បរិក្ខាររបស់ព្រះ-
ពុទ្ធ,ក៏មិនថ្វីដែរ
ដោយធ្វើជាព្រះបដិមាតំណាងព្រះពុទ្ធបញ្ចុះទុក ក្នុងចេតិយជាការស្រេច ។ ប៉ុន្តែឧទ្ទិសកចេតិយជំនាន់បុរាណ
គេធ្វើតែបល្ល័ង្គចោលទទេ មិនដាក់រូបបដិមាស្នងព្រះអង្គផង-
ឡើយ ។
កាលជាខាងក្រោយមកទៀត
ឧទ្ទិសកចេតិយបានប្រែ- ក្លាយពីសភាពដើមជាច្រើនអន្លើ ដូចជាការកសាងរូបស្នងព្រះ-
អង្គដាក់នៅលើបល្ល័ង្គនោះជាដើម ។ ចំពោះព្រះពុទ្ធបដិមាដែល-
លោករាប់ចូលជាឧទ្ទិស-កចេតិយនេះ មានច្រើនបែបច្រើនយ៉ាង- ណាស់ ប៉ុន្តែទោះជាយ៉ាងណាក៏ព្រះពុទ្ធរូបមានការខុសប្លែកពីរូបមនុស្សធម្មតា
ដោយគ្រាន់តែឃើញភា្លមយើងអាចស្គាល់ជាព្រះពុទ្ធរូប ។
ព្រះពុទ្ធរូបនៅប្រទេសខ្មែរយើងអ្នកប្រាជ្ញក្នុងប្រទេសស្រាវជ្រាវ
ឃើញមាន៨ប្រភេទគឺៈ
១.ព្រះពុទ្ធរូបសមាធិ ហៅថា រិតក្កមុទ្រា ។
២.ព្រះពុទ្ធរូបមារវិជ័យ (ផ្ទាញ់មារ) ហៅថា ភូមិស្បមុទ្រា ។
៣.ព្រះពុទ្ធរូបសម្ដែងធម្មចក្រ ហៅថា ធម្មចក្រមុទ្រា ។
៤.ព្រះពុទ្ធរូបប្រទានអភ័យ ហៅថា អភ័យមុទ្រា ។
៥.ព្រះពុទ្ធរូបប្រទានពរ ហៅថា វរមុទ្រា ។
៦.ព្រះពុទ្ធរូបទ្រង់ឈឱបបាត្រ ហៅថា បាត្រាទានមុទ្រា ។
៧.ព្រះពុទ្ធរូបទ្រង់ផំ្ទជាតំណាង ហៅថា សយនមុទ្រា ។
៨.ព្រះពុទ្ធរូបនាគប្រក់ ហៅថា ព្រះមុជ្ជលិន្ទ ។
ក.រូបព្រះពុទ្ធ
ព្រះពុទ្ធរូបដែលគេធ្វើដំបូងគឺពួកយោនកៈ
ប្រទេសគន្ធារៈ ក្នុងរវាងពុទ្ធសករាជ៤០០ទៅ៥០០ឆ្នាំកសាដោយព្រះបាទមិលិន្ទ (ពួកយោនកៈហៅថាមេនន្រ្ទី)
និងព្រះបាទកនិស្កៈ(ក្នុង- ព.ស.៦២០)ដោយហេតុថាប្រទេសនោះកាលពីមុនកាន់សាសនាដទៃ
គេធ្វើទេវរូបផ្សេងៗគោរព,ដល់ពេលកាន់ព្រះពុទ្ធសាសនាវិញ ក៏គេធ្វើព្រះពុទ្ធរូបគោរពដែរ ព្រោះជាទំនៀមដូច្នេះជាយូរមក-
ហើយ ។
ព្រះពុទ្ធរូបនេះព្រះបាទបសេនទិកោសលសុំព្រះអង្គសាងជាតំណាងអង្គសម្រាប់គោរពបូជាតាំងពីព្រះសម្ពុទ្ធទ្រង់គង់ព្រះ-
ជន្មនៅមកម្ល៉េះ
នៅប្រទេសខ្មែរយើងព្រះកេតុមាលា
សាងដំណាលនគរ
វត្ត ។ នៅពេលរដូវចូលឆ្នាំរវាងសតវត្សរ៍ទី១៨
នៃពុទ្ធសករាជ ១៧២៤ ព្រះអង្គនាំហែរព្រះពុទ្ធរូបប្រទក្សិណ ប្រាសាទបន្ទាយក្តី ៣
ជុំរួចយកស្រង់ទឹកហើយតម្កល់ទុកកន្លែងដើមវិញ ចំនួន២៥ ព្រះពុទ្ធរូប ។
បញ្ជាក់ៈ ប្រាសាទព្រះខ័នទីតាំងស្រង់ព្រះពុទ្ធរូប២៥អង្គ
ខ.រូបព្រះពោធិសត្វ
រូបព្រះពោធិសត្វនេះមានប្រភពចេញមកពីពួកមហា-
យាន ។
ក្នុងការកសាងនេះ មិនដូចរូបព្រះពោធិសត្វ មានព្រះ- អារិយ្យមេត្រីដោយពិតដែរ
ព្រោះធ្វើក្រោយៗមិនដឹងរូបពិតរបស់- ព្រះអង្គបាន ។
ដូច្នេះរូបព្រះពោធិសត្វដែលពួកមហាយានធ្វើតាមប្រទេសនានា។
រូបព្រះពោធិសត្វខ្លះ
មានលក្ខណៈខុសគ្នាទៅតាមការនិយមទៅ- តាមប្រទេសក៏ដូចជាយាននោះៗដែរ ។
រូបព្រះពោធិសត្វខ្លះមាន- លក្ខណៈដូចជាមនុស្សធម្មតា,រូបព្រះពោធិសត្វខ្លះប្លែកពីមនុស្សមានមុខមាត់ដែរច្រើនទៅជាយក្ខ,ទៅជាសត្វសីហៈ,ខ្លះមានទាំង
ប្រុសទាំងស្រី ដូចរូបរបស់នាងគង់ស៊ីអ៊ីមរបស់ពួកចិនជាដើម ។
នៅមានរូបព្រះពោធិសត្វមួយបែបទៀតដែលពួកសិល្បករ
ខ្មែរកសាងឡើងយកលំនាំតាមបែបមហាយាន(ខ្មែរហៅព្រះពុទ្ធ-
ទ្រង់គ្រឿង)ចំពោះលក្ខណៈរូបនេះមានទ្រង់ម្កុដ,សង្វារ,ខ្សែសុរង-
និងចិញ្ចៀនជាដើមដូចរូបស្ដេចល្ខោន ។ តាមការពិតព្រះពុទ្ធរូប-
ទ្រង់គ្រឿងនេះគឺជារូបស្ដេចចក្រពត្តិឬរូបព្រះអរិយ្យមេត្រីពោធិ-
សត្វ ។
បញ្ជាក់ថា ព្រះរូបព្រះទ្រង់គ្រឿងនេះប្រទេសនានាមិនមាន
សាងទេ មានតែប្រទេសខ្មែរយើង ។
គ. ព្រះស្ថូប.ចេតិយ
ការសាងព្រះស្ថូបជាពុទ្ធចេតិយ
សម្រាប់ដាក់អដ្ឋិធាតុព្រះ ពុទ្ធជាដើម គឺយកតាមលំនាំតាមបែបមជ្ឈឹមប្រទេសដែលមានបរិ- វេណតាំងពីសម័យពុទ្ធកាល
។ ប៉ុន្តែព្រះស្ថូបជាពុទ្ធចេតិយដែល- មានច្រើនបរិបូណ៌
ក្រោយសម័យពុទ្ធកាលក្នុងរាជ្យព្រះបាទ ធម្មាសោក
ទ្រង់បានចែកនូវព្រះបរមសារីរិកធាតុ ឲ្យយកទៅ- ប្រតិស្ថានក្នុងទីផ្សេងៗ។
ព្រះស្ថូបជាពុទ្ធចេតិយនោះមាន លក្ខណៈដោយឡែកពីគ្នា។ប្រទេសខ្លះដែលកាន់លទ្ធិហីនយាន
ដូចជាប្រទេសលង្កា,ភូមា,មន,សៀមជាដើម ច្រើនធ្វើព្រះស្ថូបជា
ធាតុចេតិយ។ប៉ុន្តែចំពោះប្រទេសដែលកាន់លទ្ធិមហាយានដូចជាប្រទេសទីបេត៍,ចិន,ជប៉ុន
(រូមទាំងប្រទេសខ្មែរនិងប្រទេសជ្វាដែល កាន់បុរាណផងដែរ) ច្រើនធ្វើជាឧទ្ទិសកចេតិយវិញ
។
ឃ.ព្រះប្រាង្គ .
ប្រាសាទ
ប្រាង្គនេះបែបបទមកធំពីប្រាសាទ គឺ ផ្ទះច្រើនជាន់សម័យ
ដើមគេធ្វើអំពីឈើ ជាទីលំនៅរបស់ពួកអ្នកមាន ដូចជាសេដ្ឋី ព្រមទាំងមហាក្សត្រផងដែរ ។ ប៉ុន្តែមនុស្សធម្មតាគេធ្វើមួយជាន់-
លុះពេលក្រោយមក ប្រាសាទគេធ្វើតែផ្ទះមួយជាន់ជាទូទៅតែគេ ធ្វើសណ្ឋានទ្រង់ទ្រាយឲ្យសក្តិសមដូចគេធ្វើជាន់ក្រោមឲ្យធំទូ-
លាយ ខាងលើបន្ថយសួនឲ្យថយចុះដោយលំដាប់ ។
លុះដល់ពេលក្រោយមកទៀត ព្រះប្រាង្គ.ប្រាសាទដែល
ធ្វើអំពីគ្រឿងឈើ គេធ្វើអំពីឥដ្ឋនិងសិលាវិញ ។ ប៉ុន្តែប្រាង្គ.ប្រាសាទ ដែលធ្វើក្នុងពេលក្រោយនេះ
គេធ្វើសម្រាប់ដាក់អដ្ឋិធាតុ ឬ ពុទ្ធ- រូប ឬក៏ទេវរូបវិញលែងនៅជាផ្ទះដូចមុនទៀតហើយ ។
លក្ខណៈ ប្រាង្គក្នុងសម័យជាន់ដើម គេធ្វើមានគ្រឿងសំគាល់ខុសគ្នាតាម- ការនិយមរបស់សាសនា
។ បើជាព្រះប្រាង្គខាងព្រះពុទ្ធសាសនា កំពូលធ្វើជាព្រះស្ថូប បើប្រាង្គក្នុងព្រហ្មញ្ញសាសនា កំពូលធ្វើជា- ត្រីសូល៍ ឬ នពសូល៍ (គំពូល៣ឬ៩) ។
ចេតិយនិងប្រាសាទ នៅប្រទេសខ្មែរ
ប្រទេសខ្មែរគឺជាប្រទេសមួយ
ដែលមានប្រវត្តិសាស្រ្តជា- ច្រើនឆ្នាំមកហើយក្នុងដែនដីសុវណ្ណភូមិភាគអគ្នេយ៍(អាស៊ីអគ្នេ-យ៍)
។ កាលទើបកើតទឹកដីដំបូង ក៏ជាច្រើនឆ្នាំក្រោយមក
ទៀតអ្វីៗទាំងអស់គឺជាការច្នៃប្រឌិតរបស់បុព្វបុរសខ្មែរដោយ-
ផ្ទាល់ ។ ក្នុងរវាងសតវត្សរ៍ទី១
វប្បធម៌បរទេស (ប្រទេសឥណ្ឌា) ក៏បាននាំចូលមកកាន់ប្រទេសខ្មែរ ។ ក្នុងនោះដែរព្រហ្មញ្ញ-
សាសនានាំចូលមកក្នុងរវាងសតវត្សរ៍ទី១ដល់ទី៦»ព្រពុទ្ធ-
សាសនា
មហាយាននាំចូលក្នុងរវាងសតវត្សរ៍ទី១២ ។
ដោយអាស្រ័យនូវវប្បធម៌បរទេសដូឆ្នេះប្រជាជន
ក៏ដូចជា- ស្ដេច.មន្រ្តីតូចធំ
បាននាំគ្នាកាន់នូវទំនៀមទម្លាប់ធ្វើព្រះចេតិយ ឬ ប្រាសាទឧទ្ទិសចំពោះបុគ្គលដ៏ខ្ពង់ខ្ពស់ដូចប្រទេសឥណ្ឌាដែរ។ប៉ុន្តែ
ប្លង់ឬលក្ខណៈទ្រង់ទ្រាយនៃចេតិយឬប្រាសាទនោះ គឺ សិប្បករ ខ្មែរធ្វើតាមបច្ចេកទេសដ៏ខ្ពស់របស់ខ្លួនដោយផ្ទាល់
។
ក្រៅពីការធ្វើឧទ្ទិសចំពោះបុគ្គលខ្ពង់ខ្ពស់
ក៍គេធ្វើចេតិយ ឬ ប្រាសាទជាច្រើនទៀតសម្រាប់ឧទ្ទិសចំពោះសាមញ្ញជនមាន-
ស្ដេចជាដើម ។
បើតាមប្រវត្តិសាស្រ្តជាច្រើនបានបញ្ជាក់ថាចេតិយ
ឬ ប្រា-
សាទនៅប្រទេសខ្មែរ
ដែលបានសាងទទួលវប្បធម៌បរទេស- (ឥណ្ឌា) មកនោះដល់សតវត្សរ៍ទី១២ ឬក្រោយសតវត្សរ៍ទី១២ សរុបមានចំនួន១០៨០ ចេតិយឬប្រាសទ ។ ក្នុងនោះដែរចេតិយ
ឬប្រាសាទខ្លះធ្វើឧទ្ទិសចំពោះព្រហ្មញ្ញសាសនា,ខ្លះគេឧទ្ទិសចំពោះ ព្រះពុទ្ធសាសនាបែបមហាយានឬហីនយាននិងខ្លះទៀតគេឧទ្ទិស-
ចំពោះស្ដេច,មន្ត្រី,បុព្វបុរស,ដែលមានគុណសម្បត្តិ ខ្ពង់ខ្ពស់ក្នុង- មាតុប្រទេស ។
ប៉ុន្តែមានគេឧទ្ទិសចំពោះការដាក់សព+អដ្ឋិធាតុ-
សាមញ្ញជនផងដែរ ។
ជាការជាក់ស្ដែង សូមលើកយកចេតិយឬប្រាសាទខ្លះៗ
ដែលបុព្វបុរសខ្មែរយើងសាងឡើងគឺៈ
១.ប្រាសាទបន្ទាយស្រី=កសាងដោយព្រះបាទជយវរ័្មនទី- ៥,ក្នុងរវាងសតវត្សរ៍ទី១៦
នៃពុទ្ធសករាជ (ព.ស.១៦០០)
ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា
។
២.ប្រាសាទបក្បីចាំក្រុង=កសាងដោយព្រះបាទរាជេន្ទ្រ-
វរ័្មនទី២ក្នុង
សតវត្សរ៍ទី១៥ នៃពុទ្ធសករាជ (ព.ស.១៤៩០)ដើម្បី
ឧទ្ទិស ថ្វាយព្រះឥសូរ
ប៉ុន្តែក្រោយមកគេសាងព្រះពុទ្ធរូបទ្រង់ ចូលបរិនិពាន,ដាក់វិញ ។
៣.ប្រាសាទបាខែង=(ឥន្រ្ទាន្ទ្រិបែ្រថាភ្នំសម្រាប់បូជាទេវ-
តាធំៗ)
កសាងដោយព្រះបាទយសោវរ័្មនទី១ក្នុងរវាងសតវត្សរ៍ទី១៥នៃពុទ្ធសករាជ
(ព.ស.១៣៤៤) ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ ។
៤.ប្រាសាទបាគង =កសាងដោយព្រះបាទឥន្រ្ទវរ័្មនទី១រវាង សតវត្សរ៍ទី១៥ នៃពុទ្ធសករាជ (ព.ស.១៤២២)
ដើម្បីឧទ្ទិសថ្វាយ ចំពោះព្រះពុទ្ធសាសនា ។
៥.ប្រាសាទព្រះគោ=កសាងដោយព្រះបាទឥន្រ្ទវរ័្មនទី១- រវាងសតវត្សរ៍ទី១៥នៃព.ស.១៤២៤) ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញ-
សាសនា ។
ក្នុងនោះព្រះអង្គតម្កល់រូបបដិមា របស់ព្រះមាតាបិតា. ព្រះអយ្យកោ ព្រះអយ្យកា ខាងព្រះមាតា
និងព្រះបាទជយវរ័្មន
ទី២ ។
៦.ប្រាសាទលលៃ=កសាងដោយព្រះបាទយសោវរ័្មនទី១
រវាងសតវត្សរ៍ទី១នៃពុទ្ធសករាជ(ព.ស.១៤៣៦)ដើម្បីឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនា ។
ក្នុងនោះដែរព្រះអង្គបានតម្កល់ព្រះរូប-
ព្រះមាតាបិតាព្រះអយ្យកោ,អយ្យកា
ខាងព្រះមាតា ។
៧.ប្រាសាទបន្ទាយឆ្មា =កសាងដោយព្រះបាទជ័យវរ័្មនទី៧
ក្នុងរវាងសតវត្សរ៍ទី១៣ ដើម្បីឧទ្ទិដល់រាជបុត្រទាំងពីរអង្គ.......,......
ជាមេទ័ពដែលបានពលីជីវិតក្នុងសមរភូមិ
។
៨.ព្រះបាទក្រវ៉ាន់ =កសាងដោយព្រះបាទហស៌វរ័្មនរវាង
សតវត្សរ៍ទី១៥នៃពុទ្ធសករាជ
(ព.ស.១៤៥៣-១៤៦៥) ដើម្បីឧទ្ទិស- ថ្វាយចំពោះព្រហ្មញ្ញសាសនា
។
៩.ប្រាសាទមេបុណ្យ=កសាងដោយព្រះបាទរាជេន្រ្ទវរ័្មន
ទី២រវាងសតវត្សរ៍ទី១៥នៃពុទ្ធសករាជ (ព.ស.១៤៨៥) ដើម្បីឧទ្ទិស- ថ្វាយដល់ព្រហ្មញ្ញសាសនា ។
និងឧទ្ទិសដល់មាតារបស់ព្រះអង្គ ។
១០.ប្រាសាទប្រែរូប
=កសាងដោយព្រះបាទរាជេន្ទ្រវរ័្មនទី២ រវាងសតវត្សរ៍ទី១៥នៃពុទ្ធសករាជ(ព.ស.១៤៩៤)ដើម្បីឧទ្ទិសថា្វយ
ដល់ព្រហ្មញ្ញសាសនា ។
១១.ប្រាសាទតាកែវ=កសាងដោយព្រះបាទសូរ្យវរ័្មនទី១
រវាងសតវត្សរ៍ទី១៦នៃពុទ្ធសករាជ (ព.ស.១៥៤៣) ដើម្បីឧទ្ទិស- ថ្វាយចំពោះព្រហ្មញ្ញសាសនា ។
១២.ប្រាសាទវិមានអាកាស =កសាងដោយព្រះបាទសូរ្យ- វរ្ម័នទី១ក្នុងឆ្នាំ១៥៥៤នៃពុទ្ធសករាជ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ
។
១៣.ប្រាសាទបាពួន
=កសាងដោយព្រះបាទឧទយាទិត្យ- វរ្ម័នទី២ក្នុងសតវត្សរ៍ទី១៧នៃពុទ្ធសករាជ(ព.ស.១៦០៣)ដើម្បីឧទ្ទិ
សថ្វាយចំពោះទេព្តាឈ្មោះហេមស្រឹង្កេស្វរៈ(ទេព្តាធំមានស្នែង-
មាស) ខាងលទ្ធិព្រហ្មញ្ញសាសនា ។
១៤.ប្រាសាទនគរវត្ត=កសាងដោយព្រះបាទសូរ្យវរ្ម័នទី២
ក្នុងរវាងសតវត្សរ៍ទី១៧នៃពុទ្ធសករាជ(សុគត១៦៩៣)ដើម្បីឧទ្ទិសថ្វាយចំពោះព្រះវិស្ណុ) លុះដល់ស្ដេចចូលទីវង្គតទៅគេថ្វាយព្រះ- នាមព្រះអង្គថាៈ ព្រះបរមវិស្ណុលោក ។
(គ.ស.១១១៣-១១៥០)
១៥.ប្រាសាទបន្ទាយក្ដី=កសាងដោយព្រះបាទជយវរ្ម័ន- ទី៧រវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ(ព.ស.១៧២៤-១៧៤៤)ដើម្បី
ឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា ។
១៦.ប្រាសាទតាសោម
=កសាងដោយព្រះបាទជយវរ័្មនទី៧ រវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ (ព.ស.១៧២៤-១៧៤៤) ដើម្បី- ឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា ។
១៧.ប្រាសាទនាគព័ន្ធ=កសាងដោយព្រះបាទជយវរ័្មនទី៧
រវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ (ព.ស.១៧២៤-១៧៤៤) ដើម្បី- ឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា
(លោកេស្វរៈពោធិសត្វ) ។
១៨.ប្រាសាទព្រះខាន់=កសាងដោយព្រះបាទជយវរ័្មនទី៧
រវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ (ព.ស.១៧២៤-១៧៤៤) ដើម្បី- ឧទ្ទិសថា្វយដល់ព្រះពុទ្ធសាសនា (លោកេស្វរៈពោធិសត្វ)
ក្នុង- នោះដែរព្រះអង្គកសាងរូបព្រះបាទធរណិន្ទ្រវរ័្មន
ជាព្រះបិតានិងរូប ព្រះវររាជជននី ជាព្រះមាតាតម្គល់ក្នុងទីនោះដែរ ។
១៩.ប្រាសាទតាព្រហ្ម=កសាងដោយព្រះបាទជយវរ័្មនទី៧
រវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ (ព.ស.១៧២៩) ដើម្បីឧទ្ទិសចំ- ពោះវិញ្ញាណក្ខន្ធព្រះមាតាបិតារបស់ព្រះអង្គ ,
ទ្រង់កសាងបដិមា ព្រះនាមប្រាជ្ញាបារមី-តាជាតំណាងមាតា ។
២០.ប្រាសាទធម្មានន្ទ និង
ប្រាសាទចៅសាយ=កសាង ក្នុងសតវត្សរ៍ទី១៧នៃពុទ្ធសករាជ ដើម្បីឧទ្ទិសថ្វាយចំពោះ-
ព្រហ្មញ្ញសាសនាដូចគ្នា
។
២១.ប្រាសាទបាយ័ន=កសាងដោយព្រះបាទជយវរ័្មនទី៧
ក្នុងរវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ (ព.ស.១៧២៤-១៧៤៤)
ដើម្បីឧទ្ទិថ្វាយដល់ព្រះពុទ្ធសាសនា
។ ក្រោយមកទៀតព្រះបាទ- យសោវរ័្មន
កសាងបន្ថែមហើយក៍ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា វិញ ។ (ប្រាង្គ៤៤)
២២.ប្រាសាទបាលិលៃ=កសាងបន្ថែមដោយព្រះបាទជយ
វរ័្មនទី៧រវាងសតវត្សរ៍ទី១៥នៃពុទ្ធសករាជ ដើម្បីឧទ្ទិសថ្វាយចំពោះ ព្រះពុទ្ធសាសនា ។
២៣.ប្រាសាទទេពប្រណម្យ=កសាងដោយព្រះបាទយសោ
វរ័្មនរវាងសតវត្សរ៍ទី១៥នៃពុទ្ធសករាជ
ដើម្បីឧទ្ទិសថ្វាយចំពោះ ព្រះពុទ្ធសាសនា ។
២៤.ប្រាសាទមង្គល=កសាងឡើងក្នុងសតវត្សរ៍ទី២០នៃ
ពុទ្ធសករាជ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ។
២៥.ប្រាសាទពិធូរ=កសាងដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញ- សាសនាខ្លះនិងព្រះពុទ្ធសាសនាខ្លះ,ដោយហេតុថាក្នុងប្រាសាទនោះមានសិវលិង្គព្រះឥសូខ្លះ,មានរូបព្រះពុទ្ធខ្លះ
។
២៦.ប្រាសាទតាព្រហ្មកិល=កសាងឧទ្ទិសថ្វាយចំពោះ-
ព្រះពុទ្ធសាសនាលទ្ធិមហាយាន ដោយមានរូបចម្លាក់នៅហោ- ជាងទាំងបួនទិស
សុទ្ធសឹងជារឿងក្នុងព្រះពុទ្ធសាសនា ។
«បញ្ជាក់ =ប្រាសាទទន្លេបាទី ព្រះបាទជយវរ័្មនទី៧ គ.ស.១១៨៥»
នៅមានចេតិយនិងបា្រសាទជាច្រើនទៀតដែលបុព្វបុរសខ្មែរយើងបានកសាងឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា
ឬ-
ព្រះពុទ្ធសាសនាឬក៍ជាការឧទ្ទិសចំពោះសាមញ្ញជន
មានស្ដេច, មន្ត្រីធំៗ អ្នកមានគុណធម៌ មានមាតាបិតាជដើម ។
កិច្ចក្នុងចេតិយ
ចេតិយដែលគេធ្វើក្នុងបច្ចុប្បន្ន
មានទំនៀមតម្កល់ទឹក- មួយពាងតូចឬក្រឡក្នុងចេតិយនោះ
។ ឬគេជីកស្រះនៅអម-
សង្ខាងឬពីមុខដើម្បីឲ្យត្រជាក់ត្រជុំ
។
បើតាមការស្រាវជ្រាវក្នុងប្រវត្តិសាស្រ្ត ពួកអភិរក្សអង្គរ- នាំគ្នាជីកកកាយក្រោមប្រាសាទដែលគេឧទ្ទិសចំពោះបុគ្គល-
ជាន់ខ្ពស់ក្នុងសាសនាដូចជាប្រាសាទអង្គរវត្ត,ប្រាសាទបាខែងនិង
ប្រាសាទបន្ទាយសំរៃ
បានឃើញនូវពាងចំនួន១០,ពាងខ្លះមាន
គម្របជិតហើយមានទឹកថ្លាយ៉ង់,ពាងខ្លះមានសណ្ឋានដូចកោដ្ឋ
សម្រាប់ដាប់សព,ពាងខ្លះមានរន្ធបង្ហូរទឹកក្រោមនិងប្រហោង
ខ្យល់ខាងលើ,ចំពោះចេតិយខ្លះគេឃើញមានកប់ពាងបួនឬប្រាំនៅ
បាតខាងក្រោម ជាវត្ថុតម្កល់ទឹក ។
ប្រាសាទ៥មានទីតាំងនៅតំបន់កោះកេរ្តិ៍ក្នុងភូមិស្រយ៉ង់- ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ(ចម្ងាយ
៤៩គ.ម. ពីទីរូមខេត្ត)កសាងក្នុងរជ្ជកាលព្រះបាទជយវរ័្មនទី៤និងព្រះបាទហស៌វរ័្មនទី២ជាព្រះរាជបុត្រក្នុងឆ្នាំ៩៤១=៩៤៤
។
បញ្ជាក់ថា ព្រះបាទជយវរ័្មនទី៤អង្គនេះ
បានលើករាជធានីពី ក្រុងអង្គរ ទៅតាំងនៅតំបន់កោះកេរ្តិ៍នោះ ចម្ងាយ៧០គ.ម.ភាគ- ឦសានពីរាជធានីចាស់ ។ (ក្រុមប្រាសាទ កោះកេរ្កិ៍ ស្ថិតនៅ-
ក្នុងខេត្តសៀមរាប)
ប្រាសាទឯកភ្នំ=(ខេត្តបាត់ដំបង)កសាងដោយព្រះបាទ
សូរ្យវរ័្មនទី១,ក្នុងសតវត្សរ៍ទី១១ នៃគ.ស ។
ប្រាសាទភ្នំជីសូ កសាងក្នុងស.វ.ទី១១ដោយព្រះបាទសូរ្យ-
វរ្ម័ទី១ ។
«បញ្ជាក់»
ព្រះបរមរាជវាំងចតុម្មុខ
តាំងក្នុងរវាងគ.ស.១៤៣៤ ដោយ- ព្រះបាទ
ពញាយ៉ាត ។
ព្រះបរមរាជវាំងឧដុង្គ
តាំងនៅក្នុងគ.ស.១៦២៥ ដោយព្រះ- បាទចន្ទរាជា
។
រីឯចេតិយនៅឧដុង្គ
កសាងដោយព្រះបាទសុរិយោពណ៌ និងព្រះបាទជយជេដ្ឋាទី២ ។
«បេតិកភ័ណ្ឌ ជាបេះដូងជាតិខ្មែរ»
«ដកស្រង់ពីសៀវភៅអធិប្បាយអំពីចេតិយ រៀបរៀងដោយធម្មាចារ្យ ជិន មាស»
ប្រវត្តិវត្តជេតពន
អនាថបិណ្ឌិកសេដ្ឋី ឈ្មោះដើម សុទត្តៈ ជាបុត្រនៃ សុមន-
សេដ្ឋីនិងភិយាឈ្មោះ
បុញ្ញលក្ខណា ប្រពន្ធអនាថបិណ្ឌិកសេដ្ឋី- ធ្វើជំនួញកាន់ក្នុងរាជគ្រឹះដោយរទះ៥០០
សំរាកផ្ទះបងថ្លៃដឹងថា មានព្រះពុទ្ធត្រាស់ដឹង ក៏ជ្រះថ្លាចូលទៅគាល់ទាំងយប់នៅព្រៃឥសិ
បតនមិគ្គទាយវ័នបានស្ដាប់ធម៌សម្រេចជាសោតាបន្នបុគ្គល រួច- យាងព្រះបរមលោកនាថ
ទៅតាន់ក្រុងសាវត្ថី ទិញដីពីព្រះអង្គ- ជេត ។
ព្រះអង្គជេតឲ្យក្រាលកហាបលាៈពេញផ្ទៃដីទំហំ៨ករីស-
ស្មើ១០០០ហត្ថ ក្នុងតម្លៃ១៨កោដិកសាងវិហារ,កុដិ,សា-
លាជាដើម
ធ្វើបុណ្យឆ្លង៩ខែអស់១៨កោដិ សរុប៥៤កោដិឈ្មោះ-
វត្តជេតពន ស្ដេចជេត
បានជួយកសាងខ្លោងទ្វារដាក់ឈ្មោះថា
ជេតពន ។
លោកសេដ្ឋីយល់ដល់ព្រះរាជកុសលនោះដោយសេចក្ដី
កតញ្ញូចំពោះព្រះអង្គម្ចាស់ជេត
លុះកសាងហើយក៏ដាក់ឈ្មោះ- វត្តនោះថា «វត្តជេតពន» ន័យថា(ព្រៃឧទ្យានព្រះអង្គម្ចាស់ជេត)
គេស្គាល់សេដ្ឋីសុទត្តនោះថាអនាថបិណ្ឌិកសេដ្ឋី ព្រោះលោក- តែងសង្រ្គោះអ្នកក្រខ្សត់គ្មានទីពឹងជាច្រើន
ដោយដុំបាយ ។
វត្តជេតពននេះ សេដ្ឋីអនាថបិណ្ឌិកវេរថ្វាយព្រះសម្មា-
សម្ពុទ្ធ និងព្រះភិក្ខុសង្ឃព្រះអង្គគង់នៅក្នុងវស្សាទី១៤និងវស្សា
ទី២១ដល់ទី៤៤ ។
(មានពិស្ដារក្នុងបិដកលេខ១០ ទំព័រ២៨៩)
(មានក្នុងដែនដីពុទ្ធភូមិ ទំព័រ៧៥)
ប្រវត្តិទីក្រុងពារាណសី
នៅក្នុងប្រវត្តិពុទ្ធានុពុទ្ធ
បានបញ្ជាក់អំពីជនបទតូចធំ២១ គឺមហាជនបទ១៦,ជនបទតូច៥ក្នុងមហាជនបទ មានក្រុងតូច មួយឈ្មោះពារាណសី
ស្ថិតនៅក្នុងកាសិរដ្ឋ ជាដែនមួយមាន- ឥទ្ធិពលបំផុត ។ លុះមកដល់សម័យពុទ្ធកាលដែនកាសីក៍ធ្លាក់
ក្នុងការត្រួតត្រារបស់ព្រះបាទបសេនទិកោសល្យ ដែលជាព្រះ- រាជាដែនកោសល្យវិញ ។ ទីក្រុងពារាណសីជាក្រុងមានអាយុ
កាលចំណាស់ជាងគេ មិនដែលផ្លាស់ប្ដូរទេ ប៉ុន្តែគេហៅតាម- កាលសម័យនិមួយៗ ដូចជាហៅថាៈ
«ទីក្រុងសុរុន្ធនៈ,សុតសោ-ណៈ,សោមានន្ទៈ,ផុស្សវតី,រមនគារៈ,និងមុនីលៈជាដើម ។
ទីក្រុងពារាសី
នេះមានឈ្មោះ មួយទៀតថា ក្រុងកេតុមតី
ជាក្រុង មានការរុងរឿងក្រៃលែង
និងមានប្រជាជនរស់នៅ- កុះករ ។ មានអាយុកាលវែង ហើយមានព្រះមហាក្សត្រជាច្រើន អង្គបានទ្រងអំណាចក្នុងក្រុងពារាណសីជាបន្តបន្ទាប់
ដូចជាព្រះ រាជាព្រះនាមអង្គៈ,ឧគ្គសេនា,ឧទេយ្យ,កិកី,ធនញ្ជយៈ,មហាសីវ-លៈ, និងព្រះនាមវិបស្សនា ជាដើម ។
ព្រះរាជាគ្រប់ព្រះអង្គដែលបានគ្រងរាជ្យក្នុងនគរនោះមាន
សន្តតិវង្ស តមកអំពីព្រះបាទព្រហ្មទត្ត ជាព្រះរាជាក្រុងពារា-
ណសី ។
បានជាទីក្រុងនោះឈ្មោះថា «ពារាណសី»
ព្រោះជាទីក្រុង តាំងនៅតាមបណ្ដាយទន្លេគង្គាគឺដងទន្លេធំពីរ គឺទន្លេ,វរណៈ និង ទនេ្ល,អសី
។ មុនសម័យពុទ្ធកាល ទីក្រុងពារាណសីជាក្រុងដ៏- រឹងមាំនៃព្រហ្មញ្ញសាសនា,
មកដល់សម័យពុទ្ធកាល ព្រះពុទ្ធបាន កំណត់យកទីនោះ ជាទីតាំងធំមួយ
សម្រាប់ផ្សព្វផ្សាយព្រះពុទ្ធ- សាសនាទៅកាន់ទីនានា ។ ប៉ុន្តែទីក្រុងនេះក៏នៅជាមជ្ឈមណ្ឌល
សំខាន់របស់សាសនាហិណ្ឌូដែរ ។
ចាប់ពីសតវត្សរ៍ទី១១នៃគ.ស.នៅក្នុងរជ្ជកាលព្រះបាទអធិរាជមុឃល្លៈ
(ព្រះរាជាព្រះនាមអូរង្គសិប) ទ្រង់គោរពសាសនា ឥស្លាមបានដឹកនាំឥស្លាមសាសនិក មកវាយកំទេចវត្តអារាម- និងសំណង់នានា របស់ពុទ្ធសាសនា និង សាសនាហិណ្ឌូ ដែល- មាននៅទីនោះតាំងពីមុនមក,ហើយកសាងវិហារឥស្លាមជំនួស-
វិញ ។ ជាខាងក្រោយដ៏យូរលង់មកទៀតសាសនាហិណ្ឌូក៏មាន-
ឥទ្ធិពលទៅលើទីក្រុងពារាណសីវិញ,ហេតុ នេះទីក្រុងពារាណសី នេះ
ក្លាយទៅជានិមិត្តរូបនៃការកសាងឡើងវិញរបស់សាសនា- ហិណ្ឌូ ។
ក្រុងពារាណសី ដែនដីកាសី នៃនគរមគធៈ គ្រប់គ្រង-
ដោយ
ព្រះបាទពិម្ពិសារមានចំងាយពីពុទ្ធគយា១៨យោជន៍ ពារា-
ណសី
ជាទីក្រុងដែលចាស់ជាងគេលើពិភពលោក ទន្លេគង្គានៅ-
ក្បែរក្រុងពារាណសី
ជាទន្លេមានឈ្មោះល្បីហូរមកពីភ្នំហេមពាន្ត
ពួកអ្នកកាន់សាសនាហិណ្ឌូ
តែងនាំគ្នាទៅមុជទឹកទន្លេ- គង្គានៅពេលព្រឹក ពិសេសនៅពេលរដូវត្រជាក់ ដោយមានជំនឿ-
ថា ការងូតទឹកទន្លេគង្គា
អាចជួយគេឲ្យជម្រះបាននូវអំពើបាប ទាំងពួងដែលបានប្រព្រឹត្តកន្លងមក ។ សូម្បីសាកសពត្រូវគេ-
យកទៅបណ្ដែតក្នុងទឹកឬបូជានៅទីជិតទន្លេគង្គា ហើយយក-
កំ ទេចឆ្អឹង,ធ្យូងទៅបាចក្នុងទឹកទន្លេគង្គា
ឬច្រានរុញទម្លាក់ក្នុង
ទន្លេទាំងអស់
ព្រោះយល់ឃើញថាព្រលឹងសាកសពទោះនិងបាន- នៅកើតស្ថានសួគ៌ ។
ក្រុងពារាណសីជាទីប្រជុំអ្នកចេះដឹងខាងភាសាសំស្ក្រឹត-ជាមជ្ឈមណ្ឌលបណ្តុះបណ្ដាលបង្រៀនភាសាសំស្ក្រឹត
ដែលមាន មកតាំងពីបុរាណកាល
រហូតមកដល់សព្វថ្ងៃក៏ជាមជ្ឈមណ្ឌល ដ៏សំខាន់ខាងភា សាសំស្ក្រឹតដដែល
ព្រោះមានសកលវិទ្យាល័យ ធំៗពីរកន្លែង គឺសកលវិទ្យាល័យសំស្ក្រឹត និង សកលវិទ្យាល័យ- ហិណ្ឌូពារាណសី
។ ដូច្នេះព្រះពុទ្ធសាសនា ផ្សារភ្ជាប់ភាសាសំ- ស្ក្រឹត ជាមួយនឹងមគធភាសា ជារៀងដ៏រាបមក ដែលជាភាសា គ្រឹសរបស់ពុទ្ធសាសនា ។ ជាប្រពៃណីយុវជននៅក្រុងពារាណសី
តែងនាំគ្នាទៅ សិក្សាចំណេះវិជ្ជាផ្សេងៗអំពីសំណាក់គ្រូអាចារ្យ ទិសាបាមោក្ខ
នៅសកលវិទ្យាល័យតក្កសិលាជាមជ្ឈមណ្ឌលប- ណ្ដុះបណ្ដាលសីល្បៈវិទ្យាមួយមានឈ្មោះល្បីល្បាញដែរ
។
ពីបុរាណក្រុងពារាណសីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច
និង-
ឧស្សាហកម្មដ៏សំខាន់មួយ
ដែលបានធ្វើការផ្លាស់ប្ដូរពាណិជ្ជ- កម្មដោយផ្ទាល់ជាមួយប្រទេសជិតខាងជុំវិញ ដូចជានៅខាងជើង
មានប្រទេសនិងក្រុងសាវត្ថី,កាសី,សារនាថ ។ នៅខាងលិចមាន- ក្រុងតក្កសីលា (ប្រទេសប៉ា គិស្ថានសព្វថ្ងៃ)
។ នៅខាងកើតទៅ- តាមផ្លូវភទ្ទិយៈ មានទីក្រុងរាជគ្រឹះ និងទៅតាមផ្លូវគមនាគមន៍ជើង ទឹក ដូចជាទីក្រុងកោសម្ពី,ក្រុងបាដលិបុត្រ,ទីក្រុងវេសាលី,
ដែលស្ថិតនៅខាងត្បូង ។ ពិសេសទៀតទីក្រុងពារាណសីជាទីផ្សា រលក់ខ្លឹមចន្ទន៍ក្រឹស្នា,របស់របរសិប្បកម្ម,សំពត់ល្អៗ,គ្រឿង-
អលង្ការ
មាសពេជ្រ,ប្រដាប់ប្រដារជាឧស្សាហកម្ម ។
បច្ចប្បន្ននេះទីក្រុងពារាណសី មានឈ្មោះថា «វ៉ារ៉ាណាស៊ី» ឬទីក្រុង «បេណារ៉ែស»
ឬហៅថាទីក្រុង «កាសី» ស្ថិតនៅក្រុង- រដ្ឋឧត្តរ ប្រទេស (ប្រទេសឥណ្ឌាសព្វថ្ងៃ)
។
(មានពិស្ដារក្នុងបិដកលេខ៦ ទំព័រ២៨)
(មានក្នុងដែនដីពុទ្ធភូមិ ទំព័រ៣៥)
&?'
ប្រវត្តិវត្តវេឡុវ័ន
កាលពីបុរាណដីវត្តនេះ និង
បរិវេណជុំវិញទំហំប៉ុនស្រុក-
១(ស្រុកកលន្ទ)ពីបុរាណមកមានឈ្មោះមិនប្រាកដ
។
មានដំណាលថាមានព្រះរាជាមួយព្រះអង្គ
យាងមកក្រ-
សាលនៅតំបន់នេះ
ហើយបានផ្ទុំលក់ដោយសារសោយសូរា ។
ពួកស្នំឃើញដូច្នោះក៏នាំគ្នាចេញចោលព្រះអង្គរទៅ ។ ស្រាប់តែ-
មានពស់វែកមួយធំខ្លិនសុរាក៍វារចេញពីរន្ធ
បំរុងនឹងចឹក-
ព្រះរាជា ។
អរុក្ខទេវតាដែលអាស្រ័យនៅនិងព្រៃនោះមានបំណង-
ដើម្បីសង្រោះព្រះរាជា
ក៏កាឡាខ្លួនជាសត្វកង្ហែនមកយំក្បែរ-
ត្រចៀកព្រះរាជា,ព្រះអង្គភ្លាក់ឡើងយល់ពស់មានពិសដូច្នេះ
ក៏-
ចាប់ព្រះខន្ធប្រហារចោលទៅ
។ ទើបពិចារណាដល់ការរស់រាន-
របស់ខ្លួនដោយសារសត្វកង្ហែនជួយ,។
ព្រះអង្គក៏ចេញរាជបញ្ជា-
ដាក់តំបន់ព្រៃឬស្សីនេះឲ្យជាតំបន់អភិរក្សសត្វកង្ហែនទាំងនោះ
និង
អ្នកចាត់ចែងឲ្យមានអ្នកយកអាហារឲ្យសត្វកង្ហែននោះបរិ-
ភោគរហូតអស់ព្រះជន្មព្រះអង្គ
។ មនុស្សទាំងឡាយប្រាព្ធហេតុ-
ដូច្នេះ
ទើបដាក់ឈ្មោះទីនោះថា«វេឡុវ័នកលន្ទនិវាបដ្ឋាន» មាន-
ន័យថា
ព្រៃឬស្សីជាទីឲ្យអភ័យដល់សត្វកង្ហែន ។
សូម្បីអស់រយពាន់នៃឆ្នាំក៏ជនទាំងឡាយនៅតែហៅទីនោះ
ថា «វេឡុវ័នកលន្ទនិវាបដ្ឋាន»
ដដែល ។
ដល់មករជ្ជកាលព្រះបាទពិម្ពិសារ
ទ្រង់មានសទ្ធាជ្រះថ្លា-
នឹងព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃ
ក៏វេរទីដីនេះដាក់ជាអារាមដំ-
បូងគេទាំងអស់
ចំពោះព្រះពុទ្ធសាសនា ៕
ប្រវត្តិក្រុងវេសាលី
ក្រុងគឺជារាជធានីមួយឈ្មោះ វេសាលី
ដែលមានទីតាំង-
ស្ថិតនៅក្នុងដែន(នគរ)វជ្ជិជាប្រទេសសហរដ្ឋ សព្វថ្ងៃហៅថា(គេ-
សារហ៍)ចម្ងាយ៤៤.គ.មពីកក្រុងបត្ថៈ(បាតលីបុត្ត)នៅលើត្រើយ-
ស្ទឹងគន្ធកៈ
ដែលមានជាតិជាត្រកូលធំពីរ គឺក្សត្រលិច្ឆវី តាំងរាជ-
ធានីមួយឈ្មោះ វេសាលី
និងវិទេហរាជ តាំងរាជធានីឈ្មោះ
មិថិលា ។
ក្រុងវេសាលីនេះ
តាំងនៅត្រង់កន្លែងដំណែលប្រាសាទ-
ចាស់បាក់បែកមួយ
ហៅថា(បាសារ)ក្នុងក្រុង មុស្ហាហ្វាបុរៈ
ខេត្តពិហ្វារសព្វថ្ងៃ
នៅលើត្រើយខាងកើតនៃស្ទឹងគន្ធកៈជាប់នឹង-
ដែនមល្លៈ ។
ជាក្រុងមួយចំរើនជាងក្រុងឯទៀតក្នុងសម័យនោះ-
មានសោភណភាពល្អស្មើនឹងស្ថានទេវតាចាតុម្មហារាជិកា
ដោយ
មានកំផែង៣ជាន់ឆ្ងាយពីគ្នា១គាវុតពីក្រោយក្រុងមានព្រៃធំមួយ
ឈ្មោះ មហាវ័ន ជាប់រហូតទៅដល់ភ្នំហេមពាន
។ ពួកក្សត្រលិច្ឆវី
បានសាងសាលាមួយឈ្មោះ
កូដាគារសាលា ដើម្បីថ្វាយព្រះ-
សម្ពុទ្ធនិងភិក្ខុសង្ឃគង់នៅ
។ ព្រះសម្មាសម្ពុទ្ធទ្រង់សព្វព្រះទ័យ-
គង់នៅក្នុងក្រុងវេសាលីនេះជាញឹកញាប់
កាលមុនបរិនិពា្វន-
ទ្រង់គង់ប្រថាប់នៅជិតក្រុងវេសាលីនេះ១ឆ្នាំគត់ដោយទ្រង់កង្វល់
នឹងទីនេះយ៉ាងខ្លាំង
ព្រោះទ្រង់ជ្រាបថា ព្រះបាទអជាតសត្រូវមានបំ
ណងវាយចូលយកក្រុងវេសាលីនេះ
។
មានកាលមួយនៅកូដាគាសារលា គឺ
ក្នុងក្រុងវេសាលី-
នេះឯង
មានកើតជម្ងឺអហិវាតរោគ,និងការរីងរាំងស្ងូតអត់បាយ
ទីក្រុងក្លាយជាទីស្ងាត់ជ្រងំ
ព្រះបរមសាស្ដាទ្រង់មានព្រះពុទ្ធ-
ដីកាឲ្យអានន្ទទៅសូត្ររម្ងាប់
។ ព្រះអានន្ទត្ថេរលោកមានព្រះទ័យ-
ករុណា
ស្វាធ្យាយពិចារណា នូវព្រះគុណគ្រប់ទាំងអស់របស់ព្រះ-
តថាគតដែលព្រះអង្គប្រាថ្នាបានត្រាស់ជាព្រះពុទ្ធខំព្យាយាម-
បំពេញនូវ បារមី១០,ឧបបារមី១០,បរមត្ថបារមី១០,បរិច្ចាគ៥,ចរិ-
យា៣,កិរិយាសាងអភិនេស្រ្កមណ៍ និង កិរិយាបំពេញនូវទុគ្គរ-
កិរិយាជាដើមព្រះអានន្ទត្ថេរស្វាធ្យាយអស់រាត្រីមានយាម៣ក្នុង
ខាងក្នុងកំផែងទាំង៣ជាន់នៃក្រុងវេសាលីនោះ
ទេវតាទាំងអស់- បានស្ដាប់នូវព្រះបរិត្តនោះហើយ ញាំងភ័យទាំង៣ដែលកើតអំពី រោគពិសខ្យល់
និងអមនុស្ស និង ទុរ្ភិក្ស ទាំងអស់ឲ្យអន្តរធានបាត់ ទៅយ៉ាងឆាប់រហ័ស ។
ព្រះសម្ពុទ្ធទ្រង់បញ្ញត្តដល់ភិក្ខុសង្ឃសាវ័ក មិនឆាន់ទឹកដែលមិនបានត្រងនោះទេ ។
ក្នុងក្រុងនោះក៏មាន- ពេទ្យម្នាក់ឈ្មោះ ជីវកកោមារភច្ច ល្បីល្បាញខាងព្យាបាលជម្ងឺ
នៅព្យាបាលព្រះពុទ្ធនិងភិក្ខុសង្ឃផងដែរ ព្រោះគាត់មានកំណើត នៅក្រុងវេសាលីនោះឯង ។
ព្រះមហាអានន្ទត្ថេរក៏សព្វព្រះទ័យនឹងក្រុងនេះណាស់ដែរ
ទ្រង់មានបំណងថានឹងទៅចូលបរិនិពា្វននៅស្ទឹងគន្ធកៈចន្លោះ-
ដែនមគធៈនិងដែនវជ្ជីហើយព្រះថេរៈពិចារណាថា«បើបរិនិព្វាននៅ
ក្រុងវេសាលីមុខជាពួកដែនមគធៈច្រណែនដណ្ដើមអដ្ឋិធាតុ»
ដូច្នេះលោកសំដែងបាដិហារ្យនិងអធិដ្ឋានព្រះធាតុឲ្យជាពីរចំ-
ណែក
ទើបលោកហោះលើអាកាសត្រង់ខាងលើស្ទឹង រោហិណី
ក៏បរិនិព្វាន
ហើយភ្លើងឆេះព្រះសពលើអាកាសនោះ ខ្យល់បក់-
ព្រះធាតុចែកជាពីរចំណែក
មួយចំណែកធ្លាក់ទៅក្រុងកបិល-
ព័ស្ដុជាក្រុងរបស់ពួកសក្យៈ, មួយចំណែកធ្លាក់ទៅកោលិយៈ
(ទេវទហៈ)។(សូមបញ្ជាក់ថាក្រុងវេសាលីស្ថិតនៅក្នុងដែនវជ្ចី)។
ដែនវជ្ជី មានពីរក្រុងគឺ វេសាលី
និង មិថិលា គ្រប់គ្រងដោយ
ពួកលិច្ឆវី
មានការរក្សាការពារល្អប្រសើរណាស់ សូម្បីប្រទេស-
ខ្លួនតូចហើយមានប្រទេសធំៗចូលមករុករានទន្រ្ទានក៏ពុំបានដែរ
តែអកុសល
ពេលក្រោយព្រះពុទ្ធទ្រង់បរិនិព្វានប្រមាណ២-៣ខែ
ព្រះបាទអជាតសត្រូវបានប្រើសេន្យានុភាពឲ្យចូលទៅវាយលុក-
និង ប្រើល្បិចឲ្យព្រាហ្មណ៍ឈ្មោះ
វស្សកាទៅញុះញុងបំបែកបំ- បាក់ពួកលិច្ជវីឲ្យបែកគ្នាទើបចូលវាយទន្រ្ទានបានក្នុពេលជា-
ខាងក្រោយ ។
កាលព្រះសម្មាសម្ពុទ្ធទ្រង់គង់ព្រះជន្មនៅឡើយព្រះអង្គ-
កង្វល់នឹងក្រុងវេសាលីរបស់ពួកលិច្ឆវីដែលមិនមានសក្យៈគ្រប់-
គ្រង
ទើបព្រះអង្គសព្វព្រះហ្ឫទ័យទៅគង់ទីនោះ ហើយសំដែងអបរិ-
ហារិយធម៌៧ប្រការ
ជាប្រយោជន៍ដល់ពួកលិច្ឆវីនេះ ទើបព្រះបាទ
អជាតសត្រូវមិនអាចរុករានបាន ។
(ដកស្រង់ពីប្រវត្តពុទ្ធានុពុទ្ធរបស់លោកគ្រូ សែម សូរ)
ប្រវត្តិទីព្រៃឥសិបតនមិគទាយវ័ន
ពីបុរាណមានតំបន់មួយឈ្មោះថា«ឥសិបតនមិគទាយវ័ន»ឈ្មោះនេះផ្សំចេញមកអំពីពាក្យបួនម៉ាត់គឺ
ឥសិ+បតនៈ+មិគ-
ទាយ+វនៈ)
មានន័យថា«ព្រៃជាទីធ្លាក់ចុះនៃឥសី,និងជាទីឲ្យនូវ-
អភ័យដល់សត្វម្រឹគ»
។
ដោយមាននិទានថា
“មានព្រះបច្ចេកពុទ្ធ៥០០អង្គបាន- និមន្តចូលទៅកាន់ទីព្រៃនោះ ដើម្បីគង់ចាំព្រះវស្សាតាមធម្មតា
។ ការគង់ចាំវស្សា៣ខែ ព្រះបច្ចេកពុទ្ធទាំង៥០០អង្គនោះបានខិតខំ- ប្រឹងប្រែងប្រតិបត្តិធម៌យ៉ាងតឹងរឹងបំផុតរហូត
ដល់រូបកាយស្គាំង- ស្គមដួលដេកចុះលើផែនដីលុះត្រាតែសុគតទាំងអស់អង្គទៅ ។
ម្យ៉ាងទៀតទីនោះមានព្រៃដុះទ្រុបទ្រុល
ប្រជុំចុះដុះដោយ ដើមរុក្ខជាតិជាច្រើនប្រភេទមានទាំងអូរ,ទីទំនាប,ទីទួលដែលជាអំណោយផលដល់សត្វបក្សីបក្សា,ទ្វេបាទចតុបាទ,ម្រឹគីម្រឹគា,នាំ-
គ្នាអាស័្រយនៅយ៉ាងសុខសាន្ត
។ ព្រះចៅក្រុងពារាណសីកំណត់ យកព្រៃនោះជាឧទ្យានសម្រាប់កំសាន្តរបស់ព្រះរាជា ។ ដោយ-
ព្រះអង្គឃើញសត្វទាំងនោះរស់នៅ
យ៉ាងសប្បាយដូច្នេះទើបព្រះ- រាជាទ្រង់មិនឲ្យបាញ់សត្វនៅទីនោះដើម្បី អភិរក្សសត្វឲ្យគង់នៅ
។
ត្រង់ពាក្យថា«ឥសិបតនៈ»ប្រែថា(ជាទីធ្លាក់ចុះនៃឥសី)
ពាក្យថា«មិគទាយ»ប្រែថា(ជាទីឲ្យអភ័យដល់សត្វម្រឹគ)ទើបផ្សំ- គ្នាមកថា«ឥសិបតនមិគទាយវ័ន»
។ ទីនោះសព្វថ្ងៃជាទីក្រុងមួយ- ឈ្មោះ«សារនាថ»ស្ថិតនៅខាងជើងទីក្រុងពារាណសី ។
ទីក្រុង- សារនាថនៅមានបន្សល់ទុកនូវសំណង់ចាស់ៗជាច្រើនតាំងពី- សម័យពុទ្ធកាលមកម្ល៉េះ
សព្វថ្ងៃទីក្រុងតូចនេះជាមជ្ឈមណ្ឌល-
សំខាន់បំផុតក្នុងចំណោមបូជនីយដ្ឋានទាំង៤កន្លែងរបស់ព្រះពុទ្ធ
សាសនា ។
បញ្ជាក់
ព្រះគន្ធកុដិ ព្រះសម្មាសម្ពុទ្ធធ្លាប់បានគងប្រថាប់ក្នុងវស្សា-
ទី១
កាលនោះព្រះអង្គសំដែងធម៌ប្រោសមាតា បិតាយសនិង-
សម្លាញ់យស៥៤នាក់
បានបួសជាព្រះអរហន្ត ៦១អង្គគង់ក្នុងទី-
នេះ ក្បែរក្រុងពារាណសី កសាងដោយព្រះបាទធម្មាសោក
មានព្រះអរហន្តគង់នៅយ៉ាងច្រើន
បឋមទេសនា ប្រោសបញ្ចវគ្គីយ៍
ទេវតាព្រហ្ម១៨កោដិបានសម្រេចគុណធម៌
។
«ដកស្រងពីសៀវភៅរបស់ភិក្ខុវជិរប្បញ្ញោ ញ៉ែម គឹមតេង»
ddd
ះះះះះននននន
ប្រវត្តិគង់នៅរបស់ព្រះពុទ្ធ
ព្រះសម្មាសម្ពុទ្ធទ្រង់គង់ប្រថាប់កាន់ព្រះវស្សា ក្នុងរយៈ៤៥ ព្រះវស្សានោះមានៈ ។
១.វស្សាទី១ព្រះអង្គគង់នៅនាព្រៃឥសិបតនមិគទាយវ័ន ជិតក្រុង- ពារាណសី
ដែនកាសីព្រះជិនស្រីទ្រង់សម្ដែងព្រះធម៌ស្រោច-
ស្រង់សត្វលោកទាំងមនុស្ស,ទេវតា,ព្រហ្ម,ក្នុងនោះមានភិក្ខុ
សាវ័ក៦អង្គជាព្រះអរហន្ត
គឺបញ្ចវគ្គិយ៍ភិក្ខុ ៥ អង្គ និងព្រះយស, សម្លាញ់ព្រះយស ៥៤ អង្គផង ហៅថា«បឋមពុទ្ធវចនៈ»
។
២.វស្សាទី២-ទី៣-ទី៤-គង់ប្រថាប់នៅវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ-
ដែនមគធរដ្ឋជាអារាមដំបូង ដែលព្រះបាទពិម្ពិសារសាងថ្វាយ ។
៣.វស្សាទី៥ទ្រង់គង់នៅកូដាគារសាលានាមហាវ័ន ជិតក្រុង- វេសាលីដែនវជី្ជ
។
៤.វស្សាទី៦ទ្រង់គង់នៅមហាមកុដបព៌តខាងលើក្រុងរាជគ្រឹះដែនមគធៈ។
៥.វស្សាទី៧ទ្រង់គង់នៅស្ថានត្រ័យត្រឹង្សសួគ៌ទេវលោកទ្រង់ប្រោស
ពុទ្ធមាតា ។
៦.វស្សាទី៨ទ្រង់គង់នៅភេសកឡាវ័ន ក្រុងភគ្គជនបទ ។
៧.វស្សាទី៩ទ្រង់គង់នៅវត្តឃោសិតារាមជិតក្រុងកោសម្ពី ដែនវង្ស ,ដែលជាវត្តរបស់
(ឃោសកសេដ្ឋី) ។
៨.វស្សាទី១០ទ្រង់គង់នៅក្រោមដើមសាលព្រឹក្ស ក្នុងព្រៃបាលិ-
លេយ្យកៈមានដំរីនៅបំរើ ។
៩.វស្សាទី១១ទ្រង់គង់នៅស្រុកព្រាហ្មណ៍ ឈ្មោះឯកនាលាដែន- មគធៈ
។
១០.វស្សាទី១២ទ្រង់គង់នៅនាគល់ដើមស្ដៅ ក្នុងស្រុកវេរញ្ជា
។
១១.វស្សាទី១៣ទី១៨ទី១៩ទ្រង់គង់នៅចាលិកបព៌តក្នុងស្រុក-
ចាលិកា ។
១២.វស្សាទី ១៤ ទ្រង់គង់នៅវត្តជេតពនជិនក្រុងសាវត្ថី ដែនកោ-
សលរដ្ឋដែលជាវត្តរបស់អនាថបិណ្ឌិកសេដ្ឋីសាងថ្វាយ ។
១៣.វស្សាទី១៥ ទ្រង់គង់នៅវត្តនិគ្រោធារាមជិត ក្រុងកបិលវត្ថុ
ក្នុងសក្កជនបទ ជាវត្តព្រះញាតិវង្ស ។
១៤.វស្សាទី១៦ ទ្រង់គង់នៅអគ្គាឡវចេតិយ ក្រុងអាឡវី ។
១៥.វស្សាទី១៧និង២០ ទ្រង់គង់នៅវត្តវេឡុវ័ន ក្រុងរាជគ្រឹះ ដដែល-
ជាវត្តដំបូងបង្អស់ ដែលព្រះបាទពិម្ពិសារសាងថ្វាយ ។
១៦.វស្សាទី២១ដល់ទី៤៤ ទ្រង់គង់នៅវត្តជេតពនមហាវិហាររបស់- អនាថបិណ្ឌិកសេដ្ឋីសាងថ្វាយ
និង វត្តបុព្វារាមជិតក្រុងសាវត្ថី- ដែល ជាវត្តមហាឧបាសិកាវិសាខាសាងថ្វាយ ព្រះសង្ឃមាន-
ព្រះសម្មាសម្ពុទ្ធជាប្រធាន ។
«ប្រវត្តិពុទ្ធភូមិ
សូមប្រតិស្ថាននៅក្នុងហឬទ័យនៃ ពុទ្ធបរិស័ទ»
```
ប្រវត្តិស្ដេចធ្វើគត់បិតា
ព្រះបាទពិម្ពិសារ
សោយរាជនៅនគររាជគ្រឹះ ដែនមគធៈ -
អគ្គមហេសីព្រះនាមព្រះវេទេហី ព្រះរាជាជាពុទ្ធសាសនូបត្ថម្ភដ៏ប្រ-
សើរ
បានសម្រេចនូវសោតាបត្តិផលមានព្រះរាជបុត្តមួយអង្គនាម-
អជាតសត្រូវ, កាលព្រះបាទអជាតសត្រូវនៅក្នុងឧទរព្រះមាតា-
(វេទេហី)ព្រះមាតាទ្រង់ឃ្លានចង់សោយតែឈាមដើមដៃព្រះភស្ដា
(ពិម្ពិសារ)រហូតដល់ស្គមរីងរៃ
តែមិនហ៊ានស្រដីទូលព្រះស្វាមីលុះ ព្រះរាជាដឹងហេតុក៏វះដើមដៃបង្ហូរឈាមឲ្យសោយ ទើបព្រះនាង-
បានស្បើយ ។ ហោរាទាយថា កុមារនេះប្រសូតមកធំឡើងនឹង សម្លាប់ព្រះបិតាយកបល្លង្កសោយរាជ្យ ព្រះនាងវេទេហី
ដឹង-
ហើយក៏ព្យាមរំលូតទារកនោះចោលតែមិនរលូត
។ កាលបើ- កុមារអជាតសត្រូវប្រសូតមកហើយគេយកទៅលាក់រហូតដល់- ធំ លុះធំទើបព្រះនាងបានឃើញហើយស្រឡាញ់បុត្រជាខ្លាំង-
ណាស់ ។ កុមារ អជាតសត្រូវ
ធំពេញវ័យជឿការញុះញុងអូស-
ទាញរបស់ភិក្ខុទេវទត្តហើយចាប់ព្រះបាទពិម្ពិសារជាបិតាយក-
ទៅដាក់គុក រួចយកបល្លង្កសោយរាជ្យនៅឆ្នាំទី៣៧នៃពុទ្ធកាល គឺ មុនព្រះសាស្ដាបរិនិព្វាន៨ឆ្នាំ។ព្រះបាទអជាតសត្រូវ
ព្យាយាម- បង្អត់ព្រះ ស្ងោយនិងអារព្រះបាទបិតាទាល់តែសុគត
លុះព្រះបាទ- ពិម្ពិសារសោយទីវង្គតហើយទេវទត្តជាអ្នកញុះញុងក៏ព្រះធរណី-
ស្រូបទៅ ។ ចំណែកព្រះបាទអជាតសត្រូវមានអគ្គមហេសីនាម- នាងកញ្ចនា ហើយមានបុត្រាមួយអង្គនាមអជិតៈពេលបុត្រ- នេះប្រសូតព្រះបិតា(ពិម្ពិសារ)ក៏សុគតដែរជាហេតុធ្វើឲ្យ
អាជាត- សត្រូវ កើតវិប្បដិសារីយ៍ទោមនស្សតូចចិត្តយ៉ាងខ្លាំងចំពោះអំពើ
ដែលខ្លួនធ្វើគត់បិតា ក៏បានទៅសុំខមាទោសអំពីសំណាក់ព្រះ-សាស្ដា ។ កាលព្រះសម្ពុទ្ធទ្រង់បរិនិព្វានទៅបាន៣ខែ ព្រះមហា-
កស្សបត្ថេរប្រជុំព្រះអរហន្ត៥០០ព្រះអង្គធ្វើបឋមសង្គាយនាអស់-
រយៈកាល៧ខែ
ព្រះរាជាអង្គនេះ ឧបត្ថម្ភពិធីនេះផងដែរ ។
ព្រះបាទអជាតសត្រូវសោយរាជបាន៣២ឆ្នាំទើបសុគត-
ហើយទៅរងទុក្ខក្នុងលោហកុម្ភីនរកដោយព្រះរាជបុត្រព្រះនាម
ឧទយភទ្ទ ធ្វើគត់យកបល្លង្កសោយរាជ្យ ។
ព្រះបាទឧយភទ្ទ សោយរាជ្យបាន១៦ឆ្នាំត្រូវព្រះកុមារនាម
អនុរុទ្ធ
ជាព្រះរាជបុត្រធ្វើគត់ព្រះអង្គយកបល្លង្កសោយរាជ្យ ។
ព្រះបាទអនុរុទ្ធ
ត្រូវព្រះកុមារនាមមុណ្ឌកៈ ជាព្រះរាជបុត្រ
ព្រះអង្គធ្វើគត់យកបល្លង្គសោយរាជ្យ
។
ព្រះបាទមុណ្ឌកៈ សោយរាជ្យបាន៨ឆ្នាំ
ក៏ត្រូវកុមារនាម
នាគទស្សកៈ ជារាជបុត្រព្រះអង្គធ្វើគត់យកបល្លង្កសោយរាជ្យ
។
ព្រះបាទ នាគទស្សកៈ សោយរាជ្យបាន
២៤ឆ្នាំ ពួកនគរ-
នាំគ្នាធ្វើឃាតព្រះបាទនាគទស្សកៈ
និងរាជវង្សទាំងអស់ ហើយ-
លើករាជថ្វាយទៅ សុសុនាគកុមារ
សោយរាជ្យតមក ។
ដូច្នេះរាជវង្សរបស់ព្រះពិម្ពិសារ ព្រះបាទអជាតសត្រូវ
សុទ្ធ-
តែធ្វើគត់បិតាខ្លួនឯងយករាជសម្បត្តិសោយទាំងអស់រយៈ៨០ឆ្នាំ។
ដោយព្រះបាទវិឌូឌភៈ
ដែលជាបុត្រព្រះបាទបសេនទិកោ-
សល និងនាងធីតាម្នាក់ជាបុត្រីទាសីដែលសហាយស្មន្ធ់លួច-
លាក់ជាមួយព្រះមហានាមសាក្យវង្សដែរ
តែនាងមានរូបឆោម-លោមពណ៌ល្អណាស់ ដូច្នេះព្រះមាតារបស់មហានាមមានព្រះទ័យ
ស្រឡាញ់ធីតាជាចៅនោះខ្លាំងណាស់
។
ព្រះបាទបសេនទិកោសល
ចង់ភ្ជាប់សាច់ព្រះអង្គទៅនឹងព្រះញាត្តិ-
វង្សរបស់ព្រះពុទ្ធ
ក៏ឲ្យអាមាត្យទៅដណ្ដឹងរាជក្សត្រអំពីសាក្យវង្ស
ពួកសាក្យវង្សបានលើកធីតាជាបុត្រីមហានាម
និងនាងទាសី-
នោះថ្វាយ ។
ព្រះបាទបសេនទិកោសលនិងនាងទាសីនោះមាន-
បុត្រាមួយអង្គនាមវិឌូឌភៈ
។ កាលវិឌូឌភៈធំដឹងក្ដី ព្រះមាតានាំទៅ
លេងក្រុងកបិលព័ស្ថុ
ជារាជត្រកូលសាក្យវង្ស ពេលចេញមក-
វិញពួកសាក្យវង្ស នាំគ្នាលាងរនាបលាងកន្ទេល(ព្រោះវង្សក្សត្រ
នេះប្រកាន់វណ្ណៈខុសគ្នា
ដោយព្រះវិឌូឌភៈជាឧភតោសជាតិ)
កាលបើព្រះវិឌូឌភៈដឹងហើយទ្រង់ពិរោធខ្លាំងណាស់ហើយគុំ-
ទុកថា «ពេលនេះអ្នកយកទឹកលាងរនាប,កន្ទេលដល់ពេលខ្ងុំ-
បានសោយរាជ្យ
ខ្ងុំអារកយកឈាមលាងជើងយើងវិញ» ។ ព្រះ-
វិឌូឌភៈបានសោយរាជ្យលើកទ័ពទៅសម្លាប់ពួកសាក្យវង្សចោស
ទាំងអស់ ទុកឲ្យសល់តែព្រះមហានាមជាអេយ្យកោ
និងព្រះញាតិ
វង្សប៉ុណ្ណោះ ។
ព្រឹត្តិការណ៍នេះកើតឡើងពេលមុនព្រះសម្ពុទ្ធ-
ទ្រង់បរិនិព្វាន២ឆ្នាំ
។
សូមបញ្ជាក់ថា ត្រកូលលិច្ឆវី តាំងរាជធានីនៅវេសាលី
(ប្រទេសអាមេរិក)ដែលជាសាក្យវង្សដែរ
តែជាសាក្យវង្សវា-
សិដ្ឋគោត្រ មិនមែនជាសាក្យវង្សគោតមគោត្រទេ
។
«ដកស្រង់ពីប្រវត្តិពុទ្ធានុពុទ្ធ លោកគ្រូ សែម សូរ»
-Â,
ប្រវត្តិរបស់រាហូអសុរិន្រ្ទ
រាហូអសុរិន្រ្ទ ជាសេនាបតីមួយរបស់ព្រះបាទវេបចិត្តិ
ដែល សោយរាជសម្បត្តិនៅនគរចិត្រាសូរ ក្រោមបាតភ្នំព្រះសុមេរុ៍ ។
ដំណាលថា រាហូនេះធំក្រៃពេក ធំលើសពួកអសុរទាំង- ឡាយនៅក្នុងទីនោះ គ្រាន់តែកំពស់
៤៥០០យោជន៍,(បើតាម- ក្បួនត្រៃវេទរបស់ព្រះពុទ្ធថាៈកំពស់៤៨០០យោជន៍) ទទឹងខ្លួនពី- ស្មាម្ខាងទៅស្មាម្ខាង
១៦០០ យោជន៍,ចន្លោះដើមដៃប្រវែង ១២០០- យោជន៍,ថ្នាំងម្រាមដៃម្រាមជើងមួយៗ៥០យោជន៍,រង្វះមាត់
២០០- យោជន៍,បាតដៃ+បាតជើងទំហំ ៣០០យោជន៍,ជម្រៅមាត់ ៣០០ យោជន៍,រន្ធច្រមុះ២០០យោជន៍,កប្រវែង៣០០យោជន៍,ថ្ងាសប្រវែង
៣០០យោជន៍,ភ្នែក ៥០យោជន៍,ក្បាលទំហំ ៩០០យោជន៍,ទំហំ-
ធ្មេញមួយៗ៥០យោជន៍,រោមអវៈយវៈទាំងមូលប្រវែង៥០០យិជន៍,ក្រចកដៃ+ក្រចកជើងមួយៗប្រវែង
៥០យោជន៍ ។
ឯប្រពន្ធរបស់គាត់មានចំនួន ១០.០០០នាក់ សុទ្ធតែជាស្រ្តី-
ប្រកដោយរូបឆោមលោមពណ៌ល្អឆើតឆាយ មានរូបរាងទំហំនិង កំពស់ប្រហែលនឹងគាត់ដែរ ។ ថ្ងៃមួយរាហូអសុរិន្រ្ទ
ហៅពពួកស្រី- ស្នំមកជួបជុំហើយតាំងក្អេងក្អាងអួតឫទ្ធានុភាពខ្លាំងពូកែរបស់-
ខ្លួនប្រាប់ស្រីស្នំ
(សមគាត់ជាអ្នកអួតស៊ីជោរផង) រួចសួទៅស្រីស្នំ-
ថា«ក្នុងលោកទាំងមូលមើលទៅតើមានអ្នកណាធំស្មើអញ
ឬ-
ទេ? មានមុខមាត់សម្បើមដូចអញឬទេ?»គាត់សួរពីស្រីទី១ដល់
ស្រីទីបំផុតទាំង១០០០០នាក់ ។ ស្រីពៅគេបង្អស់ឆ្លើយតបថា «លោកម្ចាស់ធំប៉ុណ្ណឹងមិនមែនអស្ចារ្យស្មើនឹងព្រះសមណគោតម-ទេ,ឯព្រះសមណគោតមដែលខ្ញុំធ្លាប់ប្រទះធ្លាប់ឃើញច្រើនដង-នោះ
ធំអស្ចារ្យផុតគេក្នុងលោក,ព្រះសមណគោតមធំក្រៃលែង ធំខ្ពស់ក្រៃលែងខ្ពស់ក្រៃលែងមានឫទ្ធានុភាពលើសគេក្នុង-
លោក
នឹងរកបុរសឯណាមកផ្ទឹមស្មើគ្មានឡើយ ។
រាហូអសុរិន្រ្ទ
ឮស្រីស្នំអួតសរសើរអំពីគុណសម្បត្តិរបស់- ព្រះសម្មាសម្ពុទ្ធដូច្នោះគាត់ជាអ្នកអំនួតស្រាប់ផង
ក៏លាន់មាត់ថា «យីអើ! សមណគោតមនោះ កុំថាឡើយដល់រូបល្អធំសម្បើម- សូម្បីតែកុដិឬខ្លោងទ្វារវិហាររបស់គាត់នៅ
ក៏អញចូលទៅទាំង មិនចុះខ្លួនផង ម៉េចក៍ឯងថាអញធំខ្ពស់មិនស្មើនឹង ព្រះសមណ- គោតម?
បើដូច្នេះអញទៅវាស់កំពស់គាត់ មើលតើប៉ុណ្ណាទៅ» ។
ឯព្រះសម្មាសម្ពុទ្ធទ្រងឈេ្វងយល់ដោយព្រះអង្គថា
«ពេល- នេះរាហូអសុរិន្រ្ទតាំងខ្លួនឯងជាធំលើសព្រះអង្គ មានបំណងចូល- មកផ្ទំមវាស់នឹងព្រះអង្គ
ទ្រង់ក៍ពង្រីកខ្មោងទ្វារវិហារវត្តជេតពន- ឲ្យធំហួសវិស័យរបស់រាហូ ប្រៀបដូចមនុស្សយើងចូលទៅវិហារ- ធម្មតា ។
លុះរាហូអសុរិន្រ្ទចូលទៅលបមើលព្រះអង្គកំពុងសឹង្ហ
គាត់ងើបមើលព្រះសម្ពុទ្ធបីដូចជាងើបមើលអាកាស ។ ប៉ុណ្ណឹង- ហើយរាហូនៅតែប្រកាន់អស្មិមានះថា
ព្រះអង្គនៅតែមិនធំជាង- គាត់ទេ ។ ថ្ងៃមួយព្រះអង្គស្ដេចយាងទៅទ្រង់បិណ្ឌបាត គាត់ក៏ លបចូលទៅឈរពីខាងក្រោយព្រះអង្គចម្ងាយ៥០យោជន៍
ផ្ទឹម-
មើលនៅតែមិនខ្ពស់ស្មើនឹងព្រះអង្គទៀតឃើញទាបជាងឆ្ងាយពេក
ក៏យកឬស្សីមួយដើមយ៉ាងវែង ប្រវែង៥០យោជន៍ ទៅវាស់ពី-
ខាងក្រោយ នៅតែមិនស្មើទៀត,គាត់ព្យាយាមតឬស្សីតាំងពី១
ដើមរហូតដល់១.០០០ដើម អស់ពេលមួយព្រឹកហត់ពេកបែក- ញើសហូរជាទឹក ក៏នៅតែមិន ស្មើ នឹងកម្ពស់របស់ព្រះអង្គ
។
សម័យថ្ងៃមួយ គាត់ចង់ឃើញព្រះអង្គចំព្រះភ័ក្រ្តឲ្យបាន-
ជិត ដើម្បីធៀបមើលកម្ពស់ឲ្យអស់ចិត្ត
ក៏និម្មិតខ្លួនជាឈ្លើងព្រ័ត្រ- នៅក្នុងស្រះចាំលបមើលព្រះអង្គឲ្យច្បាស់ស្រាប់តែព្រះអង្គទ្រង់-
ត្រាស់ហៅថា «នែរាហូ!អ្នកមកនៅក្នុងទឹកស្រះធ្វើជាឈ្លើងចាំ- មើលតថាគតធ្វើអ្វី?ឡើងមក!តថាគតប្រាប់អ្នកឲ្យដឹង!តថាគត
ធំអ្វីប៉ុណ្ណឹង ពួកព្រហ្មនៅឯស្ថានព្រហ្មធំជាងថាគតទៅទៀត»
។
រាហូនឹកក្នុងចិត្តថា«សមណគោតមនេះធំជាងអញទៅ-ហើយ
ឥឡូវនៅមានព្រហ្មឯណានោះធំដែរ» ក៏នឹកអៀនខ្មាសស្រី ស្នំរបស់ខ្លួនលែងវិលទៅទីកន្លែងវិញ
ទើបសុំព្រះអង្គតាមទៅមើល ព្រហ្មទៀត ។ ព្រះសម្ពុទ្ធក៍ឲ្យរាហូ តោងជាយចីពរហោះទៅបិណ្ឌ- បាតឯស្ថានព្រហ្ម
។ ព្រហ្មលុះឃើញរាហូតោងនៅជាយចីពរដូច្នោះ ក៏ទូលព្រះអង្គថាៈ «ចៃនៅនឹងជាយចីពរព្រះអង្គ»
។ រាហូរឹងរិតតែ- ខ្មាស់ព្រហ្មថែមទៀត ដោយគំនិតថា«អញធំសម្បើមដែរឥឡូវព្រហ្ម ថាអញតូចដូចចៃ»ទ្រាំនៅពុំបានក៏លាព្រះអង្គចុះមកទីកន្លែង-
របស់ខ្លួនវិញ ។ ព្រះអង្គបានផ្ដាំរាហូថា«អ្នកទៅវិញកុំឈប់នៅ- ពាក់កណ្ដាលផ្លូវ,បើស្រេកទឹកកុំឈប់ផឹកទឹកឡើយ»
។ រាហូ- មកដល់ពាក់កណ្ដាលផ្លូវឃើញស្រះមានទឹកថ្លា មានផ្កាឈូក ក្រអូបឈ្ងុយឈ្ងប់ភ្លេចពាក្យបណ្ដាំរបស់ព្រះសម្ពុទ្ធក៏ចុះទៅត្រាំ-ក្នុងទឹកស្រះនោះត្រឹមក្លៀកស្រាប់តែដាច់មួយកំណាត់ខ្លួន-
បាត់ ៕
ទើបរូបរាហូអសុរិន្រ្ទមានតែពាក់កណ្ដាលខ្លួនរហូតមក
។
(ដកស្រង់ពីសៀវភៅអធិប្បាយប្រជុំកងធម៌របស់បណ្ឌិត ឈឹម- ទូច)
«អច្ឆរិយបុគ្គលមានដល់សព្វថ្ងៃជាគុណតម្លៃព្រះពុទ្ធសាសនាដែរ»
-o,
ប្រវត្តិវត្តភ្នំតាម៉ៅ
ប្រាសាទតាព្រហ្មឬហៅថាប្រាសាទទន្លេបាទីតាំងនៅខាង-
ត្បូងមាត់បឹងតូចមួយ
(ហៅទន្លេបាទី) ស្ថិតនៅក្នុង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កសាងដោយព្រះបាទជ័យវរ័្មនទី
៧ ក្នុង-
សតវត្សរ៍ទី ១២-១៣
។
ឯប្រាសាទភ្នំតាម៉ៅ និង ប្រាសាទថ្មដុះតាំងនៅលើកំពូល-
ភ្នំតូចៗពីរហៅភ្នំគជរោទិ៍(ភ្នំតាម៉ៅ)និងភ្នំបល្លង្កអណ្ដែត(ភ្នំថ្មដុះ)
ស្ថិតនៅកណ្ដាលព្រៃជាំដែលមានវិសាលភាពព្រៃប្រមាណ
១០ -
គីឡូម៉ែត្រការេ
ក្នុងឃុំ៤ គឺ ត្រពាំងសាប,កណ្ដឹង,ក្រាំងធ្នង់,និង-
លំពង់ ស្រុកបាទី ខេត្តតាកែវ ។
ប្រាសាទទាំងពីរនេះ កសាងដោយព្រះបាទឧទយាទិត្យ- វរ័្មនទី២ ក្នុងសតវត្សរ៍ទី១១
(គឺគ.ស.១១៨៥) ។ ក្នុងកាលជាខាង- ក្រោយមក អ្នកមានសទ្ធាជ្រះថ្លាស្នេហា
គោរពព្រះពុទ្ធសាសនា ក៏មកបង្គបង្កើត ឡើងជាវត្តលើកំពូលភ្នំតាម៉ៅ និងវត្តទន្លេបាទី ។
ដោយឡែកវត្តភ្នំតាម៉ៅតាំងនៅលើភ្នំគជរោទិ៍ក្នុងនោះមានលោក អ្នកមានមហិទ្ធិរិទ្ធខ្លាំងពូកែខាងសីល្ប៍សាស្រ្ត គឺលោកគ្រូម៉ៅ អាចចេះនូវវេទមន្តខាងយុទ្ធវិធីចេះជពចេះស្លពលជាដើមមកបួស-
នៅក្នុងទីវត្តនោះ ។
ក្នុងសម័យនោះឯង
ពួកអាណានិគមនិយមបារាំងចូល- មកគ្រប់គ្រងប្រទេសខ្មែរយើងតាំងពី គ.ស.១៨៥៣មកដោយពួក
នោះមានបំនងចង់បំបាត់អក្សរសាស្រ្តខ្មែរ ហើយដាក់ជំនួស- ដោយអក្សរឡាតាំងវិញ
និងបង្កើតសង្រ្គាមបដិវត្តន៍អក្សរឡើង ធ្វើឲ្យចលាចលបះបោពេញផ្ទៃប្រទេសកម្ពុជាទាំងមូល
ពេលនោះ មានតែព្រះសង្ឃងើបឈរតវ៉ាប្រឆាំងនឹងពួកបដិវត្តន៍បារាំងដោយ ប្រើដងឆ័ត្រជាអាវុធ
។ ក្នុងនោះក៏មានលោកគ្រូម៉ៅជាមេបះបោ មួយក្រុមដែរ ដោយហេតុមានព្រះសង្ឃនិងប្រជារាស្រ្ដស្មោះស្ម័គ្រ-
ចូលចិត្តចូលរួមជាច្រើន ទើបលោកកសាងជាបន្ទាយពីរគឺៈ មួយ- ឈ្មោះ សែនបុប្ផា (សែនប្រផាក)
ស្ថិតនៅខាងជើងភ្នំថ្មដុះ,មួយ- ទៀតឈ្មោះ បន្ទាយក្រៅ (បន្ទាយត្រាវ)
ស្ថិតនៅខាងកើតភ្នំ- តាម៉ៅ ប្រមាណ៣គ.ម. ។
គេស្អប់អ្នកចេះសីល្ប៍ប្រសាធន៍ ទុវិជ្ជាផងនោះ ទើបគេរក ចាប់លោកគ្រូម៉ៅសម្លាប់ចោល
ហើយលោកមិនអាចគេចខ្លូន-
ទាំងភេទបព្វជិតបាន
ក៏លាចាកសិក្ខាបទដើម្បីងាយរត់ពួនឯភ្នំ-
ស្រង់ ប៉ុន្តែទោះជាខំគេចយ៉ាងណា
ក៏ដោយមិនរួចអំពីកណ្ដាប់ ដៃរបស់ ពួកបារាំទាំងនោះដែរ ។ ពួកគេតាមចាប់លោកបាននៅ ឯផ្សារស្លាបលែង
ហើយវាយធ្វើទារុណកម្មយ៉ាងទម្ងន់ មានទាំង-
បញ្ច្រកទឹកត្រី
រួចអារកយកសិសាររបស់លោកគ្រូម៉ៅ ដើម្បី-
បញ្ហាញដល់មហាជន។ នាំសិរសាលោកគ្រូម៉ៅយកទៅដល់ផ្សារ
សំរោងយោង
(ផ្លូវជាតិលេខ២ត្រង់គ.មលេខ៤២) ដើម្បីបង្ហាញដល់ មហាជន ។
ហេតុដូច្នេះហើយ មហាជន៍នាំគ្នាហៅភ្នំគជរោទិ៍នេះថា
«ភ្នំតាម៉ៅ»(ព្រោះយកតាមនាមលោកគ្រូម៉ៅ) ។ ខ្លះទៀតហៅ
«ភ្នំសិរសា» (ព្រោះយោងក្បាលលោកគ្រូម៉ៅបារាំងអារក)។ តាម រឿងរ៉ាវរបស់វរជននេះហើយ
ទើបភ្នំនេះមានឈ្មោះយ៉ាងនេះរហូត- មកដល់សព្វថ្ងៃនេះ ។
ចំណែកឯប្រាសាទមួយទៀត
ដែលតាំងនៅលើកំពូលភ្នំ- បល្លង្គអណ្ដែក ជាខាងក្រោយមកឃើញមានថ្មមួយដុំដុះចំ- កណ្ដាលប្រាសាទនោះ
ទើបគេនាំគ្នាហៅភ្នំថ្មដុះរហូតមកសព្វ- ថ្ងៃ ។
ដូច្នេះវត្តភ្នំតាម៉ៅត្រូវរលាយសាបសូន្យអស់
ក្នុងយុគ- សម័យអាណានិគមនិយមបារាំងនោះឯង ។
ក្រោយពីសម្ដេចព្រះវរបិតា នរោត្តម សីហនុវរ័្មន ទ្រង់ដាក់ រាជសម្បត្តិ ថ្វាយទៅព្រះ នរោត្តម សុរាម្រឹទ្ធ
ជាព្រះបិតារបស់ព្រះ- អង្គមក ព្រះអង្គបង្កបង្កើតកងទ័ពជីវពលនារីក្លាហាន ដើម្បីទាម ទារឯករាជ្យអំពីក្រញ៉ាំដៃពួកអាណានិគមនិយមបារាំង
។ លុះ- ប្រទេសជាតិទទួលបានឯករាជពេញលេញហើយ មានលោកតា- មួយអង្គឈ្មោះ «អេង» មកគង់នៅរៀបចំបោសសំអាតបង្កើត-
ជាវត្តឡើងវិញ ក្នុងសតវត្សរ៍ទី១៩ និងទសវត្យរ៍ទី៥០ ។ ប៉ុន្តែមិន យូរប៉ុន្មានលោកតាអង្គនេះ
និមន្តចេញទៅចំរើនវិបស្សនានៅទី- ផ្សេង ។ ឆ្នាំ១៩៦២លោក ទិត លុយ បួសនៅវត្តដួងកែវមុនី
(ត្រពាំងព្រះ) មកបង្កើតជាវត្តឡើងវិញទៀតដោយមានព្រះសង្ឃ- ច្រើនអង្គគង់នៅរហូតមក ។ ឆ្នាំ
១៩៧០ មានរដ្ឋប្រហារដោយពួក លន់ ណុល រំលំរាជបល្លង្កយកអំណាចគ្រប់គ្រងជាសាធារណរដ្ឋ
ដល់ឆ្នាំ១៩៧៥មានរដ្ឋប្រហារទំលាក់
លន់ ណុល ធ្វើឲ្យចលាចល ជ្រួលច្របល់ក្នុងប្រទេសកើតឡើង ក្នុងសម័យអន្ធកាយង់ឃ្នង់
កើតផង ដូច្នេះអំណាចស្ថិតក្នុងកណ្ដាប់ដៃនៃពពួកទមិឡ- អន្យតិរ្ថេយ្យ៍អស់សាសនា បានផ្សឹកព្រះសង្ឃរំលាយវត្តអារាមរួម-
ទាំងវត្តភ្នំតាម៉ៅផងដែរ ។
ឯពួកទមិឡបានផ្ដូលសាធារណរដ្ឋ
ហើយគ្រប់គ្រងពីឆ្នាំ- ១៩៧៥-១៩៧៩
លុះក្រោយជ័យជំនះ ៧មករា ១៩៧៩ ក្នុងអំឡុងគ.ស.
១៩៨៥ ព្រះភិក្ខុ សៅ
សារុន (ហៅទូច)បួសក្នុងសំណាក់ព្រះគ្រូ- ធម្មសរមុនីអនុគណស្រុកបាទី ព្រះនាមចន្ទប្បជោតោ
វែន សួន ក៏មកគង់នៅលើភ្នំទីវត្តចាស់នោះ រួមជាមួយអាចារ្យគណៈកម្ម-
ការ បានរៀបចំបោសសំអាតវាតទីវត្តកសាង សារជាថ្មីទៀតទើប
បានកើតជាវត្តអារាមព្រះពុទ្ធសាសនាមួយស្ថិតនៅលើស្ថានភាព-
ដីតូចចង្អៀតប្រជ្រៀតចន្លោះដុំថ្ម
ប៉ុន្តែមានលំអសោភ័ណភាព-
ដោយក្បូរក្បាច់រចនា
ផ្សារភ្ជាប់នឹងបេតិកភ័ណ្ឌជាតិប្រជ្រៀត- ដោយកុដិ,សាលា,ព្រះវិហារដ៏ស្កឹមស្កៃបញ្ចេញរាងយ៉ាងសង្ហារ-លេចធ្លោរផុតចុងព្រឹក្សាលតាវល្លិ៍ផងទាំងឡាយ-
មើលពីចម្ងាយគួរឲ្យចង់គយគន់ជាពនពេករហូតមកឥឡូវនេះ
។
«វត្តអារាមជាថ្នាលតម្កល់ព្រះសទ្ធម្ម និងវប្បធម៌»
(9)
អំពីប្រមាណខ្នាត
ខ្នាតប្រវែងរបស់ខ្មែរ
-១យោជន៍ស្មើ=៤សិន,១សិន=២០ព្យាម,១ព្យាម=៤ហត្ថ,១ហត្ថ=២ចំ
អាម,១ចំអាម=១២ធ្នាប់,១ធ្នាប់=៤ក្បៀស,១ក្បៀស=២គ្រប់ស្រូវ,១គ្រាប់-
ស្រូវ=៧តួចៃ,១តួចៃ=៨ពងចៃ,១ពងចៃ=ចុងសក់,១ចុងសក់=ធូលឹ,១ធូលឹ=
៨អណូ,១អណូ=៨បរមាណូ
។ (ពញ្ជាក់.សញ្ញាគូស២អានថាស្មើរ)
-៤ហត្ថ=១ព្យាម,២៥ព្យាម=១ឧសភៈ,៨០ឧសភៈ=១០០សិន,១០០-
សិន=១គាវុត,៤គាវុត=៤០០សិន,៤០០សិនគឺ១យោជន៍
។
-១០០ជួរធ្នូ=២០០ម៉ែត្រ ។
-១២៤ហត្ថ=១ករីសៈ,៦៤ករីសៈ=៤គាវុត ។
-១កុម្ភៈ=១០អម្ភណៈ,១អម្ភណៈ=១០ទោណៈ,១ទោណៈ=៤អាឡ្ហ-
កៈ,១អាឡ្ហកៈ=៤បត្ថៈ,១បត្ថៈ=៤កុខវ=១ទូកដៃ
។
-ផ្ទាត់ម្រាមដៃ១០ដងហៅ១ខណៈ,១០ខណៈ=១រយៈ,១០រយៈ=
១ខណរយៈ,១០ខណរយៈ=១មុហុត្ត,១០មុហុត្ត=១ខណមុហុត្ត
។
ខ្នាតព្រះសុគត
១ហត្ថព្រះសុគត=៧០ស.ម,១ចំអាម=៣៥ស.ម,១ធ្នាប់=០,០២៨៣។
១២ចំអាម=៤ម,៨
៧ចំអាម=២ម,៣៨
១២ចំអាមត្រូវជា៨ហត្ថ+១១ធ្នាប់ និង
២ក្បៀសជាងឈើសព្វថ្ងៃ ។
១ចំអាមព្រះសុគត
ត្រូវជា៤ហត្ថ១ចំអាម៤ធ្នាប់,៣ក្បៀស និង២អ-
នុក្បៀសជាងឈើ
។ គឺ១ចំអាម=៣ចំអាមជាងឈើ ។
កំពស់ព្រះសុគត=១២ហត្ថជាងឈើ,
(បញ្ចាក់)១ធ្នាប់=៤ក្បៀស,
១ក្បៀស=៤អនុក្បៀស
។
១ហត្ថជាងឈើ=៥ដ.ម,១ចំអាម=២,៥ដ,ម១ធ្នាប់=២ស.ម
។
២ចំអាម=១ហត្ថ,៧ហត្ថ=១យដ្ឋិ,២០យដ្ឋិ=១ឧសភៈ,៨០ឧសភៈ=១
គាវុត,
ឬ ១សម្រែកគោ,១គាវុត=៤គ.ម,៤គាវុត=១យោជន៍,១យោជន៍មាន
១៦គ.ម
។
ខ្នាតប្រមាណ
៣៦បរមាណូ=១អណូ,៣៦អណុ=១តជ្ជារី,៣៦តជ្ជារី=រថរេណុ,៣៦
រថរេណុ=១លិក្ខា,៧លិក្ខា=១ឩកា,៧ឩកា=ធញ្ញមាស,៧ធញ្ញមាស=១
អង្គុលី,(ធ្នាប់),១២ធ្នាប់=១វិទត្ថ(ចំអាម)២ចំអាម=១ហត្ថ
។
ផ្ទាត់ម្រាមដៃ១០ដងហៅ១ខណៈ១០ខណៈ=១លយ១០លយ=១១
ណលយ,១០ខណលយ=១មុហុត្ត,១០មុហុត្ត=ខណមុហុត្ត
។
ខ្នាតរង្វាល់
៤អម្ពណៈគឺ៤៤នាឡិ=១ករីសៈត្រូវជា៣៩.៩៨៤ម២
។
១ទូកដៃ.ហៅថាកុឌុវៈឬបសតៈ,៤បសត=១បត្ថ(នាឡិ),៤បត្ថ=១
អឡកៈ,៤មាណិកា=១ខារិ(អម្រែក),២០ខារិ=១រទេះ
។
ប្រមាណតម្លៃ
ទម្ងន់៤គ្រប់ស្រូវ=១កុញ្ជា(១បិច)ទម្ងន់២កុញ្ជា=១មាសកៈ(ឬ-
ហៅ១ចិប),៥មាសកៈឬ៤កហាបណៈ=១បាត,(មគធៈ)ឬប្រមាណ១ហុន
កន្លះមាស,
។ ២០មាសៈ=១កហាបណៈ,(ឬនិលកហាបណៈ) ។
«មាត្រាប្រើក្នុងមាសនិងទង់ហ្វ៊ា
និងប្រាក់ឬវត្ថុណាៗគិតជាមាសឧត្តម» ។
បញ្ជាក់ៈ១.០០០កហាបណៈ=៦០តម្លឹងមាស ។
បាលីរបស់ខ្មែរ
- ក្មេងក្មាង=ក្មាងខេងៗ }ក្មេងខាងៗ ។
- ក្រក្រី=ក្រីគ្មានអវ៉ }ក្រគ្មានអ្វី ។
- ក្សេមក្សាន្ត=ក្សាន្តទាំងប្រេម }ក្សេមទាំងប្រាណ ។
- ក្រមុំក្រម៉ាច់=ក្រម៉ាច់ល្អផ្តុំ }ក្រមុំល្អផ្តាច់ ។
- ក្អេងក្អាង=ក្អេងសំឡាង }ក្អាងសំឡេង ។
- ក្បោះក្បាយ=ក្បាយដោយអធិប្បោះ }ក្បោះដោយអធិ-
ប្បាយ ។
- ខ្លាំងក្លា=ក្លាអស្ចាំង }ខ្លាំងអស្ចារ្យ ។
- ខ្វល់ខ្វាយ=ខ្វាយទាំងកល់ }ខ្វល់ទាំងកាយ ។
- ខ្ពង់ខ្ពស់= ខ្ពង់ទ្រឌោះ }ខ្ពស់ទ្រឌុង ។
- គុំគួន=គួនទាំងឃ្លុំ }គុំទាំងខ្លួន ។
- គ្នាក្នរ=ក្នរស្រគារៗ }គ្នាស្រករៗ ។
- ឃុំឃាំង= ឃុំឲ្យជាំង }ឃាំងឲ្យជុំ ។
- គៀងគាត=ឃាតឲ្យខ្ទៀង }ឃៀងឲ្យខ្ទាត ។
- ងីងើ=ងើមកពីភ្លី }ងីមកពីភ្លើ ។
- ចានក្បាន=ក្បានចង្រ្កែរ ក្បែរចង្រ្កាន ។
- ចៃចូវ=ចូវដល់ឯ }ចៃងល់ឱ ។
- ចូវចៃ=ចៃដល់ម៉ូវ }ចូវដល់ម៉ៃ ។
- ឆ្លេឆ្លា=ឆ្លាដូចឆ្មេ }ឆ្លេដូចឆ្មា ។
- ជីវិតជីវាំង=ជីវាំងមួយភិត }ជីវិតមួយភាំង ។
- ជោជន់=ជន់ព្រោះជំនោរ }ជោរព្រោះជំនន់ ។
- ឈ្លិចឈ្លី=ឈ្លិចឲ្យខ្ទី }ឈ្លីឲ្យខ្ទេច ។
- ឈ្លាវឆ្លាស=ឆ្លាសខាងប្រសៀវ }ឈ្លាវខាងប្រសាសន៍ ។
- ញាំញី=ញាំឲ្យជី }ញីឲ្យជាំ ។
- ដូងដាង=ដាងខូងៗ }ដូងខាងៗ ។
- ណែនណាន់=ណាន់វាតែន }ណែនវាតាន់ ។
- ដារដោច=ដោចឲ្យខ្មា ដារឲ្យខ្មោច ។
- ត្រាំត្រែង=ត្រែងខ្លួនអាំ }ត្រាំខ្លួនឯង ។
- ត្រចះត្រចង់=ត្រចង់ឆ្វះ }ត្រចង់ឆ្វង់ ។
- តាន់តាប់=តាប់សាច់ហាន់ }តាន់សាច់ហាប់ ។
- ថ្កុំថ្កើង=ថ្កើងតម្កុំ }ថ្កុំតម្កើង ។
- ថែថួន=ថួនខ្លែ }ថែខ្លួន ។
- ថ្លៃថ្នូរ=ថ្នូរឥតដៃ }ថ្លៃឥតដូរ ។
- ទំនៀមទម្លាប់=ទម្លាប់ធ្លៀម }ទំនៀមធ្លាប់ ។
- ធូរធារ=ធារទាំងអស់គ្នូរ }ធូរទាំងអស់គ្នា ។
- ធំធេង=ធេងវង្វំ }ធំវង្វេង ។
- ធនធាន=ធានដែលមុន }ធនដែលមាន ។
- នំនែក=នៃកទាំងអម្រុំ }នំទាំងអម្រែក ។
- បន្លែប្រការ=ប្រការខាងឆៃ }ប្រកែខាងឆារ ។
- បន្លែប្រឡុក=បន្លុកបង់ប្រហែ }បន្លែបង់ប្រហុក ។
- ប្រឹងប្រែង=ប្រែងខ្លួនអឹង }ប្រឹងខ្លួនឯង ។
- ប្រាជ្ញព្រោក=ព្រោកក្នុងឡាច }ប្រាជ្ញក្នុងលោក ។
- ប្រយ័ត្នប្រយ៉ែង=ប្រយ៉ែងខ្លួនអាត់ }ប្រយ័ត្នខ្លួនឯង ។
- ប្ដូរផ្ដាច់=ផ្ដាច់ឲ្យស្រូរ }ប្ដូរឲ្យស្រេច ។
- ផ្ទៀងផ្ទាត់=ផាត់ឲ្យស្ទៀង }ផ្ទៀងឲ្យស្ទាត់ ។
- ផ្សារផ្សោរ=ផ្សោរមានចារ }ផ្សារមានចោរ ។
- ផ្ទះសម្បែង=សម្បែងរបស់អាត់ }សម្បត្តិរបស់ឯង ។
- ពឹងពាក់=ពាក់ទៅនឹង }ពឹងទៅអ្នក ។
- ព្រមព្រៀង=ព្រៀងកុំលំអ៊ម }ព្រមកុំលំអៀង ។
- ពាក្យពេចន៍=ពេចន៍ពន្លាក }ពាក្យពន្លេច ។
- ភ្លេងភ្លាត់=ភ្លាត់ចេះស្ទេង }ភ្លេងចេះស្ទាត់ ។
- ភ្លាត់ភ្លាំង=ភ្លាំងភាត់ }ភ្លាត់ភាំង ។
- មនុស្សម្នា=ម្នាទាំងអស់គ្នុស }មនុស្សទាំងអស់គ្នា ។
- មុងម៉យ=ម៉យវាធូស }មូសវាថយ ។
- មោះមុត=មុតចំពោះ }មោះចំពុក ។
- មាំមួន=មួនទាំងឃ្លាំ }មាំទាំងខ្លួន ។
- មមីមមើ=មមើដូចភ្លី }មមីដូចភ្លើ ។
- យំយែក=យែកចេញទឹកភ្នំ }យំចេញទឹកភ្នែក ។
- យល់យោគ=យោគឈ្ងុល }យល់ឈ្ងោក ។
- រុងរោចន៍=រោចន៍ខាងរនុង }រុងខាងរនោច ។
- រុងរឿង=រឿងទាំងគ្រុង }រុងទាំងគ្រឿង ។
- រូតរះ=រះឲ្យរលូត }រូតឲ្យរលះ ។
- រយីករយាក=រយាកដល់ត្រគីក }រយីកដល់ត្រគៀក ។
- ល្អល្អាច់=ល្អាច់ផ្ដ }ល្អផ្ដាច់ ។
- លើសលប់=លប់ពីគ្រើស }លើសពីគ្រប់ ។
- លាក់លៀម=លៀមភ្លាក់ }លាក់ភ្លាម ។
- វត្តវ៉ា=វ៉ាមានសីមាត់ }វត្តមានសីមា ។
- វរវឹក=វឹកភ្ល }វរភ្លឹក ។
- ស្លស្លុក=ស្លុកបង់ប្រហ }ស្លបង់ប្រហុក ។
- សម្លសម្លុក=សម្លុកប្រហ }សម្លប្រហុក ។
- សុខសាន្ត=សាន្តទាំងប្រុក }សុខទាំងប្រាណ ។
- សុខសាន្ត=សាន្តឥតខុក }សុខឥតខាន ។
- ស្ដុកស្ដម្ភ=ស្ដម្ភសុក }ស្ដុកសម ។
- ស្មៀនស្មេរ=ស្មេរអ្នកសសៀន }ស្មៀនអ្នកសរសេរ ។
- សាបសូន្យ=សូន្យទាំងកាប }សាបទាំងកូន ។
- ស្ថិតស្ថេរ=ស្ថេរឲ្យស្មិត }ស្មិតឲ្យស្មេរ ។
- ស្និទ្ធស្នាល=ស្នាលឲ្យត្រកិត }ស្និទ្ធឲ្យត្រកាល ។
- សំដីសំដៅ=សំដៅខាងក្រី }សំដីខាងក្រៅ ។
- សស្រោកសស្រាំ=សស្រាំប្រចោក }សស្រោកប្រចាំ ។
- ស្រមើស្រមៃ=ស្រមៃសង្សើ }ស្រមើសង្ស័យ ។
- ហិនហោច=ហោចខ្លិន }ហិនខ្លោច ។
- ឡប់ឡែ=ឡែត្រឡប់ }ឡប់ត្រឡែ ។
- ឧត្តុងឧត្តម្ភ=ឧត្តម្ភសុង }ឧត្តុងសម ។
ខ្ញុំដកស្រង់យកពាក្យគ្រលាស់ដែល សម្ដេចសង្ឃារាជ-
ជួន ណាត មានថារដីកាថា «បាលីរបស់ខ្មែរ» នេះបានខ្លះដើម្បី- ជាគំរូឲ្យអ្នកអានរៀនគិតខ្លួនឯងទៀតចុះ
។ ប៉ុន្តែកុំច្រឡំនឹងពាក្យ
អញ្ភសៈ ដូចជា«ទ្រេតទ្រោត,តតិះតតះ»ជាដើម
។
bbb
ពាក្យ៨មាត់របស់ព្រះបាទជ័យវរ័្មនទី៧
ទឹកអម្រែក ភ្នែកខ្លែង
ស្ដែងរាជសី សំដីឥសូ
ថ្ងូរព្រះឥន្ទ សុបិនស្ថានសួគ៌
ខួរទន្សាយ បាយស្រមោច ។
ឧទ្ទេសាចារ្យ លុយ ភួន
ឯកសារយោង
9k9
១.បិដកលេខ ៦
ពុទ្ធសាសនបណ្ឌិត
២.បិដកលេខ ១០
ពុទ្ធសាសនបណ្ឌិត
៣.អធិប្បាយអំពីចេតិយ ធម្មាចារ្យ ជិន មាស
៤.បកិណ្ណកៈកងធម៌
ឈឹម ទូច
៥.ដែនដីពុទ្ធភូមិ
កែវ វិមុត្តិ
៦.ប្រវត្តិពុទ្ធានុពុទ្ធ
សែម សូរ
៧.ប្រវត្តិក្រុងពារាណសី ភិក្ខុ វជិរប្បញ្ញោ ញែម តឹមតេង
៨.និងឯកសារផ្សេងៗទៀតដែលគ្មានឈ្មោះ
ឈ្មោះសប្បុរសជនចូលរួមបោះពុម្ពសៀវភៅនេះ
ល រ
|
ឈ្មោះ
|
កន្លែងគង់នៅ
|
ទឹកប្រាក់
|
១
|
ភិក្ខុ រតនវរោ រស់ សារៀម
|
ចៅអធិការវត្តពូនភ្នំ
|
៥០.០០០៛
|
២
|
ភិក្ខុ គម្ពីរប្បញ្ញោ គង់ សុវណ្ណ
|
ចៅអធិការវត្តសុរភី
(កកោះ)
|
១០០.០០០៛
|
៣
|
ភិក្ខុ ចន្ទសោភណោ ច្រឹង
ទូច (ហៅ ពៅ)
|
វត្តសុរភី(កកោះ)
|
៥០.០០០៛
|
៤
|
សាមណេរ កោវិទោ ឈុំ
ពន្លក
|
វត្តពូនភ្នំ
|
២០.០០០៛
|
៥
|
សាមណេរ អោ សំអាត
|
វត្តសុរភី(កកោះ)
|
២០.០០០៛
|
៦
|
សាមណេរ ជួង ធារ៉ា
|
វត្តសុរភី(កកោះ)
|
២០.០០០៛
|
៧
|
សាមណេរ លួន សម្បត្តិ
|
វត្តសុរភី(កកោះ)
|
១០.០០០៛
|
៨
|
សាមណេរ ទូច ពន្លក
|
វត្តសុរភី(កកោះ)
|
១០.០០០៛
|
៩
|
សាមណេរ ហាច រដ្ឋា
|
វត្តសុរភី(កកោះ)
|
១០.០០០៛
|
១០
|
សាមណេរ ឆយ ថន
|
វត្តសុរភី(កកោះ)
|
១០.០០០៛
|
១១
|
សាមណេរ អ៊ុំ សុផាត
|
វត្តសុរភី(កកោះ)
|
១០.០០០៛
|
១២
|
សាមណេរ វី ធារ៉ា
|
វត្តសុរភី(កកោះ)
|
១០.០០០៛
|
១៣
|
សាមណេរ រឿន ឈិន
|
វត្តសុរភី(កកោះ)
|
១០.០០០៛
|
១៤
|
សាមណេរ ចាន់ ទូច
|
វត្តសុរភី(កកោះ)
|
១០.០០០៛
|
១៥
|
សាមណេរ សុទ្ធ សំរិទ្ធ
|
វត្តពូនភ្នំ
|
១០.០០០៛
|
១៦
|
លោកទេព ឡុច អ្នកស្រី
សំ ណារិន ព្រមទាំងកូនចៅ
|
ព្រែកឯង
|
១០.០០០៛
|
១៧
|
អ្នកនាង សុទ្ធ សារ៉េត
|
ព្រែកឯង
|
១០.០០០៛
|
១៨
|
កញ្ញា សុទ្ធ សារ៉ុម
|
ព្រែកឯង
|
១០.០០០៛
|
១៩
|
លោក សុទ្ធ ភារម្យ
|
ព្រែកឯង
|
១០.០០០៛
|
២០
|
កញ្ញា សុទ្ធ រស្មី
|
ព្រែកឯង
|
៥០០០៛
|
២១
|
ពុទ្ធបរិសទ្ធ័កោះក្របី និងព្រែកឯង សរុបបច្ច័យ
|
៩០.០០០៛
|
២២
|
លោក តាំង សុជា
|
សំរោងយ៉ោង
|
១០.០០០៛
|
២៣
|
លោក សយ បុត្រា
|
ពូនភ្នំ
|
១០.០០០៛
|
២៤
|
ឧបាសក ហ៊ី ឆាវ ឧបាសិកា ហៀក លៀងគាវ ព្រមទាំងបុត្រ និងចៅ
|
ភ្នំពេញ
|
៤០.០០០៛
|
២៥
|
ឧបាសិកា សៀក ប៉ែត
ព្រមទាំងបុត្រ
|
ភ្នំពេញ
|
៤០.០០០៛
|
២៦
|
ឧបាសក ស្រ៊ុន គ្រុយ ឧ.សិ. ង៉ែត នួន ព្រមទាំងបុត្រ
|
ភ្នំពេញ
|
២០.០០០៛
|
២៧
|
ញោម គឹម វុទ្ធី និងភរិយា
|
ភ្នំពេញ
|
|
២៨
|
នាង ភិន វណ្ណា និងស្វាមី
|
ពូនភ្នំ
|
២០.០០០៛
|
|