នានប្បវត្តិ ឧទ្ទេសាចារ្យ
លុយ ភួន
រៀបរៀងដកស្រង់ដោយ |
ឧទ្ទេសាចារ្យ លុយ ភួន
អតីត
ឧទ្ទេសាចារ្យសាលាពុទ្ធិកបឋមសិក្សាវត្តពូនភ្នំ
បច្ចុប្បន្ន ឧទ្ទេសាចារ្យបឋមសិក្សាវត្តសុរភី
ជួយពិនិត្យផ្ទៀងផ្ទាត់ដោយ
១-ភិក្ខុ រតនវរោ រស់ សារៀម
ជាចៅអធិការវត្តពូនភ្នំ ជាឧទ្ទេសាចារ្យ ព្រមទាំងជានិស្សិតនីតិសាស្ត្រ
២-ភិក្ខុ ចន្ទសោភណោ
ច្រឹង ទូច (ហៅពៅ) ធម្មាចារ្យ
៣-សាមណេរ កោវិទោ ឈុំ ពន្លក វាយកុំព្យូទ័រ
អារម្ភកថា
ខ្ញុំមានបំណងជាយូរមកហើយដែរថា នឹងចង់សរសេរជាសៀវភៅ- ធម៌ណាមួយឲ្យបានពិស្ដា ដើម្បីជាធម្មទានដល់ចំណេះដឹង
របស់បច្ឆាជន ប៉ុន្តែពុំមានឱកាសសម្រាប់សរសេររៀបរៀងអធិប្បាយបានពិស្ដា ព្រោះ
រវល់ខ្លាំងពេក ទើបមានការទទូចសុំអំពីសំណាក់យុវសមណសិស្សឲ្យ
ជួយសរសេរ ជាក្បួនច្បាប់អ្វីមួយសម្រាប់ជាគំរូរៀនសូត្រផង ។
ដូច្នេះខ្ញុំក៏ឆ្លៀតឱកាសដ៏មមាញឹកអំពីការបង្ហាត់បាលីនិងជួយ-បំរើការងារព្រះពុទ្ធសាសនាក្នុងស្រុក
ខំសរសេរដកស្រងរឿងរ៉ាវ- ផ្សេងៗដោយសង្ខេបអំពីសៀវភៅនានា យកមកចងក្រងជាសៀវភៅ- មួយនេះ។ ប៉ុន្តែមុននឹងធ្វើបានទៅសុំឲ្យ
ភិក្ខុ រតនវរោ រស់ សារៀម,ភិក្ខុ
ចន្ទសោភណោ ច្រឹង ទូច
ជួយពិនិត្យនិងបា្រប់ អំពីរបៀបធ្វើជាសៀវភៅ
ផង និងបញ្ចូលបន្ថែមផងលុះស្របគំនិតគ្នាហើយក៏ឲ្យ សាមណេរ កោវិទោ ឈុំ ពន្លក វាយកុំព្យូទ័រតែម្ដងទៅ ។ ហេតុនេះបើសេចក្តីមិន
ពិស្ដា ឬ ឆ្គាំឆ្គងមិនសមគួរដោយប្រការណាមួយសូមលោកអ្នកអានបោះ ចោលចុះ ហើយរើសយកត្រង់ណាដែលត្រឹមត្រូវចូលចិត្តមកដក់ទុក
ជាគតិស្មារតីរបស់ខ្លួនចុះ ។
ថ្ងៃ១កើត
ខែជេស្ឋ ឆ្នាំម្សាញ់
បញ្ចស័ក
ព.ស. ២៥៥៧
ត្រូវថ្ងៃទី
៩ ខែ មិថុនា ឆ្នាំ២០១៣
ឧទ្ទេសាចារ្យ
លុយ ភួន
ជីវប្រវត្តិ
១ អំពីកំណើត
ឧទ្ទេសាចារ្យ លុយ ភួន កើតថ្ងៃចន្ទទី៩ខែមិថុនា ឆ្នាំ១៩៤០ត្រូវនឹងថ្ងៃ០៦កើតខែផល្គុណឆ្នាំម្សាញ់ នៅភូមិដើម-
ស្វាយ ឃុំក្រាំងលាវ ស្រុកបាទី
ខេត្តតាកែវ ។ ជាកូនទី៥របស់-
លោកតា លុយ ភិន និង
លោកយាយ ទន់ ខែង ។
២.អំពីបងប្អូន
ឧទ្ទេសាចារ្យ លុយ ភួន
មានបងប្អូន ៧ នាក់.ប្រុស ៥ នាក់.ស្រី២ នាក់គឺៈ
១. លុយ ខែម ស្រី(ស្លាប់ជំនាន់ប៉ុល
ពត)
២.លុយ
ភី ប្រុស(ព្រះសង្ឃសុគត់)
៣.លុយ
ភឿង ប្រុស(ស្លាប់នៅភូមិដើមស្វាយ)
៤.លុយ
ផាន ប្រុស(ស្លាប់នៅភូមិព្រហូត)
៥.លុយ
ភួន ប្រុស(ខ្លួនខ្ញុំផ្ទាល់នៅភូមិពូនភ្នំ)
៦.លុយ
សុខុម ស្រី(រស់នៅទួលគោកភ្នំពេញ)
៧.លុយ
ផល្លា ប្រុស(ស្លាប់នៅភូមិដើមស្វាយ)
៣.អំពីកុមារភាព
កុមារ
លុយ ភួន រស់នៅក្រោមការចិញ្ចឹមទំនុកបំរុង-
![](file:///C:/Users/MethMwas/AppData/Local/Temp/msohtmlclip1/01/clip_image006.gif)
ក)សកម្មភាពការសិក្សា
-ក្នុងឆ្នាំ (១៩៤៦) អាយុបាន០៦ឆ្នាំកើតជម្ងឺរោគពិសនៅ ក្រោមភ្នែកស្ដាំស្ទើរតែមិនរស់។
-ក្នុងឆ្នាំ (១៩៤៧-១៩៤៨) រត់តាមបងៗទៅនៅវត្តអង្គរុន ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ។
ក្នុងសំណាក់ ព្រះតេជគុណ ប៉ុល ពៅ (គ្រូសូធ្យស្ដាំ)
-ក្នុងឆ្នាំ ១៩៤៩ ត្រឡប់ទៅនៅផ្ទះជាមួយឪពុកម្ដាយបង ប្អូនវិញអស់រយៈពេល១ឆ្នាំ
។
-ក្នុងឆ្នាំ១៩៥០អាយុបាន១០ឆ្នាំឪពុកយកទៅឲ្យនៅ ក្នុង- សំណាក់ព្រះតេជគុណ ប៉ុល ពៅ (ជាចៅអធិការ) ដដែវិញ- រៀនថ្នាក់កុមារដ្ឋាននិងបរិវច្ឆនដ្ឋាន(គឺថ្នាក់ទី១,ទី២បច្ចុប្បន្ន)។
-ក្នុងឆ្នាំ១៩៥២បានលាលោកទៅនៅឯ វត្តប្រាសាទស្រះ- កែវឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ
។ក្នុងសំណាក់លោក គ្រូសូធ្យស្ដាំ ប៉ុល អ៊ុំ ដោយចូលរៀនសាលាជាមួយក្មេងផងគ្នា ក្នុងសំណាក់គ្រូជា ព្រះសង្ឃ
ថ្នាក់បរិវច្ឆនដ្ឋាន។
-ក្នុងឆ្នាំ១៩៥៥បានទៅស្នាក់នៅ ភូមិក្រាំងធ្នង់ ឃុំក្រាំង-
ធ្នង់ជាមួយបង លុយ ភី និងអ្នក វ៉ន ហើយទៅសិក្សា នៅសាលា- បឋមសិក្សា ទន្លេបាទី
ថ្នាក់បរិវច្ឆនដ្ឋាន និងអាទិកដ្ឋាន
ក្នុងសំណាក់លោកគ្រូ ស៊ុំ និង លោកគ្រូ ស៊ុក។
-ក្នុងឆ្នាំ១៩៥៦ក្រោយពីឪពុកស្លាប់ចោល បានទៅនៅផ្ទះ
ភូមិដើមស្វាយវិញហើយដើរទៅរៀនព្រឹក.ល្ងាចនៅសាលាបឋម-សិក្សាឈើទាលជ្រុំ ឃុំក្រាំងលាវ ថ្នាក់អាទិកដ្ឋាន និង មជ្ឃឹមដ្ឋានទី១ ក្នុងសំណាក់លោកគ្រូ
សយ ។
ខ)
អំពីកិរិយាមារយាទ
កុមារ លុយ ភួន ជាក្មេងមានអត្តចរិកស្លូតបូតស្មោះត្រង់ មិនដែលមានការវៀចវេរ ឬ រករឿងឈ្លោះទាស់ទែង ខ្វែងគំនិត្យ នឹងអ្នកណា ម្នាក់ឡើយ
។
៤. អំពី
បព្វជ្ជានិងការសិក្សាបរិយត្តិធម៌
-ក្នុងឆ្នាំ
១៩៥៩ ក្នុងខែឧសភា គឺថ្ងៃ ១៥ កើត ខែពិសាខ ឆ្នាំកុរ ដោយគ្មានលទ្ធភាព នឹងរៀនបន្តទៀត ម្ដាយបាននាំទៅ សុំបព្វជ្ជាជាសាមណេរ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះនាម កុយ ង៉ែត និងស្នាក់នៅកុដិគ្រូសូត្រស្តាំព្រះនាម
យឹម ប៉ក់ ។
មិនតែប៉ុណ្ណោះសាមណេរ លុយ ភួន ស្ម័គ្រចិត្តចូលរៀន វេយ្យាករណ៏បាលីនៅថ្ងៃ
១ រោច ខែអាសាធ ក្នុងសំណាក់ ឧទ្ទេសាចារ្យនាម
នែល ។
-ក្នុងឆ្នាំ ១៩៦០ បានទៅស្នាក់សិក្សាថ្នាក់ទី ១ នៃសាលា ពុទ្ធិកបឋមសិក្សាវត្តសាលព្រឹក្ស(ខ្នា) ឃុំជើងរុក
ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងសំណាក់ព្រះវិន័យធរ អ៊ុំ អ៊ឹង ដែលជា ចៅអធិការ ។ ក្រោមគ្រូឧទ្ទេសាចារ្យ
ឡុង ប៉ាត ។ ដល់ខែឈប់ សំរាករៀនទៅស្នាក់នៅវត្តដួងកែវមុនី
( ត្រពាំងព្រះ) ឃុំត្រពាំង- សាប
ស្រុកបាទី តាកែវ បានមួយប្រាំង ។
-ក្នុងឆ្នាំ១៩៦១បានសិក្សាថ្នាក់ទី២នៃសាលាពុទ្ធិកបឋម-
សិក្សា វត្តសុរភី ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុង សំណាក់ព្រះចៅអធិការព្រះនាម
ឃុន ។
-ក្នុងឆ្នាំ
១៩៦១ នោះដែរក្នុងខែឧសភា សាមណេរ លុយ ភួន បានបំពេញឧបសម្បទាជា ភិក្ខុភាវៈ ក្នុងព័ទ្ធសីមាវត្តប្រា- សាទស្រះកែវដដែលបួសនៅថ្ងៃ១៥កើតខែពិសាខ ឆ្នាំឆ្លូវ
។ ក្នុង សំណាក់ព្រះឧបជ្ឈាយ៍ កុយ ង៉ែត គ្រូសូត្រស្ដាំ យឹម ប៉ក់ គ្រូ សូត្រឆ្វេង
ឌឿក ណុប
ព្រះឧបជ្ឈាយ៍ឲ្យនាមបញ្ញត្តិថាៈ ( សច្ច-
វរោ លុយ ភួន ) ។
ដល់ខែឈប់រៀនទៅស្នាក់នៅ វត្តអង្គរមាស
ឃុំជើងរុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជាមួយឧទ្ទេសចារ្យ លុយ ផាន់ណា ដែលត្រូវជាបងបង្រៀននៅវត្តនោះ ។
-ក្នុងឆ្នាំ ១៩៦២ បានទៅសិក្សាថ្នាក់ទី ៣នៃសាលាពុទ្ធិក- បឋមសិក្សា វត្តភ្នំចចក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្ត តាកែវ
ក្នុងសំណាក់គ្រូសូត្រស្ដាំ ព្រះនាម ចែម និងឧទ្ទេសាចារ្យ ព្រះនាម ផន
។
-ក្នុងឆ្នាំនោះបានប្រឡងយកវិញ្ញបនប័ត្រពុទ្ធិកបឋម-
សិក្សា(ជាប់
)។
-ក្នុងឆ្នាំ១៩៦៣ទៅសិក្សាថ្នាក់ទី ៣ទៀតនៃសាលាពុទ្ធិក- បឋមសិក្សាចិញ្ចែងរស្មី ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្នុងសំណាក់ព្រះតេជគុណនាម ជឹម ដើម្បីប្រឡង ចូលពុទ្ធិកវិទ្យាល័យ
ប៉ុន្តែប្រឡងធ្លាក់
។
ខែប្រាំងស្នាក់
នៅវត្តត្រពាំងគង ឃុំត្រពាំងក្រសាំង
(ដើម្បីរៀនអប់រំបន្ថែម)
-ក្នុងឆ្នាំ ១៩៦៤ ទៅរៀននៅវត្តព្រៃរោង ឃុំកន្ទួត ស្រុក កណ្ដាលស្ទឹង
ខេត្តកណ្ដាល ក្នុងសំណាក់ព្រះអនុគណ ស្រុក កណ្ដាលស្ទឹង
។
៥
អំពីភារកិច្ចក្នុងបព្វជិត
ប៉ុន្តែសិក្សាបានតែ ៣ សីលប៉ុណ្ណោះព្រះតេជគុណ ប៉ែន សេង ព្រះគ្រូធម្មសរមុនីអនុគណស្រុកបាទី
នៅវត្តអូព័ទ្ធ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ចាត់តាំងឲ្យភិក្ខុ ហួត មាំង ទៅនិមន្ត- យកមកបង្រៀនសមណសិស្សក្នុងវត្តលោកវិញ ។ បង្រៀនអស់ រយៈកម្មវិធីសិក្សាដល់ខែឈប់សំរាក
ក៏ទៅស្នាក់នៅវត្តដួង
កែវមុនីវិញ
។
-ក្នុងឆ្នាំ១៩៦៥ភិក្ខុឧទ្ទេសាចារ្យ លុយ ភួន បានទទួល និមន្តរបស់ ព្រះគ្រូវិន័យកោសល្យ វ៉ែន សួន ដើម្បីបង្រៀនសមណ- សិស្សពុទ្ធិកបឋមសិក្សាវត្តពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។
ដល់ពេលឈប់សំរាករៀនក៏នៅស្នាក់វត្តនោះ
ដដែល ។
-ដល់ខែឧសភាឆ្នាំ ១៩៦៦ ព្រះឧទ្ទេសាចារ្យ លុយ ភួន ត្រូវ- ព្រះចៅអធិការ
ឡុង ប៉ាត វត្តអង្គក្ដី
ឃុំទួលវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និមន្តយកទៅបង្រៀនធម្មវិន័យអស់រយៈពីរវស្សា ។ ក្នុងការនៅបង្រៀននោះ
ទទួលនាទីជាចៅអធិការស្ដីទីផងដែរ (ដោយព្រះតេជគុណ
ឡុង ប៉ាន ទៅរៀននៅភ្នំពេញ) ។
៦
អំពីភេទគ្រហស្ថ
-លុះដល់ខែកត្តឹកឆ្នាំ១៩៦៧ដដែលភិក្ខុ លុយ ភួន ក៏ចូល ទៅសុំលាចាកសិក្ខាបទអំពីសំណាក់ព្រះតេជគុណ យឹម ប៉ក់ ចៅអធិការ វត្តទ្រព្យគរ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដែលជាគ្រូសូត្រស្ដាំរបស់ខ្លួន ។ ហើយទៅនៅរួមរស់ជាមួយញោម- ស្រីឯភូមិកំណើត ភូមិដើមស្វាយ
ឃុំក្រាំងលាវស្រុកបាទី ខេត្ត តាកែវ
អស់រយៈមួយឆ្នាំ ។
-ឆ្នាំ១៩៦៨អន្ទិត លុយ ភួន ជាមួយញោមស្រីបានទៅធ្វើ រោងស្នាក់ នៅលក់ដូរអ៊ីវ៉ាន់បន្តិចបន្តួចនៅភូមិថ្នល់ វត្តទ្រព្យគរ
ដែលជាភូមិរបស់បង លុយ
ផាន មានប្រពន្ធនៅទីនោះដែរអស់ រយៈមួយឆ្នាំ
។
ឆ្នាំ ១៩៦៩អន្ទិត លុយ ភួន
ទៅនៅភ្នំពេញដើម្បីរកការងារ ធ្វើ ។ហើយក៏បានធ្វើការនៅរោងចក្រតម្បាញពោធិចិនតុង(ទឹក ថ្លា) អស់រយៈជិតមួយឆ្នាំក៏ឈប់មកវិញ
។
៧ អំពីគ្រួសារ
ដល់ខែបឋមាសាធឆ្នាំរកា ១៩៦៩ ក្នុងអាយុ២៩ ឆ្នាំម្ដាយ និងបងប្អូនបានទៅស្ដីដណ្ដឹងនាង ជឺ
ចាន់ថុល
អាយុ២០ឆ្នាំជាកូន ក្រមុំទី៨របស់ លោកតា ជឺ ស៊ុត និងលោកយាយ សៀង កេត នៅភូមិពូនភ្នំ ឃុំត្រពាំងសាប
ស្រុកបាទី ខេត្តតាកែវ ។ ជាគូស្វាមី ភរិយាចាប់ដៃគ្នារួមរស់ សាងជីវភាពដោយលំបាក គឺដើរស៊ី- ឈ្នួលគេយកប្រាក់ជាកម្រៃធ្វើដើមទុនបានបន្តិចបន្តួចដោយ- សារតែឪពុម្ដាយទាំងសងខាង សុទ្ធជាអ្នកក្រគ្មានទ្រព្យសម្បត្តិ ចែកសម្រាប់ធ្វើដើមរកស៊ី
។
-ក្នុងឆ្នាំ ១៩៧០ គ្រួសារនេះប្រសូតបានកូនស្រីម្នាក់ឲ្យ ឈ្មោះថា
ភិន ចន្ធី ក្នុងរយៈពេលដែលសង្រ្គាមពួកចក្រពត្តិ និង ពួកកុម្មិនិស កំពុងច្បាំងគ្នា ។ បន្ទាប់ពីនោះក៏បានរស់នៅដោយ លំបាកបំផុតគឺបានបែកចេញពីបងប្អូន ហើយទាំងស្រុកទេស កើតសង្រ្គាមទៀតផងមានការរត់ចោលផ្ទះសម្បែងភូមិករទៅនៅឯណេះបន្តិចឯណោះបន្តិចជាមូយ
បងប្អូននិងញាតិមិត្រ ក្នុងភូមិ ផងរបងជាមួយដែរ
។
-លុះដល់ខែមករា ១៩៧៣ ក៏នាំគ្នារត់ទៅសុំដីបងប្អូនប្រ- កបជីវភាពដាំបន្លែនៅឯទួលសង្កែភ្នំពេញ ក្រែងវាបានសុខ
ស្រួល ។
-ដើមឆ្នាំ
១៩៧៤ ក៏ត្រឡប់មកនៅឯភូមិពូនភ្នំ ឃុំត្រពាំង- សាប
ស្រុកបាទី ខេត្តតាកែវ ជាភូមិកំណើតប្រពន្ធជាមួយបង- ប្អូនមីងមាខាងប្រពន្ធវិញ ក្នុងរបបរណសិរ្សបដិវត្ត,របបលោក
លន់ ណុល,ពួកយួន
យៀកកុងផង ។ ក្នុងឆ្នាំ១៩៧៤នេះដែរ ប្រសូតបានកូនប្រុសម្នាក់ឈ្មោះ
ភិន សោភ័ណ (
ស្លាប់ក្នុង ដើមឆ្នាំ ១៩៨៥ ) ។
-លុះចូលមកដល់ឆ្នាំ ១៩៧៥ ដែលរបប ប៉ុល ពត មាន- ជ័យជំនះលើរបប លន់ ណុល ជាពួកចក្រពត្រនិយមនោះលោក លុយ
ភួន ជាទាសកសិករស់នៅដោយគេប្រើឲ្យភ្ជួររាស់និងដាំ បន្លែផ្សេងៗក្នុងគុក ឥតជញ្ជាំងរបស់ ប៉ុល
ពត
អស់រយៈ៣ឆ្នាំ ៨ខែ២០ថ្ងៃដូចប្រជាជនដទៃដែរ។
៨
អំពីសកម្មភាពផ្នែកព្រះពុទ្ធសាសនា
-ក្នុងឆ្នាំ១៩៧៩ក្រោយពីរបប ប៉ុល ពត ដួលរលំទៅលោក លុយ ភួន ត្រូវបានទទួលការចាត់តាំងពីក្រសួងធម្មការភ្នំពេញ-
ឲ្យជួយរៀបចំវត្តអារាមព្រះពុទ្ធសាសនា ក្នុងស្រុកបាទីមានតួនា-
ទីជាអនុធម្មការស្រុក មិនតែប៉ុណ្ណោះរៀបចំបំបួសព្រះសង្ឃក្នុង ស្រុកបាទី
ទាំងអស់មានព្រះគ្រូធម្មសរមុនីអនុគណស្រុកជា អាទី៍ ។ ជាពិសេសទាមទារសុំតំណែងនេះមកប្រគេនព្រះអង្គមក- ដល់សព្វថ្ងៃនេះ ព្រមទាំងជួយបំពេញភារកិច្ចជំនួសព្រះភ័ក្រ្ត- លោកទៀត ក្នុងរយៈកាលនោះធ្វើជាប្រធានគណកម្មការវត្ត ផង
។
បំរើការងារផ្នែកព្រះពុទ្ធសាសនានេះបានតែ ៤ ឆ្នាំ ១ ខែគឺ ឈប់ក្នុងខែ២ ។
( ក្នុងឆ្នាំ ១៩៧៩
នោះប្រសូតបានកូនស្រីម្នាក់ ភិន សុគន្ធា ) ។
-ឆ្នាំ១៩៨៣ដោយអ្នកធ្វើការងារជាមួយគ្នាគេប្តឹងទៅប្រ- ធានស្រុកសុំដកចេញពីតួនាទីធម្មការស្រុកឲ្យនៅ ជាប្រជាជន- ធម្មតា ។
(ក្នុងឆ្នាំ១៩៨៣ប្រសូតកូនស្រីម្នាក់ទៀតឈ្មោះ
ភិន ចន្ធូ) ។
៩
អំពីការងារមន្ត្រីរាជការ
លោក លុយ ភួន
រួមរស់នៅជាមួយប្រពន្ធកូន និង ក្រុម សាមគ្គី
អស់រយៈ១ឆ្នាំ១០ខែទើបទៅដល់ខែ១ឆ្នាំ ១៩៨៥ ចូលទៅបំ រើការងារជា
បុគ្គលិកមន្ត្រីយោធា នៅមន្ទីរពេទ្យព្រះកេតុមាលា-
ផ្នែកវាយអង្គុលិលេខ
នៃការិយាល័យរដ្ឋបាលមានការយកចិត្ត ទុកដាក់បំរើការងារអស់ពីសមត្ថភាព បានជាទីពេញចិត្តនៃមេ បញ្ជាការធំៗ
ក៏ត្រូវតម្លើងឋានៈជាលំដាប់តាំងពីពលទាហាន រហូតដល់អនុសេនីយ៍ត្រី ។ បំរើការងារជាមន្ត្រីយោធានេះអស់ ថិរវេលា១៧ឆ្នាំគត់ ទើបដល់ពេលដែលរដ្ឋាភិបាលត្រូវរំសាយទា ហ៊ានចាស់ និងបាត់បង់សមត្ថភាពទូទាំងប្រទេស ។
( ក្នុងឆ្នាំ ១៩៨៥
ប្រសូតបុត្រីម្នាក់ទៀតឈ្នោះ ភិន វណ្ណា )
-ក្នុងឆ្នាំ១៩៩០ប្រសូតបុត្រាឈ្មោះ ភិន ចំរើន(ស្លាប់)សរុប- កូនទាំងអស់៦នាក់
។
១០
អំពីការបំរើព្រះពុទ្ធសាសនា
ក្នុងអាណត្តិចុងក្រោយនៃការងារនេះ គឺក្នុងឆ្នាំ ១៩៩៨ ឆ្លៀតឳ កាសសុំការអនុញ្ញាតិពីមេបញ្ជាការមកបង្រៀនសមណ សិស្សនៃសាលាធម្មវន័យវត្តសុរភី(ហៅកកោះ)ឃុំកណ្តឹង១ឆ្នាំដោយព្រះតេជគុណ សូ
សាត់ ចៅអធិការអញ្ជើញឲ្យមកជួយ បង្រៀន
។
ក្នុងឆ្នាំ ១៩៩៩ និងឆ្នាំ ២០០០
ព្រះគ្រូធម្មសរមុនីអនុគណ ស្រុក ចន្ទប្បជោតោ វ៉ែន សួន អញ្ជើញមកបង្រៀនសមណសិស្ស ធម្មវិន័យ វត្តពូនភ្នំ
ឃុំត្រពាំងសាប អស់រយៈកាល២ឆ្នាំ ទើបដល់ ឆ្នាំ ២០០១
ប្រែត្រឡប់ជាបង្រៀនសមណសិស្សពុទ្ធិកបឋមសិក្សា វត្តពូនភ្នំដដែល វិញរហូតដល់ឆ្នាំ
២០០៦ ។
ក្នុងឆ្នាំ ២០០៦ នេះដែរព្រះតេជគុណ កែវ កុសល ចៅ- អធិការវត្តសុរភី(កកោះ)សុំឲ្យរំលែកពេលទៅបង្រៀនសមណ- សិស្សសាលាពុទ្ធិកបឋមសិក្សាវត្តសុរភី
ក្នុងពេលល្ងាចៗផងដែរ ដល់ឆ្នាំ ២០០៧
ទើបផ្តាច់ពីវត្តពូនភ្នំ ទៅបង្រៀននៅវត្តសុរភី (កកោះ) រហូតមកដល់ សព្វថ្ងៃនេះ។
រីឯការបង្ហាត់បង្រៀនសមណសិស្សទាំងពីរ វត្តខំប្រឹងប្រែង យកចិត្តទុកដាក់យ៉ាងខ្លាំងទើបសមណសិស្សប្រឡង យក-
វិញ្ញាបនប័ត្រធម្មវិន័យ ត្រី,ទោ,ឯក មិនដែលធ្លាក់មួយ អង្គណា- ឡើយ ។ បើប្រឡងយកវិញ្ញាបនប័ត្រពុទ្ធិកបឋមសិក្សាវិញ ក្នុង ១ឆ្នាំៗធ្លាក់១អង្គឬក៏មិនធ្លាក់សោះក៏មានដែរ ។ ចំណែកសម- ណសិស្សរបស់គាត់ដែលប្រឡងចូលរៀនពុទ្ធិកវិទ្យាល័យវិញក្នុង១ឆ្នាំៗជាប់បានចូលរៀនស្ទើរតែទាំងអស់
។
-ក្នុងឆ្នាំ២០១១ព្រះគ្រូធម្មសរមុនីអនុគណគម្ពីរជោតោ ភួង- ម៉ិញ និងមន្រ្តីសង្សស្រុកបាទីបានតែងតាំងជាអាចារ្យទី២ប្រចាំ
ស្រុកជួយបំរើ ការព្រះពុទ្ធសាសនារហូតមកដល់បច្ចុប្បន្ន ។
ពូនភ្នំថ្ងៃទី១០ខែមករាឆ្នាំ២០១២
រៀបរៀងដោយ
ឧទ្ទេសាចារ្យ លុយ ភួន
មាតិកា
ល.រ
១
២
៣
៤
៥
៦
៧
៨
៩
១០
១១
១២
១៣
១៤
១៥
១៦
១៧
១៨
![]()
២០
២១
២២
២៣
២៤
២៥
២៦
២៧
២៨
២៩
៣០
៣១
៣២
៣៣
៣៤
៣៥
|
.ឈ្មោះប្រវត្តិ
ប្រភពខ្មែរ
អក្សរសិល្ប៍ខ្មែរ
ប្រវត្តិសករាជ
ក. អំពីពុទ្ធសករាជ
ខ. អំពីគ្រឹស្ថសករាជ
គ. អំពីមហាសករាជ
ឃ. អំពីចុល្លសករាជ
អំពីកំណើតសាសនា
សាសនា២យ៉ាង
ប្រវត្តិចេតិយ និង បា្រសាទ
ការប្រែក្លាយនៃពុទ្ធចេតិយ
ក. ហីនយាន
ខ. មហាយាន
មូលហេតុនៃពុទ្ធចេតិយ
មូលហេតុនៃបរិភោគចេតិយ
មូលហេតុនៃធម្មចេតិយ
មូលហេតុនៃឧទ្ទិសកចេតិយ
ក. រូបព្រះពុទ្ធ
ខ. រូបព្រះពោធិសត្វ
គ. ព្រះស្ថូប . ចេតិយ
ឃ. ព្រះបា្រង្គ . បា្រសាទ
ចេតិយ និង បា្រសាទ នៅប្រទេសខ្មែរ
កិច្ចក្នុងចេតិយ
ប្រវត្តិវត្តជេតពន
ប្រវត្តិក្រុងពារាណសី
ប្រវត្តិវេឡុវ័ន
ប្រវត្តិក្រុងវេសាលី
ប្រវត្តិព្រៃឥសិបតនមិគទាយវ័ន
ប្រវត្តិគង់នៅរបស់ព្រះពុទ្ធ
ប្រវត្តិស្ដេចធ្វើគត់បិតា
ប្រវត្តិរបស់រាហូអសុរិន្រ្ទ
ប្រវត្តិវត្តភ្នំតាម៉ៅ
អំពីប្រមាណខ្នាត
បាលីរបស់ខ្មែរ
ឯកសារយោង
|
ទំព័រ
១
២
៣
៣
៤
៦
៦
៧
៨
១០
១០
១១
១២
១៣
១៤
១៧
១៨
១៩
២០
២១
២២
២៣
២៩
៣១
៣២
៣៦
៣៧
៤០
៤២
៤៤
៤៧
៥១
៥៥
៥៧
៦២
|
|
0 comments:
Post a Comment