Tuesday, November 17, 2015

ប្រវត្តិសង្ខេបវត្តសិរីខ្នុរដំបង Brief History Wat Serey khnordambang

ប្រវត្តិសង្ខេបវត្ត
        ១.ឈ្មោះវត្តជាផ្លូវការ សិរីខ្នុរដំបង ឈ្មោះហៅក្រៅ ខ្នុរដំបងកើត ។
          ២.ទីតាំងវត្ត: ភូមិ ខ្នុរដំបង ឃុំ ខ្នុរដំបង ស្រុក ជើងព្រៃ ខេត្ត កំពង់ចាម ។
          ៣.ទំហំទីធ្លាវត្ត ទទឹង ១៣៣ម X បណ្តោយ ១៨៤ម មានព្រំប្រទល់:
                   -ខាងកើតជាប់ ដីស្រែប្រជាជន
                   -ខាងលិចជាប់ ផ្លូវលំ
                   - ខាងត្បូងជាប់ ផ្លូវលំ
                   -​ ខាងជើងជាប់ ផ្ទះប្រជាជន
                   មានចម្ងាយ ៥៥ គ.ម ពីទីរួមខេត្តកំពង់ចាម ។
                   ៤.នាមនាក់ផ្តើមកសាងវត្ត ព្រះភិក្ខុ តាំ ឆ្នាំកសាង ១៨៣៤ រហូតដល់ពេលបច្ចុប្បន្នមានរយៈពេល ១៧៨ ឆ្នាំក្នុងឆ្នាំ ២០១២។
                   ៥.មូលហេតុនាំឲ្យកើតវត្ត សិរីខ្នុរដំបង កាលពីដើម ជាដីទួលមានឈ្មោះថា ទួលស្រីថ្នមបង ពេលដែលកសាងវត្តនេះឡើង ក៏ឲ្យឈ្មោះថា វត្តស្រីថ្នមបង ក្រោយមកក៏ក្លាយពីពាក្យ ស្រីថ្នមបងមកជាវត្ត សិរីខ្នុរដំបង វិញរហូតមកដល់បច្ចុប្បន្ន។
          ៦.នាមព្រះចៅអធិការកសាងវត្ត ចាប់តាំងពីការកកើតវត្តរហូតដល់ពេលបច្ចុប្បន្នមានៈ
          ១,ព្រះនាម តាំ  ពីឆ្នាំ ១៨៣៤ ដល់        ១៨៧២ ឆ្នាំ ។
          ២, ព្រះនាម ជោត ពីឆ្នាំ ១៨៧២ ដល់   ១៩០៥ ឆ្នាំ​។
          ៣, ព្រះនាម ទិន ចឹក ពីឆ្នាំ ១៩០៥ ដល់ ១៩៥៨ ឆ្នាំ​ ។
          ៤, ព្រះនាម តុល នុល នុត ពីឆ្នាំ ១៩៥៨ ដល់ ១៩៧៥ ឆ្នាំ ។
          ៥, ព្រះនាម តុល នុត ពីឆ្នាំ ១៩៧៩ ដល់ ១៩៨៤ ឆ្នាំ ។
          ៦,ព្រះនាម សុខ ម៉េង ពីឆ្នាំ ១៩៨៤ ដល់ ១៩៨៦ ឆ្នាំ ។
          ៧,ព្រះនាម ចឹក ចុន ពីឆ្នាំ ១៩៨៦ ដល់ ២០០០ ឆ្នាំ ។
          ៨,ព្រះនាម ឃុត សោម ២០០០  ដល់ បច្ចុប្បន្ន

          ៧.ស្ថានភាពវត្តមុនឆ្នាំ ១៩៧៥ ភិក្ខុ តុល នុត ភិក្ខុ សុខ ម៉េង ភិក្ខុ ចឹក ចុន ឯកឧត្តម កេដា នឹង លោកជំទាវ ឧបាសកក្រឹង ឧបាសក ស្ងួន ឆាយ លោក ហៃ នឹង អ្នកស្រី ប៉ុនថា ឧកញា ឆាន់វឌ្ឍនៈ នឹងលោកជំទាវ លោកហុងស្រេង នឹងអ្នកស្រី រួមនឹងពុទ្ធបរិស័ទគ្រប់ទិសទី។



0 comments:

Post a Comment