Monday, October 19, 2015

ទានប្បវត្តិ (ត)

           នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស
     “  ខ្ញុំព្រះករុណា  សូមនមស្ការ  ចំពោះព្រះភគវន្តមុនីអរហន្ត សម្មាសម្ពុទ្ធព្រះអង្គនោះ  ព្រមទាំងព្រះធម៌  និងព្រះអរិយសង្ឃ ដោយសេចក្ដីគោរព “ ។

ប្រភពខ្មែរ
( ដើមកំណើតប្រជាជនខ្មែរ )
ពង្សាវតាខ្មែរ និង ប្រវត្តិសាស្ត្រខ្មែរ . បានប្រែប្រួលៈ
 ខ្មែរយើងពីដើមឡើយមុនដែលភាសាជាតិផ្សាយមកតាំងនៅក្នុង
កម្ពុជរដ្ឋ,កាលពីដើមអាស្រ័យនៅក្នុងកុមេរុរដ្ឋ,កុមេរុរដ្ឋនោះជា-
ប្រទេសរបស់ខ្មែរយើងពីបុរាណ  ស្ថិតនៅក្នុងដែនដីឥណ្ឌាភាគ- ខាងត្បូងផុតអំពីមធ្យមប្រទេស  ត្រង់ដែនហៅថា « ទក្ខិណាបថ»  ឬ « ទក្ខិណាទ្ធិគោល » ដែលមានប្រទេសមួយឈ្មោះ « កុមេរុ » មានប្រជាជនរស់ច្រើនកុះករ ។ ប្រើភាសាកេមេរា ។
            សូរសព្ទសម្លេង (កុមេរុ) ដែលយើងហៅត្រឹមតែ « កុមេរុ៍ » ពាក្យដែលហៅ (កុមេរុ៍) នេះយូរៗទៅក៏ក្លាយជា « ក្មេរ » តាមសិលាចារឹក ។
            ពាក្យ ( ក្មេរ )​ នេះយូរៗទៅប្រែបានជា « ខ្មែរ » ។
            បើយើងអានប្រមៀលពាក្យ ( កម្ពុ+មេរៈ ឬ(កម្ព+មេរៈ)ជា (ក័ម+មេរៈ)ទៅជា(កមេរ)ហើយក្លាយជា(ក្មេរ=ខ្មែរឬកម្ពុជា) ។
            ជារឿងដើមកំណើត (​ ឥសីកម្ពុស្វយម្ពុវៈ ) ។
« សូមព្រលឹងជាតីខ្មែរគង់វង់ជាអមតៈ »

អក្សរសីល្ប៍ខ្មែរ
មុនសម័យអង្គរនិងក្នុងសម័យអង្គរ
សម័យមុនអង្គរ  ខ្មែរយើងនិយមសរសេរភាសាសំស្ក្រឹតដោយ
សម័យនោះចាត់ទុកភាសាសំស្ក្រឹតជាភាសាអ្នកប្រាជ្ញ និងខ្លះសរ
សេរជាភាសាខ្មែរ ។ ខ្មែរបានសរសេរលើផ្ទាំងថ្ម ហៅថាសិលាចា- រឹក ។
            សម័យអង្គរ  ខ្មែរនិយមសរសេរជាភាសាខ្មែរ ឬ សរសេរ- ដោយប្រើភាសាពីរលាយគ្នា  គឺសំស្ក្រឹតលាយភាសាខ្មែរ ។
            ខ្លឹមសារអក្សរសីល្ប៍សម័យទាំងពីរនោះ ច្រើនសរសេរជា- អត្ថបទនិយាយពីចិត្តសន្ដោសរបស់ស្ដេចអង្គមួយ ដែលគិតគូរដល់ សុភមង្គលរបស់រាស្ត្រ  និង បញ្ជាឲ្យស្ដេចជំនាន់ក្រោយប្រតិបត្តិ តាម ម្យ៉ាងទៀតសរសេរនិយាយអំពីកំណត់ហេតុ  ក្នុងដំណើរ-  ប្រព្រឹត្តទៅនៃប្រវត្តិស្ដេច ឬ​ មន្រី្ត ពុំនោះសរសេរពាក្យកាព្យឧទ្ទិស ជំពោះប្រវត្តិសាស្ដ្រនិងសាសនា ។
« ភាសាខ្មែរនិងអក្សរខ្មែរជាព្រលឹងជាតិខ្មែរ »
&k'
ប្រវត្តិសករាជ
            ពាក្យថា «​សករាជ»មកអំពី «សគ្យៈ» សំស្ក្រឹតថា «​ សគៈ»
            កាលពីសម័យយុគៈ និងរាជស្ដេច បានសេចក្ដីថា «ការកំណត់រាប់ឆ្នាំ  តាមកំណត់កាលពីយូររៀងមក» ដោយ- យកបុគ្គលអស្ចារ្យ ឬ ហេតុអស្ចារ្យណាមួយមក កេណ្ឌរាប់ក្នុង- ជំនាន់ដើម   ហើយគេប្រើត្រឹម « សកៈ » ប៉ុណ្ណោះ ។
            លុះសម័យក្រោយមក  ប្រមាណក្នុង   សម័យឧត្តុង ទើប ប្រើ« សករាជ »  ដរាបមកដល់សព្វថ្ងៃនេះ ។
សករាជ មាន៤ គឺៈ
១​​​​​​.ពុទ្ធសករាជ
២.គ្រឹស្ដសករាជ
៣.មហាសករាជ
៤.ចុល្លសករាជ
ក.អំពីព្រះពុទ្ធសករាជ
            ពុទ្ធសករាជ  ជាសករាជដែលរាប់ចំនួនថ្ងៃ-ខែ-ឆ្នាំ តាំងពី ថ្ងៃពុធ ០១រោច ខែពិសាខ ឆ្នាំម្សាញ់  ក្រោយថ្ងៃដែលព្រះសក្យ មុនីសម្ពុទ្ធគោត្តមទ្រង់បរិនិព្វានទៅបានមួយថ្ងៃរៀងមក ។ ព្រះបរម គ្រូបរិនិព្វាននៅថ្ងៃអង្គារ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ ។ ហេតុនេះ- ហើយបានជារាប់ត្រឹមថ្ងៃ ០១ រោចខែឆ្នាំនោះ មកកេណ្ឌជាពុទ្ធ- សករាជ  (សរសេរអក្សរកាត់ ព.ស. ) ។
ខ.អំពីគ្រឹស្ដសករាជ
            គ្រឹស្ដសករាជ  កើតឡើងក្រោយពុទ្ធសករាជចំនួន៥៤៣ ឆ្នាំ ដែលមានសាស្ត្រាម្នាក់ឈ្មោះ  «យេស៊ូ»  ឬ «ហ៊្សេស៊ូគ្រឹស្ដ»ជា អ្នកបង្កើតលទ្ធិសាសនា  «គ្រេជែន ឬ គ្រឹស្ដ»  កើតនៅប្រទេសអ៊ី- ស្រាអែល  ខ្លះថា ប្រទេសប៉ាលេស្ទីន  ក្នុងសតវត្សទី ៦  នៃពុទ្ធ- សករាជ ៥៧៦ ក្នុងគំរប់ អាយុ៣៣ឆ្នាំ ។ គ្រឹស្ដសករាជសរសេរ- អក្សរកាត់ថា (គ.ស.) ។ ​​ ​(ចាប់ពីត្រឹមយេស៊ូកើត)
            ព្រះយេស៊ូគ្រឹស្ត ជាជនជាតិ ជីហ្វ ជាកូនរបស់លោក យូ-
សេហ្វ នាង ព្រហ្មចារីម៉ារី (ឪពុកមិនប្រាកដ)តាមគម្ពីរ ម៉ាថាយ
(១.១៨)បញ្ជាក់ថា នាងព្រហ្មចារីម៉ារីមានគភ៌(ដោយព្រះវិញាណ-
បរិសុទ្ធ)មុនរួមរស់ជាមួយលោក យូ សេហ្វ ព្រះយេស៊ូគ្រឹស្ត កើត
ថ្ងៃទី២៥ខែធ្នូ ក្នុងរវាង ព.ស.៥៤៣ នាក្រុងបេតឡេហែលជិតក្រុង
ហ៊្សេរុយសាឡឹមអាយុ៣០ឆ្នាំយេស៊ូគ្រឹស្តបានទទួលពីធីជ្រមុជទឹក
ឬ ពីធីលាងបាប អំពីហ្សង់បាប់ទីស នៅមាក់ទន្លេហ្សូដាំង ហើយ-
ក៍ទទួលនាមបញ្ញាត្តិថាបុត្រព្រះម្ចាស់សួគ៌ពីពេលនោះ ក៏ចាប់-
ផ្ដើមផ្សព្វផ្សាយសាសនាជួយសង្គ្រោះអ្នកជំងឺ  បានសាវ័ក ១២
នាក់ពេលផ្សព្វផ្សាយ    មានមនុស្សជាច្រើនចោទថាយេស៊ូបានធ្វើ
ខុសបញ្ញាត្តិដើម ខ្លះថាដើរញុះញុងអ្នកស្រុកឲ្យប្រឆាំងពួករ៉ូម៉ាំង
ដែលជាអ្នកគ្រប់គ្រងពួករ៉ូម៉ាំងខឹងក្រេវក្រោធក៍បញ្ចាឲ្យចាប់
យេស៊ូ ទៅកាត់ទោសប្រហារជីវិត ។
            សាវ័កយេស៊ូម្នាក់ឈ្មោះ យូ ដា ក្បត់និងយេស៊ូ បាននាំ
ទាហានទៅចាប់ យេស៊ូ  ក្រោយពីទទួលសំណូកជាប្រាក់៣០
បន្ទះ ក្នុងគ្រាអសន្តមានសាវ័កម្នាក់ទៀតឈ្មោះ ហ្វី លីព បាន-
សួរថាហេតុអ្វីក្នុងករណីអាសន្តព្រះបិតា (ព្រះជាម្ចាស់) មិនចុះ-
ជួយបុត្ររបស់ព្រះអង្គ ?
            យេស៊ូ ឆ្លើយថា អ្នកមិនជឿទេ យើងនៅក្នុងបិតា ព្រះបិតា
នៅក្នុងយើង(មានន័យថា ព្រះបិតា និង ព្រះយេស៊ូតែមួយ) ។
            ព្រះយេស៊ូ ត្រូវគេចាប់យកទៅឆ្កាង កណ្ដាលអ្នកទោស២
នាក់ដែលជាចោរប្តន់ ។
            ព្រះយេស៊ូ បានផុតជីវិតយ៉ាងសែនវេទនា នៅលើឈើឆ្តាង
នាវាលាម៉ោង៣រសៀលក្នុងជន្មាយ៣៣ឆ្នាំមុនពេល ស្លាប់ យេស៊ូ
បានថា «ព្រះជាម្ចាស់ខ្ងុំៗហេតុអ្វីបានជាព្រះអង្គបោះបង់ទូលព្រះ-  បង្គំចោល» (គម្ពីរ ម៉ាថាយ ២៧-៤៦,ម៉ាក១៥-៣៤) ។
ក្ដីបញ្ចាក់អះអាង
          -រយៈពេលស្លាប់ ៣ ថ្ងៃព្រះយេស៊ូរស់ឡើងវិញ បន្តរស់នៅ-
រយៈពេល៤០ថ្ងៃទៀត ទើបហោះទៅកាន់ឋានសួគ៌ ។

គ.អំពីមហាសករាជ
            មហាសករាជ   កើតឡើងក្នុងរាជព្រះបាទសកៈ ឬ អរិដ្ឋ- ពលពាហនោ (ព្រះកេតុមាលា) ដោយប្រារព្ធយកជ័យជំនះយ៉ាង សម្បើម របស់ក្សត្រអង្គនោះមកកេណ្ឌ ។ប៉ុន្តែជំនាន់មុនហៅត្រឹម តែសករាជប៉ុណ្ណោះ   លុះខាងក្រោយមកមានសករាជថ្មីមួយ- ទៀតកើតឡើង   ទើបហៅសករាជព្រះចៅសាលីអរិដ្ឋពលពាហ-
នោ ថា មហាសករាជ ។
បើតាមពង្សាវតាខ្មែរថា  ព្រះបាទសម្ដេចព្រះអរិដ្ឋពលពាហ នោ (ព្រកេតុមាលាសូរ្យវរ្ម័ន)  បានតាំងមហាសករាជក្នុង ព.ស. ៦២១  គឺក្នុងថ្ងៃពុធ តិថី២៦ ថ្ងៃ១១រោច ខេចេត្រ ឆ្នាំថោះឯកស័ក ត្រូវនឹង ថ្ងៃទី១៧ ខែមីនា គ.ស. ៧៧ ។  ក្នុងថ្ងៃនោះគឺជាថ្ងៃឥន្ទ្រា ភិសេកជា ការអភិសេកដោយព្រះឥន្ទ ឲ្យឡើងសោយរាជលើក ទី២នៃព្រះកេតុមាលាសូរ្យវរ្ម័នអង្គនេះ ។ មហាសករាជ  សរសេរ-
អក្សរកាត់ (ម.ស.) ។

ឃ.អំពីចុល្លសករាជ
            សករាជតូច  ក្សត្រភូមាទ្រង់ព្រះនាមសង្ឃរាជ  ហៅថា (ពពូសោហេរ៍)ជាក្សត្រទី១៩ក្នុងវង្សសមុទ្ធិរិទ្ធ ទ្រង់តាំងឡើងក្នុង ឆ្នាំកុរឯកស័កព.ស.១១៩២ដោយយកសុរិយគតិ គឺពេលប្រជួប- ខួបថ្ងៃអាទិត្យ ដែលគោ-ចរចេញអំពីមេសារាសី  ហើយត្រឡប់ចូល មកមេសារាសីវិញ ។  ឯការប្រើពាក្យជាឯកស័ក. ទោស័ក. ត្រីស័ក. ចត្វាស័ក. បញ្ចស័ក. ជាដើម ប្រកបនឹងឈ្មោះឆ្នាំក៏- កើតឡើងក្នុងវេលាដែលកើតចុល្លសករាជនេះដែរ ។ ទំនៀម- ទម្លាប់ចូលឆ្នាំក្នុងខែមេសា(អាហ្វ្រីល) គឺត្រូវនឹងខែចេត្រតាមចន្ទ- គតិ ក៏កើតមានឡើង ក្នុងសម័យដែលកើត ចុល្លសករាជនេះ ដែរ ។  ចុល្លសករាជ សរសេរអក្សរកាត់ «ច.ល.» ។
            ក្នុងពង្សាវតាខ្មែរ  ព្រះបាទសម្ដេចព្រះបទុមសុរិយវង្សបាន- តាំង ចុល្លសករាជ ទី១  បង្កើតឡើងក្នុងថ្ងៃ ចន្ទ  ១២កើត ខែចេត្រ   ឆ្នាំកុរ ឯកស័ក  ត្រូវនឹងថ្ងៃទី២២ ខែមីនា ព.ស.១១៨៣- គ.ស.៦៣៩ ។
            កាលនោះព្រះអង្គទ្រង់ទតឃើញសំពៅមួយអណ្ដែតមកគឿងឯច្រាំងសមុទ្រនៅក្នុងសំពៅនោះមានរូបព្រះពុទ្ធ១ព្រះអង្គធ្វើអំពីកែវមរកតនិងគម្ពីរ ព្រះត្រៃបិដក ។ ទ្រង់តាំងថ្ងៃនោះជាសក- រាជទី១ឡើង ។
អំពីកំណើតសាសនា
សាសនាកើតដោយហេតុ ៣យ៉ាង
១.សេចក្ដី ខ្លាច
២.សេចក្ដី ត្រូវការ
៣.សេចក្ដី ខ្វះខាត
សាសនា២យ៉ាង
១.ព្រះពុទ្ធសាសនា
            ព្រះពុទ្ធសាសនា ប្រែថា .ពាក្យប្រៀនប្រដៅ.ពាក្យទូន្មាន. ដំបូន្មាន.ឱវាទរបស់ព្រះពុទ្ធ។ទ្រង់សំដែងបញ្ជាក់មានហេតុ+ផល។
បញ្ជាក់.ព្រះពុទ្ធសាសនា ផ្សាយចូលប្រទេសកម្ពុជា(ព.ស.២៣៥)
(គឺពុទ្ធសតវត្យរ៍ទី៣ប្រវត្តិពុទ្ធសាសនា របស់លោក សំ ​ញាណ) ។
២.ពាហិរសាសនា
            ពាហិរសាសនា គឺពាក្យ​​​​​​​​​​​​​​​​​​ប្រៀនប្រដៅរបស់គណាចារ្យដទៃ, គឺជាសាសនាបន់ស្រន់,បួងបួស,អង្វរករ,បង្ខំចិត្ត,បានដល់សាស-នាញ្រហ្មណជាដើម  ។  សាសនានេះជឿព្រះអាទិទេពឬព្រះឥសូរ ព្រះនរាយណ៍​  និង ព្រះព្រហ្ម,ជាសរណៈរបស់ខ្លួន,ពាហិរសាសនា នេះកើតមុនព្រះពុទ្ធសាសនាខ្លះ,  ក្រោយព្រះពុទ្ធសាសនាខ្លះ,គឺ កើតមានត្រឹមមានសត្វលោកមក ។
            គណាចារ្យដទៃដែលជាអ្នកប្រកាសពាហិរៈសាសនាមាន ឥសី១០នាក់គឺឈ្មោះ អថ្ថកៈ១,វាមកៈ​១,វេស្សាមិត្ត១,យមតគី១, អង្គីរស្សៈ១,ភារទ្ធាជៈ១,វេសេជ្ធ១,កស្សបៈ១,ភគុ១,វាមទេវៈ១,ជា-
អ្នក ប្រកាសតៗគ្នានូវលទ្ធិព្រាហ្មញ្ញៈឬព្រហណ្យនាំមនុស្សឲ្យជឿ ថាមហាព្រហ្មជាអ្នកបង្កើតមនុស្សសាសន៍  ។  ពាក្យប្រៀនប្រដៅ-  របស់ឥសីទាំងនេះហៅថាព្រហ្មញ្ញសាសនា ។
            គ្រូទាំង៦នាក់គឺឈ្មោះបូរណកស្សប១មក្ខលិគោសាល១, និគ្គណ្ឋនាដបុត្តៈ១,សញ្ជយវេឡដ្ឋបុត្ត១,បកុទ្ធកច្ចាយនៈ១,អដិត-កេសកម្ពលី១,ជាអ្នកប្រកាសព្រមគ្នា នូវលទ្ធិមិច្ឆាទិដ្ឋិមានអកិរិ- យាទិដ្ឋិជាដើមប្រកាសជឿថា ( ធ្វើបុណ្យមិនបានបុណ្យ, ធ្វើបាប- មិនបានបាប ) ពាក្យប្រៀនប្រដៅរបស់គ្រូទាំងនេះឈ្មោះសាសនា និគ្រន្ថ ។
            គ្រូឈ្មោះមហាម័ទ ជាអ្នកបង្កើតគម្ពីរកោរ៉ានដឹកនាំ-
មនុស្សសាសន៍ឲ្យជឿតាមនូវលទ្ធិរបស់ខ្លួនដែលសំដែងក្នុងគម្ពីរ-
នោះ  ពាក្យប្រៀនប្រដៅរបស់មហាម័ទនោះ  ហៅថាសាសនា មហាម័ទ ។ (ឥស្លាម)
មនុស្សអស្ចារ្យម្នាក់ឈ្មោះ(ហ៊្សេហ៊្សុយគ្រឹស្ត)ប្រកាសលទ្ធិ
លាងបាបជាដើម  ពាក្យប្រៀនប្រដៅរបស់លោកនេះហៅថាគ្រឹស្ត សាសនាដែលបែកទៅជាកាតូលិក  និងប្រូតិស្តងក៍ ។

(​ដកស្រងពីសៀវភៅបកិណ្ណកៈកងធម៌ របស់ លោកគ្រូ យិន វន់)
(Â,



ប្រវត្តិចេតិយ​ និង ប្រាសាទ
ប្រភេទ នៃ ចេតិយ
            ពុទ្ធចេតិយមានច្រើនប្រភេទណាស់      តែបើចែកដោយ-
សង្ខេបមានចំនួន៤យ៉ាងគឺៈ
            ១.ធាតុចេតិយ ចេតិយសម្រាប់បញ្ចុះបរមសារីរិកធាតុនៃ
ព្រះសម្មាសម្ពុទ្ធឬព្រះច្ចេកពុទ្ធនិងព្រះអរហន្ត និង ស្ដេចចក្រពត្តិ ។
            ២.បរិភោគចេតិយ ចេតិយសម្រាប់បញ្ចុះគ្រឿងបរិក្ខារបស់-  ព្រះសម្មាសម្ពុទ្ធ ។
            ៣.ធម្មចេតិយ ចេតិយសម្រាប់តម្គល់ព្រះធម្មក្ខន្ធ៨៤.០០០ ដែលព្រះពុទ្ធបានត្រាស់ហើយទ្រង់សំដែងប្រតិស្ថានទុក ។
 «មានក្នុងព.ស​.៤៥២» ។
            ៤.ឧទ្ទិសកចេតិយចេតិយសម្រាប់ឧទ្ទិសចំពោះព្រះសម្មា-
សម្ពុទ្ធដូចជាសម្រាប់ដាក់ ព្រះពុទ្ធបដិមា,សម្រាប់គូរនូវរឿង-
ពុទ្ធប្បវត្តិ ។
ការប្រែក្លាយនៃពុទ្ធចេតិយ
            ពុទ្ធសករាជកន្លងទៅបាន២៣៤ឆ្នាំ ព្រះពុទ្ធសាសនាបាន- បែកទៅជានិកាយពីរគឺៈហីនយាន១,(ថេរវាទ)មហាយាន១, ដាក់ប្រាកដក្នុងពេលធ្វើតតិយសង្គាយនារួច(ព.ស.២៣៤)មានឥទ្ធិពលទៅប្រទេសនានាក្នុងពិភពលោកបានដែរគឺតាមរយៈអ្នក កាន់នូវលទ្ធិទាំងពីរនេះនាំទៅផ្សាយរៀងៗខ្លួន ។ ហេតុដូឆ្នេះនេះក៍
ចែកជាមុខសញ្ញាខុសគ្នាពីរគឺហីនយាន១,(ថេរវាទ) មហា-
យាន១, ។
ក. ហីនយាន
            ព្រះពុទ្ធសាសនាខាងហីនយាន(ថេរវាទ)មានព្រះសង្ឃ
មួយព្រះអង្គព្រះនាម(មោគ្គលីបុត្តតិស្សត្ថេរ)ជានាយក ។ មានព្រះ រាជាមួយព្រះអង្គព្រះនាម (ធម្មាសោករាជ) ជាអ្នកឧបត្ថម្ភ-
សាសនាហីនយាន បានជួយឧបត្ថម្ភការធ្វើតតិយសង្គាយនាអស់ រយៈពេល៧ខែជាដើម ។
            ក្នុងការផ្សាយព្រះពុទ្ធសាសនាផ្នែកនិកាយហីនយានេះ ព្រះបាទធម្មាសោក  បានបញ្ជូនសមណៈទូតឲ្យនិមន្តទៅគ្រប់
តំបន់ក្នុងពិភពលោកដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងតំបន់- ខ្លះៗដែលព្រះពុទ្ធសាសនាពុំទាន់ចូលដល់ ដូចជាក្នុងដែនដីក្រិច, អាស៊ីភាគអាគ្នេយ៍ ឬសុវណ្ណភូមិជាដើម ។
            ចំណេរកាលខាងក្រោយមកទៀត  នៅក្នុងរជ្ជកាលព្រះ បាទ(កនិស្កៈ)រវាងសតវត្សរ៍ទី១នៃគ្រឹស្តសករាជព្រះពុទ្ធសាសនា បែបហីនយាន កាន់តែធំទូលំទូលាយទៅទិសនានាដូចជាអា ណាចក្រក្រិចដល់ទ្វីបអាហ្វ្រិកភាគឧត្តរ ។  ខាងអាស៊ីកណ្ដាល គឺប្រទេសចិន,ម៉ុងហ្គោល,ប្រទេសកូរ៉េ,ប្រទេសជប៉ុន ។ ខាងឧត្តរគឺ ដល់ប្រទេសទីបេត៍ ។ ខាងទិសទក្សិណគឺដល់កោះលង្កា និង​​​​​​​​​​​​​ឆ្ងាយហួសដល់សុវណ្ណភូមិទៀតផង ។
            ខ. មហាយាន
            ចំណែកព្រះពុទ្ធសាសនា ខាងមហាយានវិញមានអាចារ្យ- ជាធំឈ្មោះ (អរិយមុដ្ឋិ) ដែលជាអ្នកកាន់នូវធម្មវិន័យធូរហើយ-
យកព្រះពោធិសត្វជាធំដូចជា(លោកេតិស្វរៈ)(បញ្ជស្រី,សមន្ត-
មុខ)។ល។ និកាយនេះផ្សាយព្រះពុទ្ធសាសនា ចូលទៅកាន់ ប្រទេសជប៉ុនមុនគេ ក្នុងសតវត្សរ៍ទី៦ឆ្នាំ៥៣៨ប្រទេសទីបេត៍ក្នុង គ.ស.ទី៨ ។ ប្រទេសចិនក្នុងគ.ស.ទី៦-៧ ។
            ប្រទេសនានាដែលបានទទួលយកវប្បធម៌ព្រះពុទ្ធ-
សាសនាពីប្រទេសឥណ្ឌាមក មិនថាប្រទេសកាន់មហាយាន ឬ ហីនយានទេ បាននាំគ្នាធ្វើថាវរៈវត្តគោរពបូជា គឺ ព្រះពុទ្ធចេតិយ- រៀងៗខ្លួន ។
            ប៉ុន្តែពុទ្ធចេតិយដែលធ្វើនោះដោយយកលំនាំតាមប្រទេស-ឥណ្ឌាព្រោះប្រទេសឥណ្ឌាបានធ្វើចេតិយមុនគេ  ប៉ុន្តែចេតិយប្រ-
ទេសនានាដែលបានធ្វើនោះមិនដូចចេតិយដែលគេធ្វើនៅ ប្រទេស- ឥណ្ឌាទាំងអស់នោះទេ គឺ គេធ្វើតាមការឆ្នៃប្រឌិតរបស់សិប្បករ នៅក្នុងប្រទេសរបស់គេរៀងៗខ្លួន
គោលពុទ្ធចេតិយប្រទេសនានាធ្វើឡើងដោយយកលំនាំប្រទេសឥណ្ឌានោះមានគោលធំៗ ៤យ៉ាងគឺៈ
ក.រូបព្រះពុទ្ធ
ខ.រូបព្រះពោធិសត្វ
គ.ព្រះស្ថូប (ចេតិយ)
ឃ.ព្រះបា្រង្គ (ប្រាសាទ)
មូលហេតុនៃពុទ្ធចេតិយ
            នៅក្នុងមហាបរិនិព្វានសូត្រ និងនៅក្នុងគម្ពីរបឋមសម្ពោធិ ត្រង់ធាតុវិសជ្ជនបរិវត្តន៍បានសម្ដែងពីមូលហេតុដើមនៃធាតុចេតិយ
ថា កាលព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់បរិនិព្វានទៅពួកមល្លក្សត្រ នៅនគរកុសិនារា ក៏បានចាត់ចែងថ្វាយព្រះភ្លើងរួចហើយព្រះបរម ធាតុរបស់ព្រះអង្គក៍ចែកជាពីរប្រភេទគឺព្រះធាតុមិនបាក់បែក១, ព្រះធាតុដែលបាក់បែក១,។
ព្រះធាតុមិនបាក់បែកមាន៧អង្គគឺ
          .ព្រះឧណ្ហធាតុ                   ឆ្អឹងថ្ងាស ១
          .ព្រះទាថាធាតុ                   ចង្កូមកែវ ៤
          .ព្រះអក្ខក្កធាតុ       ឆ្អឹងដងកាំបិត ២
ព្រះធាតុដែលបាក់បែក៣ប្រភេទ
១.ព្រះបរមធាតុខ្នាតធំ មានទំហំប៉ុនមួយកំណាត់គ្រាប់សណ្ដែ- បាយ,មានពណ៌ដូចមាស ចំនួន៥នាឡិ ។
២.ព្រះបរមធាតុខ្នាតកណ្ដាលមានទំហំប៉ុនកំណាត់គ្រាប់អង្ករ មានពណ៌ដូចកែវភ្លឺ ចំនួន៦នាឡិ ។
៣.ព្រះបរមធាតុខ្នាតតូចបំផុត មានទំហំប៉ុនគ្រាប់ស្ពៃមានពណ៌
ដូចផ្កាថ្កុល ចំនួន៥នាឡិ ។
            ព្រះបរមសារីរិកធាតុទាំងពីរប្រភេទធំៗខាងលើនេះត្រូវបាន ប្រតិស្ថានក្នុងទីផ្សេងៗគ្នា ។ ព្រះធាតុដែលមិនបាក់បែកទាំង៧ អង្គ ត្រូវបានយកទៅបញ្ចុះទុកក្នុទីស្ថានទាំង៧កន្លែងគឺៈ ។
ក.ព្រះចង្កូមកែវស្ដាំខាងលើ  នៅស្ថានតាវត្តឹង្ស ។
ខ.ព្រះចង្កូមកែវស្ដាំខាងក្រោម នៅសីហឡៈ(ស្រីលង្កា) ។
គ.ព្រះចង្កូមកែវឆ្វេងខាងលើ  នៅដែនគន្ធារៈ (ចិន) ។
ឃ.ព្រះចង្កូមកែវឆ្វេងខាងក្រោម  នៅពិភពនាគ ។
ង.ឆ្អឹងដងកាំបិតឆ្វេង  នៅស្ថានព្រហ្មលោក ។
ច.ឆ្អឹងដងកាំបិតស្ដាំ  មិនប្រាកដទី ។
ឆ,ឆ្អឹងថ្ងាស  មិនប្រាកដទី ។
ព្រះបរមធាតុដែលមិនបាក់បែកទាំង៧អង្គដែលបានប្រ-
តិស្ថានទុកក្នុងកន្លែងទាំង៧នេះ សុទ្ធតែធ្វើព្រះចេតិ​យសម្រាប់
ដាក់ដ៍សមគួរនេះចាត់ទុកថា  ជាមូលហេតុនៃធាតុចេតិយដំបូង ដែរ ។
មូលហេតុនៃបរិភោគចេតិយ
            មូលហេតុដែលនាំឲ្យមានបរិភោគចេតិយនេះឡើង ពេល- ព្រះពុទ្ធជាម្ចាស់នៃយើងលោកទៀបបរិនិពា្វន  ទ្រង់អនុញ្ញាតទុក- ឲ្យពុទ្ធបរិស័ទគោរពបូជានូវទីសំវេជ្ជនីយដ្ដានធំៗ៤កន្លែងគឺៈ ។
ក. ទីព្រះអង្គប្រសូត  (ពៃ្រលុម្ភិនី)
ខ. ទីព្រះអង្គត្រាស់ដឹង  (ពុទ្ធគយា)
គ. ទីព្រះអង្គសំដែងធម្មទេសនា(ព្រៃឥសិបតនមិគទាយវ័ន)
ឃ. ទីព្រះអង្គបរិនិព្វាន  (ដែនកុសិនារា)
ក្រៅពីទីទាំង៤កន្លែងនេះ​  នៅមានបរិភោគចេតិយពីរកន្លែង-
ទៀត  ដែលមានសំដែងទុកក្នុងគម្ពីរបឋមសម្ពោធិកថា  ថាៈ
            ក.ពួកមោរិយក្សត្រនៅនគរបិប្ជលិវ័ន បញ្ចូនទូតទៅយក ព្រះសារីរិកធាតុមិនទាន់គេក៏សម្រេចចិត្តយកធ្យូង(ព្រះអង្គារ)
ទៅ ធ្វើជាចេតិយដាក់សម្រាប់គោរពបូជា ។
            ខ.អាចារ្យទោណអ្នកចែកព្រះសារីរិកធាតុលុះចែករួចក៏ យកនាឡិ (តុម្ពៈ) ដែលវាល់ព្រះធាតុធ្វើព្រះចេតិយដាក់ទុកក្នុង ខេត្ត.ក្រុងកុសិនារាសម្រាប់គោរពបូជា ។
            ដទៃពីទីស្ថានទាំងពីរកន្លែងខាងលើនេះទៅ នៅមានទី-
ស្ថាន៤ កន្លែងផ្សេងទៀត ហើយអ្នកប្រាជ្ញរាប់បញ្ចូលក្នុងប្រភេទ- បរិភោគចេតិយដែរគឺៈ
            ក.ទីដែលព្រះអង្គចុះពីឋានតាវត្តឹង្ស (នគរសង្កស្ស)
            ខ.ទីដែលព្រះអង្គធ្វើមហាយមកបាដិហារិយ៍ (នគរសាវត្ថី)
            គ.ទីដែលព្រះអង្គទូន្មានដំរីនាឡាគិរី (ក្រុងរាជគ្រឹះ)
            ឃ.ទីដែលព្រះអង្គទូន្មានស្ដេចស្វា (គនរវេសាលី)
            មានពុទ្ធបរិក្ខារ១០ទៀតដែលបានប្រតិស្ថានទុកកន្លែង-
ទៀត១០ ហើយរាប់ជាបរិភោគចេតិយគឺៈ
            ក.កាយពន្ធនៈនិងបាត្រ  នៅនគរបាដលិបុត្រ
            ខ.សំពត់ឧទកសាដក  នៅនគរបញ្ចលរាជ
            គ.សំពត់ធម្មក្ខន្ធ  នៅនគរកោសល
            ឃ.ឈើស្ទន់  នៅនគរមិថិលា
            ង.សំពត់តម្រងទឹក  នៅនគរវិទេហ
            ច.កាំបិតកោរនិងបំពង់ម្ជុល  នៅនគរឥន្ទបត្ត
            ជ.គឿងកម្រាល  នៅនគរមកុដ
            ឈ.ត្រៃចីវរ  នៅនគរភទ្ទរដ្ឋ
            ញ.និសីទនសន្ថត្ត  នៅនគរកុរុ
            ស្នាមព្រះបាទ ៥ កន្លែង ដែលព្រះពុទ្ធគង់ព្រះជន្មនៅហើយ ប្រតិស្ថានទុកគឺៈ
ក.លើកំពូលភ្នំសុវណ្ណមាលិក
          ខ.លើភ្នំសុវណ្ណបព៌ត
          គ.លើភ្នំសុមនកូដ
          ឃ.ក្នុងយោនកបុរី
          ង.នៅឆ្នេរស្ទឹងនម្មទា
            ក្រៅពីទី៥កន្លែងនេះទៅ  នៅមានព្រះពោធិព្រឹក្សដែលជា- ពោធិព្រះអង្គត្រាស់ដឹងនិងពូជពោធិ៍នេះ លោករាប់បញ្ចូលក្នុង បរិភោគចេតិយដែរ ។
ទីកន្លែងទាំងអស់ដែលអ្នកប្រាជ្ញរាប់ថាជាបរិភោគចេតិយ  មាន-
២៥ស្ថាន ដូចបានរៀបរាប់មកខាងលើនេះ ។
មូលហេតុនៃធម្មចេតិយ
            មូលហេតុដែលនាំឲ្យកើតធម្មចេតិយឡើង ព្រះអានន្ទត្ថេរ- ត្អូញត្អែរទូលព្រះសម្ពុទ្ធពេលព្រះអង្គជិតបរិនិព្វានថា«បពិត្រព្រះអង្គ ដ៏ចំរើនឥតពីព្រះអង្គទៅគ្មានព្រះពុទ្ធជាគ្រូឡើយ» ។ ព្រះអង្គត្រាស់- ថាម្នាលអានន្ទ!អំណឹៈពីតថាគតបរិនិពា្វនទៅមានធម៌ដែលតថា-
គតសម្ដែងហើយ,វិន័យដែលតថាគតបញ្ញត្តិហើយ នោះជាគ្រូ-
ប្រោសសត្វជំនួសតថាគត, ពិសេសពេលតថាគតរស់នៅព្រះពុទ្ធ- មានតែមួយអង្គ ដល់តថាគតបរិនិព្វានទៅព្រះពុទ្ធមានរហូតដល់ ទៅ៨៤.០០០អង្គគឺចំនួនព្រះធម៌វិន័យដែលតថាគតប្រតិស្ថានទុក។
            ចំពោះព្រះធម្មចេតិយដែលធ្វើនោះ  គេជ្រើសរើសយកព្រះ- ធម៌ជាគោលសំខាន់ក្នុងព្រះពុទ្ធសាសនាមកចារឹកដាក់  ដូចជា- ព្រះគាថាក្នុងអរិយសច្ចៈជាដើម ។
            ពេលក្រោយមកទៀតព្រះធម្មចេតិយកើតមានប្រហែលក្នុងពុទ្ធសករាជ៤៥២​ ដែលជាសម័យចារព្រះត្រៃបិដកទុកក្នុង សាស្ត្រាស្លឹករឹតពេលនោះឃើញថាព្រះធម្មចេតិយតែងកើតច្រើន
ដូច្នេះទីតម្កល់ព្រះត្រៃបិដករាប់ថាជាធម្មចេតិយដែរ ។


មូលហេតុនៃឧទ្ទិសកចេតិយ
តាមការសន្និដ្ឋាន ឧទ្ទិសកចេតិយនេះជារបស់ដែលគេ
សាងឡើងដោយចេតនាល្អ  ក្នុងបំណងឧទ្ទិសចំពោះព្រះពុទ្ធនៃ- យើង ។
            មួយទៀតឧទ្ទិសកចេតិយនេះគ្មានគោលកំណត់ឲ្យច្បាស់ ថាត្រូវធ្វើដូច្នេះឬដូច្នោះឡើយ គឺលោកបញ្ជាក់ថាបណ្តាពុទ្ធ- ចេតិយដែលមិនមែនជាធាតុចេតិយ,បរិភោគចេតិយ,ធម្មចេតិយទេ គឺជាឧទ្ទិសកចេតិយ ។
            បើតាមការពិនិត្យស្រាវជ្រាវ ឧទ្ទិសកចេតិយតាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ន ឃើញថាពុទ្ធបរិស័ទចូលចិត្តធ្វើជាង- ចេតិយ៣ខាងលើព្រោះមិនចាំបាច់មានអដ្ឋិធាតុ,បរិក្ខាររបស់ព្រះ-
ពុទ្ធ,ក៏មិនថ្វីដែរ ដោយធ្វើជាព្រះបដិមាតំណាងព្រះពុទ្ធបញ្ចុះទុក ក្នុងចេតិយជាការស្រេច ។ ប៉ុន្តែឧទ្ទិសកចេតិយជំនាន់បុរាណ គេធ្វើតែបល្ល័ង្គចោលទទេ  មិនដាក់រូបបដិមាស្នងព្រះអង្គផង-
ឡើយ ។
            កាលជាខាងក្រោយមកទៀត ឧទ្ទិសកចេតិយបានប្រែ- ក្លាយពីសភាពដើមជាច្រើនអន្លើ ដូចជាការកសាងរូបស្នងព្រះ- អង្គដាក់នៅលើបល្ល័ង្គនោះជាដើម ។ ចំពោះព្រះពុទ្ធបដិមាដែល- លោករាប់ចូលជាឧទ្ទិស-កចេតិយនេះ មានច្រើនបែបច្រើនយ៉ាង- ណាស់  ប៉ុន្តែទោះជាយ៉ាងណាក៏ព្រះពុទ្ធរូបមានការខុសប្លែកពីរូបមនុស្សធម្មតា ដោយគ្រាន់តែឃើញភា្លមយើងអាចស្គាល់ជាព្រះពុទ្ធរូប ។
            ព្រះពុទ្ធរូបនៅប្រទេសខ្មែរយើងអ្នកប្រាជ្ញក្នុងប្រទេសស្រាវជ្រាវ ឃើញមាន៨ប្រភេទគឺៈ
១.ព្រះពុទ្ធរូបសមាធិ ហៅថា រិតក្កមុទ្រា ។
២.ព្រះពុទ្ធរូបមារវិជ័យ (ផ្ទាញ់មារ) ហៅថា ភូមិស្បមុទ្រា ។
៣.ព្រះពុទ្ធរូបសម្ដែងធម្មចក្រ ហៅថា ធម្មចក្រមុទ្រា ។
៤.ព្រះពុទ្ធរូបប្រទានអភ័យ ហៅថា អភ័យមុទ្រា ។
៥.ព្រះពុទ្ធរូបប្រទានពរ ហៅថា វរមុទ្រា ។
៦.ព្រះពុទ្ធរូបទ្រង់ឈឱបបាត្រ ហៅថា បាត្រាទានមុទ្រា ។
៧.ព្រះពុទ្ធរូបទ្រង់ផំ្ទជាតំណាង ហៅថា សយនមុទ្រា ។
៨.ព្រះពុទ្ធរូបនាគប្រក់ ហៅថា ព្រះមុជ្ជលិន្ទ ។
ក‍‍‍.រូបព្រះពុទ្ធ‍‍‍
            ព្រះពុទ្ធរូបដែលគេធ្វើដំបូងគឺពួកយោនកៈ ប្រទេសគន្ធារៈ ក្នុងរវាងពុទ្ធសករាជ៤០០ទៅ៥០០ឆ្នាំកសាដោយព្រះបាទមិលិន្ទ (ពួកយោនកៈហៅថាមេនន្រ្ទី) និងព្រះបាទកនិស្កៈ(ក្នុង- ព.ស.៦២០)ដោយហេតុថាប្រទេសនោះកាលពីមុនកាន់សាសនាដទៃ គេធ្វើទេវរូបផ្សេងៗគោរព,ដល់ពេលកាន់ព្រះពុទ្ធសាសនាវិញ ក៏គេធ្វើព្រះពុទ្ធរូបគោរពដែរ  ព្រោះជាទំនៀមដូច្នេះជាយូរមក-
ហើយ ។
            ព្រះពុទ្ធរូបនេះព្រះបាទបសេនទិកោសលសុំព្រះអង្គសាងជាតំណាងអង្គសម្រាប់គោរពបូជាតាំងពីព្រះសម្ពុទ្ធទ្រង់គង់ព្រះ-
ជន្មនៅមកម្ល៉េះ
            នៅប្រទេសខ្មែរយើងព្រះកេតុមាលា សាងដំណាលនគរ
វត្ត ។ នៅពេលរដូវចូលឆ្នាំរវាងសតវត្សរ៍ទី១៨ នៃពុទ្ធសករាជ ១៧២៤ ព្រះអង្គនាំហែរព្រះពុទ្ធរូបប្រទក្សិណ ប្រាសាទ​បន្ទាយក្តី ៣ ជុំរួចយកស្រង់ទឹកហើយតម្កល់ទុកកន្លែងដើមវិញ ចំនួន២៥ ព្រះពុទ្ធរូប ។
បញ្ជាក់ៈ ប្រាសាទព្រះខ័នទីតាំងស្រង់ព្រះពុទ្ធរូប២៥អង្គ
ខ.រូបព្រះពោធិសត្វ
            រូបព្រះពោធិសត្វនេះមានប្រភពចេញមកពីពួកមហា-
យាន ។ ក្នុងការកសាងនេះ មិនដូចរូបព្រះពោធិសត្វ មានព្រះ- អារិយ្យមេត្រីដោយពិតដែរ ព្រោះធ្វើក្រោយៗមិនដឹងរូបពិតរបស់- ព្រះអង្គបាន ។
            ដូច្នេះរូបព្រះពោធិសត្វដែលពួកមហាយានធ្វើតាមប្រទេសនានា។
រូបព្រះពោធិសត្វខ្លះ មានលក្ខណៈខុសគ្នាទៅតាមការនិយមទៅ- តាមប្រទេសក៏ដូចជាយាននោះៗដែរ ។ រូបព្រះពោធិសត្វខ្លះមាន- លក្ខណៈដូចជាមនុស្សធម្មតា,រូបព្រះពោធិសត្វខ្លះប្លែកពីមនុស្សមានមុខមាត់ដែរ​ច្រើនទៅជាយក្ខ,ទៅជាសត្វសីហៈ,ខ្លះមានទាំង ប្រុសទាំងស្រី ដូចរូបរបស់នាងគង់ស៊ីអ៊ីមរបស់ពួកចិនជាដើម ។
            នៅមានរូបព្រះពោធិសត្វមួយបែបទៀតដែលពួកសិល្បករ ខ្មែរកសាងឡើងយកលំនាំតាមបែបមហាយាន(ខ្មែរហៅព្រះពុទ្ធ-
ទ្រង់គ្រឿង)ចំពោះលក្ខណៈរូបនេះមានទ្រង់ម្កុដ,សង្វារ,ខ្សែសុរង- និងចិញ្ចៀនជាដើមដូចរូបស្ដេចល្ខោន ។ តាមការពិតព្រះពុទ្ធរូប-
ទ្រង់គ្រឿងនេះគឺជារូបស្ដេចចក្រពត្តិឬរូបព្រះអរិយ្យមេត្រីពោធិ-
សត្វ ។
            បញ្ជាក់ថា ព្រះរូបព្រះទ្រង់គ្រឿងនេះប្រទេសនានាមិនមាន សាងទេ មានតែប្រទេសខ្មែរយើង ។
គ. ព្រះស្ថូប‍.ចេតិយ
            ការសាងព្រះស្ថូបជាពុទ្ធចេតិយ សម្រាប់ដាក់អដ្ឋិធាតុព្រះ ពុទ្ធជាដើម  គឺយកតាមលំនាំតាមបែបមជ្ឈឹមប្រទេសដែលមានបរិ- វេណតាំងពីសម័យពុទ្ធកាល ។  ប៉ុន្តែព្រះស្ថូបជាពុទ្ធចេតិយដែល- មានច្រើនបរិបូណ៌ ក្រោយសម័យពុទ្ធកាលក្នុងរាជ្យព្រះបាទ ធម្មាសោក ទ្រង់បានចែកនូវព្រះបរមសារីរិកធាតុ ឲ្យយកទៅ- ប្រតិស្ថានក្នុងទីផ្សេងៗ។ ព្រះស្ថូបជាពុទ្ធចេតិយនោះមាន លក្ខណៈដោយឡែកពីគ្នា។​​​​​​​ប្រទេសខ្លះដែលកាន់លទ្ធិហីនយាន ដូចជាប្រទេសលង្កា,ភូមា,មន,សៀមជាដើម ច្រើនធ្វើព្រះស្ថូបជា
ធាតុចេតិយ។ប៉ុន្តែចំពោះប្រទេសដែលកាន់លទ្ធិមហាយានដូចជាប្រទេសទីបេត៍,ចិន,ជប៉ុន (រូមទាំងប្រទេសខ្មែរនិងប្រទេសជ្វាដែល កាន់បុរាណផងដែរ) ច្រើនធ្វើជាឧទ្ទិសកចេតិយវិញ ។
ឃ.ព្រះប្រាង្គ . ប្រាសាទ
            ប្រាង្គនេះបែបបទមកធំពីប្រាសាទ គឺ ផ្ទះច្រើនជាន់សម័យ ដើមគេធ្វើអំពីឈើ ជាទីលំនៅរបស់ពួកអ្នកមាន ដូចជាសេដ្ឋី ព្រមទាំងមហាក្សត្រផងដែរ ។ ប៉ុន្តែមនុស្សធម្មតាគេធ្វើមួយជាន់-
លុះពេលក្រោយមក  ប្រាសាទគេធ្វើតែផ្ទះមួយជាន់ជាទូទៅតែគេ ធ្វើសណ្ឋានទ្រង់ទ្រាយឲ្យសក្តិសមដូចគេធ្វើជាន់ក្រោមឲ្យធំទូ-
លាយ  ខាងលើបន្ថយសួនឲ្យថយចុះដោយលំដាប់ ។
            លុះដល់ពេលក្រោយមកទៀត ព្រះប្រាង្គ.ប្រាសាទដែល ធ្វើអំពីគ្រឿងឈើ គេធ្វើអំពីឥដ្ឋនិងសិលាវិញ ។ ប៉ុន្តែប្រាង្គ.ប្រាសាទ ដែលធ្វើក្នុងពេលក្រោយនេះ គេធ្វើសម្រាប់ដាក់អដ្ឋិធាតុ ឬ ពុទ្ធ- រូប ឬក៏ទេវរូបវិញលែងនៅជាផ្ទះដូចមុនទៀតហើយ ។ លក្ខណៈ ប្រាង្គក្នុងសម័យជាន់ដើម គេធ្វើមានគ្រឿងសំគាល់ខុសគ្នាតាម- ការនិយមរបស់សាសនា ។ បើជាព្រះប្រាង្គខាងព្រះពុទ្ធសាសនា កំពូលធ្វើជាព្រះស្ថូប បើប្រាង្គក្នុងព្រហ្មញ្ញសាសនា  កំពូលធ្វើជា- ត្រីសូល៍ ឬ នពសូល៍ (គំពូល៣ឬ៩) ។


ចេតិយនិងប្រាសាទ នៅប្រទេសខ្មែរ
            ប្រទេសខ្មែរគឺជាប្រទេសមួយ ដែលមានប្រវត្តិសាស្រ្តជា- ច្រើនឆ្នាំមកហើយក្នុងដែនដីសុវណ្ណភូមិភាគអគ្នេយ៍(អាស៊ីអគ្នេ-យ៍) ។  កាលទើបកើតទឹកដីដំបូង ក៏ជាច្រើនឆ្នាំក្រោយមក ទៀតអ្វីៗទាំងអស់គឺជាការច្នៃប្រឌិតរបស់បុព្វបុរសខ្មែរដោយ-
ផ្ទាល់ ។ ក្នុងរវាងសតវត្សរ៍ទី១ វប្បធម៌បរទេស (ប្រទេសឥណ្ឌា) ក៏បាននាំចូលមកកាន់ប្រទេសខ្មែរ ។ ក្នុងនោះដែរព្រហ្មញ្ញ-
សាសនានាំចូលមកក្នុងរវាងសតវត្សរ៍ទី១ដល់ទី៦»ព្រពុទ្ធ-
សាសនា មហាយាននាំចូលក្នុងរវាងសតវត្សរ៍ទី១២ ។
            ដោយអាស្រ័យនូវវប្បធម៌បរទេសដូឆ្នេះប្រជាជន ក៏ដូចជា-  ស្ដេច.មន្រ្តីតូចធំ​ បាននាំគ្នាកាន់នូវទំនៀមទម្លាប់ធ្វើព្រះចេតិយ ឬ ប្រាសាទឧទ្ទិសចំពោះបុគ្គលដ៏ខ្ពង់ខ្ពស់ដូចប្រទេសឥណ្ឌាដែរ។ប៉ុន្តែ ប្លង់ឬលក្ខណៈទ្រង់ទ្រាយនៃចេតិយឬប្រាសាទនោះ គឺ សិប្បករ ខ្មែរធ្វើតាមបច្ចេកទេសដ៏ខ្ពស់របស់ខ្លួនដោយផ្ទាល់ ។
            ក្រៅពីការធ្វើឧទ្ទិសចំពោះបុគ្គលខ្ពង់ខ្ពស់ ក៍គេធ្វើចេតិយ ឬ ប្រាសាទជាច្រើនទៀតសម្រាប់ឧទ្ទិសចំពោះសាមញ្ញជនមាន-
ស្ដេចជាដើម ។
            បើតាមប្រវត្តិសាស្រ្តជាច្រើនបានបញ្ជាក់ថាចេតិយ ឬ ប្រា-
សាទនៅប្រទេសខ្មែរ ដែលបានសាងទទួលវប្បធម៌បរទេស- (ឥណ្ឌា) មកនោះដល់សតវត្សរ៍ទី១២ ឬក្រោយសតវត្សរ៍ទី១២  សរុបមានចំនួន១០៨០ ចេតិយឬប្រាសទ ។ ក្នុងនោះដែរចេតិយ ឬប្រាសាទខ្លះធ្វើឧទ្ទិសចំពោះព្រហ្មញ្ញសាសនា,ខ្លះគេឧទ្ទិសចំពោះ ព្រះពុទ្ធសាសនាបែបមហាយានឬហីនយាននិងខ្លះទៀតគេឧទ្ទិស- ចំពោះស្ដេច,មន្ត្រី,បុព្វបុរស,ដែលមានគុណសម្បត្តិ ខ្ពង់ខ្ពស់ក្នុង- មាតុប្រទេស ។ ប៉ុន្តែមានគេឧទ្ទិសចំពោះការដាក់សព+អដ្ឋិធាតុ-
សាមញ្ញជនផងដែរ ។
            ជាការជាក់ស្ដែង សូមលើកយកចេតិយឬប្រាសាទខ្លះៗ ដែលបុព្វបុរសខ្មែរយើងសាងឡើងគឺៈ
            ១.ប្រាសាទបន្ទាយស្រី=កសាងដោយព្រះបាទជយវរ័្មនទី-  ៥,ក្នុងរវាងសតវត្សរ៍ទី១៦ នៃពុទ្ធសករាជ (ព.ស.១៦០០)
ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ។
            ២.ប្រាសាទបក្បីចាំក្រុង=កសាងដោយព្រះបាទរាជេន្ទ្រ-
វរ័្មនទី២ក្នុង ​​​​​​សតវត្សរ៍ទី១៥ នៃពុទ្ធសករាជ (ព.ស.១៤៩០)ដើម្បី
ឧទ្ទិស ថ្វាយព្រះឥសូរ ប៉ុន្តែក្រោយមកគេសាងព្រះពុទ្ធរូបទ្រង់ ចូលបរិនិពាន,ដាក់វិញ ។
            ៣.ប្រាសាទបាខែង=(ឥន្រ្ទាន្ទ្រិបែ្រថាភ្នំសម្រាប់បូជាទេវ-
តាធំៗ)
កសាងដោយព្រះបាទយសោវរ័្មនទី១ក្នុងរវាងសតវត្សរ៍ទី១៥នៃពុទ្ធសករាជ (ព.ស.១៣៤៤) ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ ។
            ៤.ប្រាសាទបាគង =កសាងដោយព្រះបាទឥន្រ្ទវរ័្មនទី១រវាង  សតវត្សរ៍ទី១៥ នៃពុទ្ធសករាជ (ព.ស.១៤២២) ដើម្បីឧទ្ទិសថ្វាយ ចំពោះព្រះពុទ្ធសាសនា ។
            ៥.ប្រាសាទព្រះគោ=កសាងដោយព្រះបាទឥន្រ្ទវរ័្មនទី១-  រវាងសតវត្សរ៍ទី១៥នៃព.ស.១៤២៤) ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញ-
សាសនា ។ ក្នុងនោះព្រះអង្គតម្កល់រូបបដិមា របស់ព្រះមាតាបិតា. ព្រះអយ្យកោ ព្រះអយ្យកា ខាងព្រះមាតា និងព្រះបាទជយវរ័្មន
ទី២ ។
            ៦.ប្រាសាទលលៃ=កសាងដោយព្រះបាទយសោវរ័្មនទី១ រវាងសតវត្សរ៍ទី១នៃពុទ្ធសករាជ(ព.ស.១៤៣៦)ដើម្បីឧទ្ទិសថ្វាយចំពោះព្រហ្មញ្ញសាសនា ។ ក្នុងនោះដែរព្រះអង្គបានតម្កល់ព្រះរូប-
ព្រះមាតាបិតាព្រះអយ្យកោ,អយ្យកា ខាងព្រះមាតា ។
            ៧.ប្រាសាទបន្ទាយឆ្មា =កសាងដោយព្រះបាទជ័យវរ័្មនទី៧ ក្នុងរវាងសតវត្សរ៍ទី១៣ ដើម្បីឧទ្ទិដល់រាជបុត្រទាំងពីរអង្គ.......,......
ជាមេទ័ពដែលបានពលីជីវិតក្នុងសមរភូមិ ។
៨.ព្រះបាទក្រវ៉ាន់ =កសាងដោយព្រះបាទហស៌វរ័្មនរវាង
សតវត្សរ៍ទី១៥នៃពុទ្ធសករាជ (ព.ស.១៤៥៣-១៤៦៥) ដើម្បីឧទ្ទិស-  ថ្វាយចំពោះព្រហ្មញ្ញសាសនា ។
            ៩.ប្រាសាទមេបុណ្យ=កសាងដោយព្រះបាទរាជេន្រ្ទវរ័្មន ទី២រវាងសតវត្សរ៍ទី១៥នៃពុទ្ធសករាជ (ព.ស.១៤៨៥) ដើម្បីឧទ្ទិស-  ថ្វាយដល់ព្រហ្មញ្ញសាសនា ។ និងឧទ្ទិសដល់មាតារបស់ព្រះអង្គ ។
            ១០.ប្រាសាទប្រែរូប =កសាងដោយព្រះបាទរាជេន្ទ្រវរ័្មនទី២ រវាងសតវត្សរ៍ទី១៥នៃពុទ្ធសករាជ(ព.ស.១៤៩៤)ដើម្បីឧទ្ទិសថា្វយ ដល់ព្រហ្មញ្ញសាសនា ។
            ១១.ប្រាសាទតាកែវ=កសាងដោយព្រះបាទសូរ្យវរ័្មនទី១ រវាងសតវត្សរ៍ទី១៦នៃពុទ្ធសករាជ (ព.ស.១៥៤៣) ដើម្បីឧទ្ទិស-  ថ្វាយចំពោះព្រហ្មញ្ញសាសនា ។
            ១២.ប្រាសាទវិមានអាកាស =កសាងដោយព្រះបាទសូរ្យ-  វរ្ម័នទី១ក្នុងឆ្នាំ១៥៥៤នៃពុទ្ធសករាជ ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុ ។
            ១៣.ប្រាសាទបាពួន =កសាងដោយព្រះបាទឧទយាទិត្យ-  វរ្ម័នទី២ក្នុងសតវត្សរ៍ទី១៧នៃពុទ្ធសករាជ(ព.ស.១៦០៣)ដើម្បីឧទ្ទិ
សថ្វាយចំពោះទេព្តាឈ្មោះហេមស្រឹង្កេស្វរៈ(ទេព្តាធំមានស្នែង-
មាស) ខាងលទ្ធិព្រហ្មញ្ញសាសនា ។
            ១៤.ប្រាសាទនគរវត្ត=កសាងដោយព្រះបាទសូរ្យវរ្ម័នទី២ ក្នុងរវាងសតវត្សរ៍ទី១៧នៃពុទ្ធសករាជ(សុគត១៦៩៣)ដើម្បីឧទ្ទិសថ្វាយចំពោះព្រះវិស្ណុ)  លុះដល់ស្ដេចចូលទីវង្គតទៅគេថ្វាយព្រះ-  នាមព្រះអង្គថាៈ ព្រះបរមវិស្ណុលោក ។ (គ.ស.១១១៣-១១៥០)
            ១៥.ប្រាសាទបន្ទាយក្ដី=កសាងដោយព្រះបាទជយវរ្ម័ន-  ទី៧រវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ(ព.ស.១៧២៤-១៧៤៤)ដើម្បី ឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា ។
            ១៦.ប្រាសាទតាសោម =កសាងដោយព្រះបាទជយវរ័្មនទី៧ រវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ (ព.ស.១៧២៤-១៧៤៤) ដើម្បី-  ឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា ។
            ១៧.ប្រាសាទនាគព័ន្ធ=កសាងដោយព្រះបាទជយវរ័្មនទី៧ រវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ​ (ព.ស.១៧២៤-១៧៤៤) ដើម្បី-  ឧទ្ទិសថ្វាយចំពោះព្រះពុទ្ធសាសនា (លោកេស្វរៈពោធិសត្វ) ។
            ១៨.ប្រាសាទព្រះខាន់=កសាងដោយព្រះបាទជយវរ័្មនទី៧ រវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ (ព.ស.១៧២៤-១៧៤៤) ដើម្បី-  ឧទ្ទិសថា្វយដល់ព្រះពុទ្ធសាសនា (លោកេស្វរៈពោធិសត្វ) ក្នុង-  នោះដែរព្រះអង្គកសាងរូបព្រះបាទធរណិន្ទ្រវរ័្មន ជាព្រះបិតានិងរូប ព្រះវររាជជននី ជាព្រះមាតាតម្គល់ក្នុងទីនោះដែរ ។
            ១៩.ប្រាសាទតាព្រហ្ម=កសាងដោយព្រះបាទជយវរ័្មនទី៧ រវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ (ព.ស.១៧២៩) ដើម្បីឧទ្ទិសចំ-  ពោះវិញ្ញាណក្ខន្ធព្រះមាតាបិតារបស់ព្រះអង្គ , ទ្រង់កសាងបដិមា ព្រះនាមប្រាជ្ញាបារមី-តាជាតំណាងមាតា ។
            ២០.ប្រាសាទធម្មានន្ទ និង ប្រាសាទចៅសាយ=កសាង ក្នុងសតវត្សរ៍ទី១៧នៃពុទ្ធសករាជ ដើម្បីឧទ្ទិសថ្វាយចំពោះ-
ព្រហ្មញ្ញសាសនាដូចគ្នា ។
            ២១.ប្រាសាទបាយ័ន=កសាងដោយព្រះបាទជយវរ័្មនទី៧ ក្នុងរវាងសតវត្សរ៍ទី១៨នៃពុទ្ធសករាជ (ព.ស.១៧២៤-១៧៤៤)
ដើម្បីឧទ្ទិថ្វាយដល់ព្រះពុទ្ធសាសនា ។ ក្រោយមកទៀតព្រះបាទ-  យសោវរ័្មន កសាងបន្ថែមហើយក៍ឧទ្ទិសចំពោះព្រហ្មញ្ញសាសនា វិញ ។ (ប្រាង្គ៤៤)
            ២២.ប្រាសាទបាលិលៃ=កសាងបន្ថែមដោយព្រះបាទជយ វរ័្មនទី៧រវាងសតវត្សរ៍ទី១៥នៃពុទ្ធសករាជ ដើម្បីឧទ្ទិសថ្វាយចំពោះ ព្រះពុទ្ធសាសនា ។
            ២៣.ប្រាសាទទេពប្រណម្យ=កសាងដោយព្រះបាទយសោ
វរ័្មនរវាងសតវត្សរ៍ទី១៥នៃពុទ្ធសករាជ ដើម្បីឧទ្ទិសថ្វាយចំពោះ ព្រះពុទ្ធសាសនា ។
            ២៤.ប្រាសាទមង្គល=កសាងឡើងក្នុងសតវត្សរ៍ទី២០នៃ ពុទ្ធសករាជ ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ។
២៥.ប្រាសាទពិធូរ=កសាងដើម្បីឧទ្ទិសថ្វាយព្រហ្មញ្ញ-  សាសនាខ្លះនិងព្រះពុទ្ធសាសនាខ្លះ,ដោយហេតុថាក្នុងប្រាសាទនោះមានសិវលិង្គព្រះឥសូខ្លះ,មានរូបព្រះពុទ្ធខ្លះ ។
            ២៦.ប្រាសាទតាព្រហ្មកិល=កសាងឧទ្ទិសថ្វាយចំពោះ-
ព្រះពុទ្ធសាសនាលទ្ធិមហាយាន  ដោយមានរូបចម្លាក់នៅហោ-  ជាងទាំងបួនទិស សុទ្ធសឹងជារឿងក្នុងព្រះពុទ្ធសាសនា ។
«បញ្ជាក់ =ប្រាសាទទន្លេបាទី ព្រះបាទជយវរ័្មនទី៧ គ.ស.១១៨៥»
            នៅមានចេតិយនិងបា្រសាទជាច្រើនទៀតដែលបុព្វបុរសខ្មែរយើងបានកសាងឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា ឬ-
ព្រះពុទ្ធសាសនាឬក៍ជាការឧទ្ទិសចំពោះសាមញ្ញជន  មានស្ដេច, មន្ត្រីធំៗ  អ្នកមានគុណធម៌ មានមាតាបិតាជដើម ។
កិច្ចក្នុងចេតិយ
            ចេតិយដែលគេធ្វើក្នុងបច្ចុប្បន្ន មានទំនៀមតម្កល់ទឹក-  មួយពាងតូចឬក្រឡក្នុងចេតិយនោះ ។ ឬគេជីកស្រះនៅអម-
សង្ខាងឬពីមុខដើម្បីឲ្យត្រជាក់ត្រជុំ ។
បើតាមការស្រាវជ្រាវក្នុងប្រវត្តិសាស្រ្ត ពួកអភិរក្សអង្គរ-  នាំគ្នាជីកកកាយក្រោមប្រាសាទដែលគេឧទ្ទិសចំពោះបុគ្គល-
ជាន់ខ្ពស់ក្នុងសាសនាដូចជាប្រាសាទអង្គរវត្ត,ប្រាសាទបាខែងនិង
ប្រាសាទបន្ទាយសំរៃ បានឃើញនូវពាងចំនួន១០,ពាងខ្លះមាន
គម្របជិតហើយមានទឹកថ្លាយ៉ង់,ពាងខ្លះមានសណ្ឋានដូចកោដ្ឋ
សម្រាប់ដាប់សព,ពាងខ្លះមានរន្ធបង្ហូរទឹកក្រោមនិងប្រហោង
ខ្យល់ខាងលើ,ចំពោះចេតិយខ្លះគេឃើញមានកប់ពាងបួនឬប្រាំនៅ បាតខាងក្រោម ជាវត្ថុតម្កល់ទឹក ។
ប្រាសាទ៥មានទីតាំងនៅតំបន់កោះកេរ្តិ៍ក្នុងភូមិស្រយ៉ង់-  ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ(ចម្ងាយ ៤៩គ.ម. ពីទីរូមខេត្ត)កសាងក្នុងរជ្ជកាលព្រះបាទជយវរ័្មនទី៤និងព្រះបាទហស៌វរ័្មនទី២ជាព្រះរាជបុត្រក្នុងឆ្នាំ៩៤១=៩៤៤ ។
បញ្ជាក់ថា ព្រះបាទជយវរ័្មនទី៤អង្គនេះ បានលើករាជធានីពី ក្រុងអង្គរ ទៅតាំងនៅតំបន់កោះកេរ្តិ៍នោះ ​ចម្ងាយ៧០គ.ម.ភាគ-  ឦសានពីរាជធានីចាស់ ។ (ក្រុមប្រាសាទ កោះកេរ្កិ៍  ស្ថិតនៅ- 
ក្នុងខេត្តសៀមរាប)
            ប្រាសាទឯកភ្នំ=(ខេត្តបាត់ដំបង)កសាងដោយព្រះបាទ សូរ្យវរ័្មនទី១,ក្នុងសតវត្សរ៍ទី១១ នៃគ.ស ។
            ប្រាសាទភ្នំជីសូ កសាងក្នុងស.វ.ទី១១ដោយព្រះបាទសូរ្យ-  វរ្ម័ទី១ ។
«បញ្ជាក់»
            ព្រះបរមរាជវាំងចតុម្មុខ  តាំងក្នុងរវាងគ.ស.១៤៣៤ ដោយ-  ព្រះបាទ ពញាយ៉ាត ។
            ព្រះបរមរាជវាំងឧដុង្គ តាំងនៅក្នុងគ.ស.១៦២៥ ដោយព្រះ-  បាទចន្ទរាជា ។
            រីឯចេតិយនៅឧដុង្គ កសាងដោយព្រះបាទសុរិយោពណ៌ និងព្រះបាទជយជេដ្ឋាទី២ ។
«បេតិកភ័ណ្ឌ ជាបេះដូងជាតិខ្មែរ»
«ដកស្រង់ពីសៀវភៅអធិប្បាយអំពីចេតិយ រៀបរៀងដោយធម្មាចារ្យ ជិន មាស»

ប្រវត្តិវត្តជេតពន
            អនាថបិណ្ឌិកសេដ្ឋី ឈ្មោះដើម សុទត្តៈ ជាបុត្រនៃ សុមន-
សេដ្ឋីនិងភិយាឈ្មោះ បុញ្ញលក្ខណា ប្រពន្ធអនាថបិណ្ឌិកសេដ្ឋី- ធ្វើជំនួញកាន់ក្នុងរាជគ្រឹះដោយរទះ៥០០ សំរាកផ្ទះបងថ្លៃដឹងថា មានព្រះពុទ្ធត្រាស់ដឹង ក៏ជ្រះថ្លាចូលទៅគាល់ទាំងយប់នៅព្រៃឥសិ បតនមិគ្គទាយវ័នបានស្ដាប់ធម៌សម្រេចជាសោតាបន្នបុគ្គល រួច- យាងព្រះបរមលោកនាថ ទៅតាន់ក្រុងសាវត្ថី ទិញដីពីព្រះអង្គ- ជេត ។
            ព្រះអង្គជេតឲ្យក្រាលកហាបលាៈពេញផ្ទៃដីទំហំ៨ករីស-
            ស្មើ១០០០ហត្ថ ក្នុងតម្លៃ១៨កោដិកសាងវិហារ,កុដិ,សា-
លាជាដើម ធ្វើបុណ្យឆ្លង៩ខែអស់១៨កោដិ សរុប៥៤កោដិឈ្មោះ-
វត្តជេតពន ស្ដេចជេត បានជួយកសាងខ្លោងទ្វារដាក់ឈ្មោះថា
ជេតពន ។
លោកសេដ្ឋីយល់ដល់ព្រះរាជកុសលនោះដោយសេចក្ដី
កតញ្ញូចំពោះព្រះអង្គម្ចាស់ជេត លុះកសាងហើយក៏ដាក់ឈ្មោះ- វត្តនោះថា «វត្តជេតពន» ន័យថា(ព្រៃឧទ្យានព្រះអង្គម្ចាស់ជេត) គេស្គាល់សេដ្ឋីសុទត្តនោះថាអនាថបិណ្ឌិកសេដ្ឋី ព្រោះលោក- តែងសង្រ្គោះអ្នកក្រខ្សត់គ្មានទីពឹងជាច្រើន ដោយដុំបាយ ។
            វត្តជេតពននេះ សេដ្ឋីអនាថបិណ្ឌិកវេរថ្វាយព្រះសម្មា- សម្ពុទ្ធ និងព្រះភិក្ខុសង្ឃព្រះអង្គគង់នៅក្នុងវស្សាទី១៤និងវស្សា
ទី២១ដល់ទី៤៤ ។
(មានពិស្ដារក្នុងបិដកលេខ១០ ទំព័រ២៨៩)
(មានក្នុងដែនដីពុទ្ធភូមិ ទំព័រ៧៥)

ប្រវត្តិទីក្រុងពារាណសី
            នៅក្នុងប្រវត្តិពុទ្ធានុពុទ្ធ បានបញ្ជាក់អំពីជនបទតូចធំ២១ គឺមហាជនបទ១៦,ជនបទតូច៥ក្នុងមហាជនបទ មានក្រុងតូច មួយឈ្មោះពារាណសី ស្ថិតនៅក្នុងកាសិរដ្ឋ ជាដែនមួយមាន- ឥទ្ធិពលបំផុត ។ លុះមកដល់សម័យពុទ្ធកាលដែនកាសីក៍ធ្លាក់ ក្នុងការត្រួតត្រារបស់ព្រះបាទបសេនទិកោសល្យ ដែលជាព្រះ- រាជាដែនកោសល្យវិញ ។ ទីក្រុងពារាណសីជាក្រុងមានអាយុ កាលចំណាស់ជាងគេ មិនដែលផ្លាស់ប្ដូរទេ ប៉ុន្តែគេហៅតាម- កាលសម័យនិមួយៗ ដូចជាហៅថាៈ «ទីក្រុងសុរុន្ធនៈ,សុតសោ-ណៈ,សោមានន្ទៈ,ផុស្សវតី,រមនគារៈ,និងមុនីលៈជាដើម ។
ទីក្រុងពារាសី នេះមានឈ្មោះ មួយទៀតថា ក្រុងកេតុមតី
ជាក្រុង មានការរុងរឿងក្រៃលែង និងមានប្រជាជនរស់នៅ- កុះករ ។ មានអាយុកាលវែង ហើយមានព្រះមហាក្សត្រជាច្រើន អង្គបានទ្រងអំណាចក្នុងក្រុងពារាណសីជាបន្តបន្ទាប់ ដូចជាព្រះ រាជាព្រះនាមអង្គៈ,ឧគ្គសេនា,ឧទេយ្យ,កិកី,ធនញ្ជយៈ,មហាសីវ-លៈ, និងព្រះនាមវិបស្សនា​ ជាដើម ។
            ព្រះរាជាគ្រប់ព្រះអង្គដែលបានគ្រងរាជ្យក្នុងនគរនោះមាន សន្តតិវង្ស តមកអំពីព្រះបាទព្រហ្មទត្ត ជាព្រះរាជាក្រុងពារា-
ណសី ។
            បានជាទីក្រុងនោះឈ្មោះថា «ពារាណសី» ព្រោះជាទីក្រុង តាំងនៅតាមបណ្ដាយទន្លេគង្គាគឺដងទន្លេធំពីរ គឺទន្លេ,វរណៈ និង ទនេ្ល,អសី ។ មុនសម័យពុទ្ធកាល ទីក្រុងពារាណសីជាក្រុងដ៏- រឹងមាំនៃព្រហ្មញ្ញសាសនា, មកដល់សម័យពុទ្ធកាល ព្រះពុទ្ធបាន កំណត់យកទីនោះ ជាទីតាំងធំមួយ សម្រាប់ផ្សព្វផ្សាយព្រះពុទ្ធ- សាសនាទៅកាន់ទីនានា ។ ប៉ុន្តែទីក្រុងនេះក៏នៅជាមជ្ឈមណ្ឌល សំខាន់របស់សាសនាហិណ្ឌូដែរ ។
            ចាប់ពីសតវត្សរ៍ទី១១នៃគ.ស.នៅក្នុងរជ្ជកាលព្រះបាទអធិរាជមុឃល្លៈ (ព្រះរាជាព្រះនាមអូរង្គសិប) ទ្រង់គោរពសាសនា ឥស្លាមបានដឹកនាំឥស្លាមសាសនិក  មកវាយកំទេចវត្តអារាម- និងសំណង់នានា  របស់ពុទ្ធសាសនា និង សាសនាហិណ្ឌូ  ដែល- មាននៅទីនោះតាំងពីមុនមក,ហើយកសាងវិហារឥស្លាមជំនួស-
វិញ ។ ជាខាងក្រោយដ៏យូរលង់មកទៀតសាសនាហិណ្ឌូក៏មាន- ឥទ្ធិពលទៅលើទីក្រុងពារាណសីវិញ,ហេតុ នេះទីក្រុងពារាណសី នេះ ក្លាយទៅជានិមិត្តរូបនៃការកសាងឡើងវិញរបស់សាសនា- ហិណ្ឌូ ។
ក្រុងពារាណសី ដែនដីកាសី នៃនគរមគធៈ គ្រប់គ្រង-
ដោយ ព្រះបាទពិម្ពិសារមានចំងាយពីពុទ្ធគយា១៨យោជន៍ ពារា-
ណសី ជាទីក្រុងដែលចាស់ជាងគេលើពិភពលោក ទន្លេគង្គានៅ-
ក្បែរក្រុងពារាណសី ជាទន្លេមានឈ្មោះល្បីហូរមកពីភ្នំហេមពាន្ត
            ពួកអ្នកកាន់សាសនាហិណ្ឌូ តែងនាំគ្នាទៅមុជទឹកទន្លេ- គង្គានៅពេលព្រឹក ពិសេសនៅពេលរដូវត្រជាក់ ដោយមានជំនឿ-
ថា ការងូតទឹកទន្លេគង្គា អាចជួយគេឲ្យជម្រះបាននូវអំពើបាប ទាំងពួងដែលបានប្រព្រឹត្តកន្លងមក ។ សូម្បីសាកសពត្រូវគេ- យកទៅបណ្ដែតក្នុងទឹកឬបូជានៅទីជិតទន្លេគង្គា ហើយយក-
កំ ទេចឆ្អឹង,ធ្យូងទៅបាចក្នុងទឹកទន្លេគង្គា ឬច្រានរុញទម្លាក់ក្នុង
ទន្លេទាំងអស់ ព្រោះយល់ឃើញថាព្រលឹងសាកសពទោះនិងបាន- នៅកើតស្ថានសួគ៌ ។
            ក្រុងពារាណសីជាទីប្រជុំអ្នកចេះដឹងខាងភាសាសំស្ក្រឹត-ជាមជ្ឈមណ្ឌលបណ្តុះបណ្ដាលបង្រៀនភាសាសំស្ក្រឹត  ដែលមាន មកតាំងពីបុរាណកាល រហូតមកដល់សព្វថ្ងៃក៏ជាមជ្ឈមណ្ឌល ដ៏សំខាន់ខាងភា សាសំស្ក្រឹតដដែល ព្រោះមានសកលវិទ្យាល័យ ធំៗពីរកន្លែង គឺសកលវិទ្យាល័យសំស្ក្រឹត និង សកលវិទ្យាល័យ- ហិណ្ឌូពារាណសី ។ ដូច្នេះព្រះពុទ្ធសាសនា ផ្សារភ្ជាប់ភាសាសំ- ស្ក្រឹត  ជាមួយនឹងមគធភាសា ជារៀងដ៏រាបមក  ដែលជាភាសា គ្រឹសរបស់ពុទ្ធសាសនា ។ ជាប្រពៃណីយុវជននៅក្រុងពារាណសី តែងនាំគ្នាទៅ សិក្សាចំណេះវិជ្ជាផ្សេងៗអំពីសំណាក់គ្រូអាចារ្យ ទិសាបាមោក្ខ នៅសកលវិទ្យាល័យតក្កសិលាជាមជ្ឈមណ្ឌលប- ណ្ដុះបណ្ដាលសីល្បៈវិទ្យាមួយមានឈ្មោះល្បីល្បាញដែរ ។
            ពីបុរាណក្រុងពារាណសីជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និង-
ឧស្សាហកម្មដ៏សំខាន់មួយ ដែលបានធ្វើការផ្លាស់ប្ដូរពាណិជ្ជ- កម្មដោយផ្ទាល់ជាមួយប្រទេសជិតខាងជុំវិញ ដូចជានៅខាងជើង មានប្រទេសនិងក្រុងសាវត្ថី,កាសី,សារនាថ ។ នៅខាងលិចមាន- ក្រុងតក្កសីលា (ប្រទេសប៉ា គិស្ថានសព្វថ្ងៃ) ។​ នៅខាងកើតទៅ- តាមផ្លូវភទ្ទិយៈ មានទីក្រុងរាជគ្រឹះ និងទៅតាមផ្លូវគមនាគមន៍ជើង ទឹក ដូចជាទីក្រុងកោសម្ពី,ក្រុងបាដលិបុត្រ,ទីក្រុងវេសាលី, ដែលស្ថិតនៅខាងត្បូង ។ ពិសេសទៀតទីក្រុងពារាណសីជាទីផ្សា រលក់ខ្លឹមចន្ទន៍ក្រឹស្នា,របស់របរសិប្បកម្ម,សំពត់ល្អៗ,គ្រឿង- 
អលង្ការ មាសពេជ្រ,ប្រដាប់ប្រដារជាឧស្សាហកម្ម ។
បច្ចប្បន្ននេះទីក្រុងពារាណសី មានឈ្មោះថា «វ៉ារ៉ាណាស៊ី» ឬទីក្រុង «បេណារ៉ែស» ឬហៅថាទីក្រុង «កាសី» ស្ថិតនៅក្រុង- រដ្ឋឧត្តរ ប្រទេស (ប្រទេសឥណ្ឌាសព្វថ្ងៃ) ។
(មានពិស្ដារក្នុងបិដកលេខ៦ ទំព័រ២៨)
(មានក្នុងដែនដីពុទ្ធភូមិ ទំព័រ៣៥)

&?'

ប្រវត្តិវត្តវេឡុវ័ន
            កាលពីបុរាណដីវត្តនេះ និង បរិវេណជុំវិញទំហំប៉ុនស្រុក-
១(ស្រុកកលន្ទ)ពីបុរាណមកមានឈ្មោះមិនប្រាកដ ។
            មានដំណាលថាមានព្រះរាជាមួយព្រះអង្គ យាងមកក្រ-
សាលនៅតំបន់នេះ ហើយបានផ្ទុំលក់ដោយសារសោយសូរា ។        ពួកស្នំឃើញដូច្នោះក៏នាំគ្នាចេញចោលព្រះអង្គរទៅ ។ ស្រាប់តែ-
មានពស់វែកមួយធំខ្លិនសុរាក៍វារចេញពីរន្ធ បំរុងនឹងចឹក-
ព្រះរាជា ។ អរុក្ខទេវតាដែលអាស្រ័យនៅនិងព្រៃនោះមានបំណង-
ដើម្បីសង្រោះព្រះរាជា ក៏កាឡាខ្លួនជាសត្វកង្ហែនមកយំក្បែរ-
ត្រចៀកព្រះរាជា,ព្រះអង្គភ្លាក់ឡើងយល់ពស់មានពិសដូច្នេះ ក៏-
ចាប់ព្រះខន្ធប្រហារចោលទៅ ។ ទើបពិចារណាដល់ការរស់រាន-
របស់ខ្លួនដោយសារសត្វកង្ហែនជួយ,។ ព្រះអង្គក៏ចេញរាជបញ្ជា-
ដាក់តំបន់ព្រៃឬស្សីនេះឲ្យជាតំបន់អភិរក្សសត្វកង្ហែនទាំងនោះ
និង អ្នកចាត់ចែងឲ្យមានអ្នកយកអាហារឲ្យសត្វកង្ហែននោះបរិ-
ភោគរហូតអស់ព្រះជន្មព្រះអង្គ ។ មនុស្សទាំងឡាយប្រាព្ធហេតុ-
ដូច្នេះ ទើបដាក់ឈ្មោះទីនោះថា«វេឡុវ័នកលន្ទនិវាបដ្ឋាន» មាន-
ន័យថា ព្រៃឬស្សីជាទីឲ្យអភ័យដល់សត្វកង្ហែន ។
            សូម្បីអស់រយពាន់នៃឆ្នាំក៏ជនទាំងឡាយនៅតែហៅទីនោះ
ថា «វេឡុវ័នកលន្ទនិវាបដ្ឋាន» ដដែល ។
            ដល់មករជ្ជកាលព្រះបាទពិម្ពិសារ ទ្រង់មានសទ្ធាជ្រះថ្លា-
នឹងព្រះសម្មាសម្ពុទ្ធនិងភិក្ខុសង្ឃ ក៏វេរទីដីនេះដាក់ជាអារាមដំ-
បូងគេទាំងអស់ ចំពោះព្រះពុទ្ធសាសនា ៕

ប្រវត្តិក្រុងវេសាលី
            ក្រុងគឺជារាជធានីមួយឈ្មោះ វេសាលី ដែលមានទីតាំង- 
ស្ថិតនៅក្នុងដែន(នគរ)វជ្ជិជាប្រទេសសហរដ្ឋ សព្វថ្ងៃហៅថា(គេ- 
សារហ៍)ចម្ងាយ៤៤.គ.មពីកក្រុងបត្ថៈ(បាតលីបុត្ត)នៅលើត្រើយ-
ស្ទឹងគន្ធកៈ ដែលមានជាតិជាត្រកូលធំពីរ គឺក្សត្រលិច្ឆវី តាំងរាជ-
ធានីមួយឈ្មោះ វេសាលី និងវិទេហរាជ តាំងរាជធានីឈ្មោះ
មិថិលា ។
            ក្រុងវេសាលីនេះ តាំងនៅត្រង់កន្លែងដំណែលប្រាសាទ-
ចាស់បាក់បែកមួយ ហៅថា(បាសារ)ក្នុងក្រុង មុស្ហាហ្វាបុរៈ
ខេត្តពិហ្វារសព្វថ្ងៃ នៅលើត្រើយខាងកើតនៃស្ទឹងគន្ធកៈជាប់នឹង-
ដែនមល្លៈ ។ ជាក្រុងមួយចំរើនជាងក្រុងឯទៀតក្នុងសម័យនោះ-
មានសោភណភាពល្អស្មើនឹងស្ថានទេវតាចាតុម្មហារាជិកា ដោយ
មានកំផែង៣ជាន់ឆ្ងាយពីគ្នា១គាវុតពីក្រោយក្រុងមានព្រៃធំមួយ
ឈ្មោះ មហាវ័ន ជាប់រហូតទៅដល់ភ្នំហេមពាន ។ ពួកក្សត្រលិច្ឆវី
បានសាងសាលាមួយឈ្មោះ កូដាគារសាលា ដើម្បីថ្វាយព្រះ-
សម្ពុទ្ធនិងភិក្ខុសង្ឃគង់នៅ ។ ព្រះសម្មាសម្ពុទ្ធទ្រង់សព្វព្រះទ័យ-
គង់នៅក្នុងក្រុងវេសាលីនេះជាញឹកញាប់ កាលមុនបរិនិពា្វន-
ទ្រង់គង់ប្រថាប់នៅជិតក្រុងវេសាលីនេះ១ឆ្នាំគត់ដោយទ្រង់កង្វល់
នឹងទីនេះយ៉ាងខ្លាំង ព្រោះទ្រង់ជ្រាបថា ព្រះបាទអជាតសត្រូវមានបំ
ណងវាយចូលយកក្រុងវេសាលីនេះ ។
            មានកាលមួយនៅកូដាគាសារលា គឺ ក្នុងក្រុងវេសាលី-
នេះឯង មានកើតជម្ងឺអហិវាតរោគ,និងការរីងរាំងស្ងូតអត់​បាយ
ទីក្រុងក្លាយជាទីស្ងាត់ជ្រងំ ព្រះបរមសាស្ដាទ្រង់មានព្រះពុទ្ធ-
ដីកាឲ្យអានន្ទទៅសូត្ររម្ងាប់ ។ ព្រះអានន្ទត្ថេរលោកមានព្រះទ័យ-
ករុណា ស្វាធ្យាយពិចារណា នូវព្រះគុណគ្រប់ទាំងអស់របស់ព្រះ-
តថាគតដែលព្រះអង្គប្រាថ្នាបានត្រាស់ជាព្រះពុទ្ធខំព្យាយាម-
បំពេញនូវ បារមី១០,ឧបបារមី១០,បរមត្ថបារមី១០,បរិច្ចាគ៥,ចរិ-
យា៣,កិរិយាសាងអភិនេស្រ្កមណ៍ និង កិរិយាបំពេញនូវទុគ្គរ-
កិរិយាជាដើមព្រះអានន្ទត្ថេរស្វាធ្យាយអស់រាត្រីមានយាម៣ក្នុង
ខាងក្នុងកំផែងទាំង៣ជាន់នៃក្រុងវេសាលីនោះ ទេវតាទាំងអស់- បានស្ដាប់នូវព្រះបរិត្តនោះហើយ ញាំងភ័យទាំង៣ដែលកើតអំពី រោគពិសខ្យល់ និងអមនុស្ស និង ទុរ្ភិក្ស ទាំងអស់ឲ្យអន្តរធានបាត់ ទៅយ៉ាងឆាប់រហ័ស ។ ព្រះសម្ពុទ្ធទ្រង់បញ្ញត្តដល់ភិក្ខុសង្ឃសាវ័ក មិនឆាន់ទឹកដែលមិនបានត្រងនោះទេ ។ ក្នុងក្រុងនោះក៏មាន- ពេទ្យម្នាក់ឈ្មោះ ជីវកកោមារភច្ច ល្បីល្បាញខាងព្យាបាលជម្ងឺ នៅព្យាបាលព្រះពុទ្ធនិងភិក្ខុសង្ឃផងដែរ ព្រោះគាត់មានកំណើត នៅក្រុងវេសាលីនោះឯង ។
            ព្រះមហាអានន្ទត្ថេរក៏សព្វព្រះទ័យនឹងក្រុងនេះណាស់ដែរ
ទ្រង់មានបំណងថានឹងទៅចូលបរិនិពា្វននៅស្ទឹងគន្ធកៈចន្លោះ-
ដែនមគធៈនិងដែនវជ្ជីហើយព្រះថេរៈពិចារណាថា«បើបរិនិព្វាននៅ
ក្រុងវេសាលីមុខជាពួកដែនមគធៈច្រណែនដណ្ដើមអដ្ឋិធាតុ»
ដូច្នេះលោកសំដែងបាដិហារ្យនិងអធិដ្ឋានព្រះធាតុឲ្យជាពីរចំ-
ណែក ទើបលោកហោះលើអាកាសត្រង់ខាងលើស្ទឹង រោហិណី
ក៏បរិនិព្វាន ហើយភ្លើងឆេះព្រះសពលើអាកាសនោះ ខ្យល់បក់-
ព្រះធាតុចែកជាពីរចំណែក មួយចំណែកធ្លាក់ទៅក្រុងកបិល-
ព័ស្ដុជាក្រុងរបស់ពួកសក្យៈ, មួយចំណែកធ្លាក់ទៅកោលិយៈ
(ទេវទហៈ)។(សូមបញ្ជាក់ថាក្រុងវេសាលីស្ថិតនៅក្នុងដែនវជ្ចី)។
            ដែនវជ្ជី មានពីរក្រុងគឺ វេសាលី​ និង មិថិលា គ្រប់គ្រងដោយ
ពួកលិច្ឆវី មានការរក្សាការពារល្អប្រសើរណាស់ សូម្បីប្រទេស-
ខ្លួនតូចហើយមានប្រទេសធំៗចូលមករុករានទន្រ្ទានក៏ពុំបានដែរ
តែអកុសល ពេលក្រោយព្រះពុទ្ធទ្រង់បរិនិព្វានប្រមាណ២-៣ខែ
ព្រះបាទអជាតសត្រូវបានប្រើសេន្យានុភាពឲ្យចូលទៅវាយលុក-
និង ប្រើល្បិចឲ្យព្រាហ្មណ៍ឈ្មោះ​ វស្សកាទៅញុះញុងបំបែកបំ-  បាក់ពួកលិច្ជវីឲ្យបែកគ្នាទើបចូលវាយទន្រ្ទានបានក្នុពេលជា-
ខាងក្រោយ ។
            កាលព្រះសម្មាសម្ពុទ្ធទ្រង់គង់ព្រះជន្មនៅឡើយព្រះអង្គ-
កង្វល់នឹងក្រុងវេសាលីរបស់ពួកលិច្ឆវីដែលមិនមានសក្យៈគ្រប់-
គ្រង ទើបព្រះអង្គសព្វព្រះហ្ឫទ័យទៅគង់ទីនោះ ហើយសំដែងអបរិ-
ហារិយធម៌៧ប្រការ ជាប្រយោជន៍ដល់ពួកលិច្ឆវីនេះ ទើបព្រះបាទ
អជាតសត្រូវមិនអាចរុករានបាន ។
(ដកស្រង់ពីប្រវត្តពុទ្ធានុពុទ្ធរបស់លោកគ្រូ សែម សូរ)

ប្រវត្តិទីព្រៃឥសិបតនមិគទាយវ័ន
            ពីបុរាណមានតំបន់មួយឈ្មោះថា«ឥសិបតនមិគទាយវ័ន»ឈ្មោះនេះផ្សំចេញមកអំពីពាក្យបួនម៉ាត់គឺ ឥសិ+បតនៈ+មិគ-
ទាយ+វនៈ) មានន័យថា«ព្រៃជាទីធ្លាក់ចុះនៃឥសី,និងជាទីឲ្យនូវ-
អភ័យដល់សត្វម្រឹគ» ។
            ដោយមាននិទានថា “មានព្រះបច្ចេកពុទ្ធ៥០០អង្គបាន- និមន្តចូលទៅកាន់ទីព្រៃនោះ ដើម្បីគង់ចាំព្រះវស្សាតាមធម្មតា ។ ការគង់ចាំវស្សា៣ខែ ព្រះបច្ចេកពុទ្ធទាំង៥០០អង្គនោះបានខិតខំ- ប្រឹងប្រែងប្រតិបត្តិធម៌យ៉ាងតឹងរឹងបំផុតរហូត ដល់រូបកាយស្គាំង- ស្គមដួលដេកចុះលើផែនដីលុះត្រាតែសុគតទាំងអស់អង្គទៅ ។
            ម្យ៉ាងទៀតទីនោះមានព្រៃដុះទ្រុបទ្រុល ប្រជុំចុះដុះដោយ ដើមរុក្ខជាតិជាច្រើនប្រភេទមានទាំងអូរ,ទីទំនាប,ទីទួលដែលជាអំណោយផលដល់សត្វបក្សីបក្សា,ទ្វេបាទចតុបាទ,ម្រឹគីម្រឹគា,នាំ-
គ្នាអាស័្រយនៅយ៉ាងសុខសាន្ត ។ ព្រះចៅក្រុងពារាណសីកំណត់ យកព្រៃនោះជាឧទ្យានសម្រាប់កំសាន្តរបស់ព្រះរាជា ។ ដោយ-
ព្រះអង្គឃើញសត្វទាំងនោះរស់នៅ យ៉ាងសប្បាយដូច្នេះទើបព្រះ- រាជាទ្រង់មិនឲ្យបាញ់សត្វនៅទីនោះដើម្បី អភិរក្សសត្វឲ្យគង់នៅ ។
            ត្រង់ពាក្យថា«ឥសិបតនៈ»ប្រែថា(ជាទីធ្លាក់ចុះនៃឥសី) ពាក្យថា«មិគទាយ»ប្រែថា(ជាទីឲ្យអភ័យដល់សត្វម្រឹគ)ទើបផ្សំ- គ្នាមកថា«ឥសិបតនមិគទាយវ័ន» ។ ទីនោះសព្វថ្ងៃជាទីក្រុងមួយ- ឈ្មោះ«សារនាថ»ស្ថិតនៅខាងជើងទីក្រុងពារាណសី ។​ ទីក្រុង- សារនាថនៅមានបន្សល់ទុកនូវសំណង់ចាស់ៗជាច្រើនតាំងពី- សម័យពុទ្ធកាលមកម្ល៉េះ សព្វថ្ងៃទីក្រុងតូចនេះជាមជ្ឈមណ្ឌល-
សំខាន់បំផុតក្នុងចំណោមបូជនីយដ្ឋានទាំង៤កន្លែងរបស់ព្រះពុទ្ធ សាសនា ។
បញ្ជាក់
            ព្រះគន្ធកុដិ ព្រះសម្មាសម្ពុទ្ធធ្លាប់បានគងប្រថាប់ក្នុងវស្សា-
ទី១ កាលនោះព្រះអង្គសំដែងធម៌ប្រោសមាតា បិតាយសនិង-
សម្លាញ់យស៥៤នាក់ បានបួសជាព្រះអរហន្ត ៦១អង្គគង់ក្នុងទី-
នេះ  ក្បែរក្រុងពារាណសី     កសាងដោយព្រះបាទធម្មាសោក
មានព្រះអរហន្តគង់នៅយ៉ាងច្រើន បឋមទេសនា ប្រោសបញ្ចវគ្គីយ៍
ទេវតាព្រហ្ម១៨កោដិបានសម្រេចគុណធម៌ ។

«ដកស្រងពីសៀវភៅរបស់ភិក្ខុវជិរប្បញ្ញោ ញ៉ែម គឹមតេង»

ddd
ះះះះះននននន
ប្រវត្តិគង់នៅរបស់ព្រះពុទ្ធ
          ព្រះសម្មាសម្ពុទ្ធទ្រង់គង់ប្រថាប់កាន់ព្រះវស្សា ក្នុងរយៈ៤៥  ព្រះវស្សានោះមានៈ ។
១.វស្សាទី១ព្រះអង្គគង់នៅនាព្រៃឥសិបតនមិគទាយវ័ន ជិតក្រុង- ពារាណសី ដែនកាសីព្រះជិនស្រីទ្រង់សម្ដែងព្រះធម៌ស្រោច-   ស្រង់សត្វលោកទាំងមនុស្ស,ទេវតា,ព្រហ្ម,ក្នុងនោះមានភិក្ខុ
សាវ័ក៦អង្គជាព្រះអរហន្ត គឺបញ្ចវគ្គិយ៍ភិក្ខុ ៥ អង្គ និងព្រះយស, សម្លាញ់ព្រះយស ៥៤ អង្គផង ហៅថា«បឋមពុទ្ធវចនៈ» ។
២.វស្សាទី២-ទី៣-ទី៤-គង់ប្រថាប់នៅវត្តវេឡុវ័ន ជិតក្រុងរាជគ្រឹះ- ដែនមគធរដ្ឋជាអារាមដំបូង ដែលព្រះបាទពិម្ពិសារសាងថ្វាយ ។
៣.វស្សាទី៥ទ្រង់គង់នៅកូដាគារសាលានាមហាវ័ន ជិតក្រុង- វេសាលីដែនវជី្ជ ។
៤.វស្សាទី៦ទ្រង់គង់នៅមហាមកុដបព៌តខាងលើក្រុងរាជគ្រឹះដែនមគធៈ។
៥.វស្សាទី៧ទ្រង់គង់នៅស្ថានត្រ័យត្រឹង្សសួគ៌ទេវលោកទ្រង់ប្រោស ពុទ្ធមាតា ។
៦.វស្សាទី៨ទ្រង់គង់នៅភេសកឡាវ័ន ក្រុងភគ្គជនបទ ។
៧.វស្សាទី៩ទ្រង់គង់នៅវត្តឃោសិតារាមជិតក្រុងកោសម្ពី ដែនវង្ស ,ដែលជាវត្តរបស់ (ឃោសកសេដ្ឋី) ។
៨.វស្សាទី១០ទ្រង់គង់នៅក្រោមដើមសាលព្រឹក្ស ក្នុងព្រៃបាលិ- លេយ្យកៈមានដំរីនៅបំរើ ។
៩.វស្សាទី១១ទ្រង់គង់នៅស្រុកព្រាហ្មណ៍ ឈ្មោះឯកនាលាដែន- មគធៈ ។
១០.វស្សាទី១២ទ្រង់គង់នៅនាគល់ដើមស្ដៅ ក្នុងស្រុកវេរញ្ជា ។
១១.វស្សាទី១៣ទី១៨ទី១៩ទ្រង់គង់នៅចាលិកបព៌តក្នុងស្រុក-
ចាលិកា ។
១២.វស្សាទី ១៤ ទ្រង់គង់នៅវត្តជេតពនជិនក្រុងសាវត្ថី ដែនកោ-
សលរដ្ឋដែលជាវត្តរបស់អនាថបិណ្ឌិកសេដ្ឋីសាងថ្វាយ ។
១៣.វស្សាទី១៥ ទ្រង់គង់នៅវត្តនិគ្រោធារាមជិត ក្រុងកបិលវត្ថុ ក្នុងសក្កជនបទ ជាវត្តព្រះញាតិវង្ស ។
១៤.វស្សាទី១៦ ទ្រង់គង់នៅអគ្គាឡវចេតិយ ក្រុងអាឡវី  ។
១៥.វស្សាទី១៧និង២០ ទ្រង់គង់នៅវត្តវេឡុវ័ន ក្រុងរាជគ្រឹះ ដដែល- ជាវត្តដំបូងបង្អស់ ដែលព្រះបាទពិម្ពិសារសាងថ្វាយ ។
១៦.វស្សាទី២១ដល់ទី៤៤ ទ្រង់គង់នៅវត្តជេតពនមហាវិហាររបស់- អនាថបិណ្ឌិកសេដ្ឋីសាងថ្វាយ និង វត្តបុព្វារាមជិតក្រុងសាវត្ថី- ដែល ជាវត្តមហាឧបាសិកាវិសាខាសាងថ្វាយ ព្រះសង្ឃមាន- ព្រះសម្មាស​ម្ពុទ្ធជាប្រធាន ។
«ប្រវត្តិពុទ្ធភូមិ សូមប្រតិស្ថាននៅក្នុងហឬទ័យនៃ ពុទ្ធបរិស័ទ»
```
ប្រវត្តិស្ដេចធ្វើគត់បិតា
            ព្រះបាទពិម្ពិសារ សោយរាជនៅនគររាជគ្រឹះ ដែនមគធៈ -
អគ្គមហេសីព្រះនាមព្រះវេទេហី ព្រះរាជាជាពុទ្ធសាសនូបត្ថម្ភដ៏ប្រ-
សើរ បានសម្រេចនូវសោតាបត្តិផលមានព្រះរាជបុត្តមួយអង្គនាម-
អជាតសត្រូវ, កាលព្រះបាទអជាតសត្រូវនៅក្នុងឧទរព្រះមាតា-
(វេទេហី)​ព្រះមាតាទ្រង់ឃ្លានចង់សោយតែឈាមដើមដៃព្រះភស្ដា
(ពិម្ពិសារ)រហូតដល់ស្គមរីងរៃ តែមិនហ៊ានស្រដីទូលព្រះស្វាមីលុះ ព្រះរាជាដឹងហេតុក៏វះដើមដៃបង្ហូរឈាមឲ្យសោយ ទើបព្រះនាង- បានស្បើយ ។ ហោរាទាយថា កុមារនេះប្រសូតមកធំឡើងនឹង សម្លាប់ព្រះបិតាយកបល្លង្កសោយរាជ្យ ព្រះនាងវេទេហី ដឹង-
ហើយក៏ព្យាមរំលូតទារកនោះចោលតែមិនរលូត ។ កាលបើ-  កុមារអជាតសត្រូវប្រសូតមកហើយគេយកទៅលាក់រហូតដល់-  ធំ​ លុះធំទើបព្រះនាងបានឃើញហើយស្រឡាញ់បុត្រជាខ្លាំង-
ណាស់ ។ កុមារ អជាតសត្រូវ ធំពេញវ័យជឿការញុះញុងអូស-
ទាញរបស់ភិក្ខុទេវទត្តហើយចាប់ព្រះបាទពិម្ពិសារជាបិតាយក- ទៅដាក់គុក រួចយកបល្លង្កសោយរាជ្យនៅឆ្នាំទី៣៧នៃពុទ្ធកាល  គឺ មុនព្រះសាស្ដាបរិនិព្វាន៨ឆ្នាំ។ព្រះបាទអជាតសត្រូវ ព្យាយាម-  បង្អត់ព្រះ ស្ងោយនិងអារព្រះបាទបិតាទាល់តែសុគត លុះព្រះបាទ-  ពិម្ពិសារសោយទីវង្គតហើយទេវទត្តជាអ្នកញុះញុងក៏ព្រះធរណី- ស្រូបទៅ ។ ចំណែកព្រះបាទអជាតសត្រូវមានអគ្គមហេសីនាម-  នាងកញ្ចនា ហើយមានបុត្រាមួយអង្គនាមអជិតៈពេលបុត្រ-  នេះប្រសូតព្រះបិតា(ពិម្ពិសារ)ក៏សុគតដែរជាហេតុធ្វើឲ្យ អាជាត-  សត្រូវ កើតវិប្បដិសារីយ៍ទោមនស្សតូចចិត្តយ៉ាងខ្លាំងចំពោះអំពើ ដែលខ្លួនធ្វើគត់បិតា ក៏បានទៅសុំខមាទោសអំពីសំណាក់ព្រះ-សាស្ដា ។  កាលព្រះសម្ពុទ្ធទ្រង់បរិនិព្វានទៅបាន៣ខែ ព្រះមហា-  កស្សបត្ថេរប្រជុំព្រះអរហន្ត៥០០ព្រះអង្គធ្វើបឋមសង្គាយនាអស់-
រយៈកាល៧ខែ ព្រះរាជាអង្គនេះ ឧបត្ថម្ភពិធីនេះផងដែរ ។
            ព្រះបាទអជាតសត្រូវសោយរាជបាន៣២ឆ្នាំទើបសុគត-
ហើយទៅរងទុក្ខក្នុងលោហកុម្ភីនរកដោយព្រះរាជបុត្រព្រះនាម
ឧទយភទ្ទ ធ្វើគត់យកបល្លង្កសោយរាជ្យ ។
            ព្រះបាទឧយភទ្ទ សោយរាជ្យបាន១៦ឆ្នាំត្រូវព្រះកុមារនាម
អនុរុទ្ធ ជាព្រះរាជបុត្រធ្វើគត់ព្រះអង្គយកបល្លង្កសោយរាជ្យ ។
            ព្រះបាទអនុរុទ្ធ ត្រូវព្រះកុមារនាមមុណ្ឌកៈ ជាព្រះរាជបុត្រ
ព្រះអង្គធ្វើគត់យកបល្លង្គសោយរាជ្យ ។
            ព្រះបាទមុណ្ឌកៈ សោយរាជ្យបាន៨ឆ្នាំ ក៏ត្រូវកុមារនាម
នាគទស្សកៈ ​ជារាជបុត្រព្រះអង្គធ្វើគត់យកបល្លង្កសោយរាជ្យ ។
            ព្រះបាទ នាគទស្សកៈ សោយរាជ្យបាន ២៤ឆ្នាំ ពួកនគរ-
នាំគ្នាធ្វើឃាតព្រះបាទនាគទស្សកៈ និងរាជវង្សទាំងអស់ ហើយ-
លើករាជថ្វាយទៅ សុសុនាគកុមារ សោយរាជ្យតមក ។
            ដូច្នេះរាជវង្សរបស់ព្រះពិម្ពិសារ ព្រះបាទអជាតសត្រូវ សុទ្ធ-
តែធ្វើគត់បិតាខ្លួនឯងយករាជសម្បត្តិសោយទាំងអស់រយៈ៨០ឆ្នាំ។
            ដោយព្រះបាទវិឌូឌភៈ ដែលជាបុត្រព្រះបាទបសេនទិកោ-
សល និងនាងធីតាម្នាក់ជាបុត្រីទាសីដែលសហាយស្មន្ធ់លួច-
លាក់ជាមួយព្រះមហានាមសាក្យវង្សដែរ តែនាងមានរូបឆោម-លោមពណ៌ល្អណាស់ ដូច្នេះព្រះមាតារបស់មហានាមមានព្រះទ័យ
ស្រឡាញ់ធីតាជាចៅនោះខ្លាំងណាស់ ។
ព្រះបាទបសេនទិកោសល ចង់ភ្ជាប់សាច់ព្រះអង្គទៅនឹងព្រះញាត្តិ-
វង្សរបស់ព្រះពុទ្ធ ក៏ឲ្យអាមាត្យទៅដណ្ដឹងរាជក្សត្រអំពីសាក្យវង្ស
ពួកសាក្យវង្សបានលើកធីតាជាបុត្រីមហានាម និងនាងទាសី-
នោះថ្វាយ ។ ព្រះបាទបសេនទិកោសលនិងនាងទាសីនោះមាន-
បុត្រាមួយអង្គនាមវិឌូឌភៈ ។ កាលវិឌូឌភៈធំដឹងក្ដី ព្រះមាតានាំទៅ
លេងក្រុងកបិលព័ស្ថុ ជារាជត្រកូលសាក្យវង្ស ពេលចេញមក-
វិញពួកសាក្យវង្ស នាំគ្នាលាងរនាបលាងកន្ទេល(ព្រោះវង្សក្សត្រ
នេះប្រកាន់វណ្ណៈខុសគ្នា ដោយព្រះវិឌូឌភៈជាឧភតោសជាតិ)
កាលបើព្រះវិឌូឌភៈដឹងហើយទ្រង់ពិរោធខ្លាំងណាស់ហើយគុំ-
ទុកថា «ពេលនេះអ្នកយកទឹកលាងរនាប,កន្ទេលដល់ពេលខ្ងុំ-
បានសោយរាជ្យ ខ្ងុំអារកយកឈាមលាងជើងយើងវិញ» ។ ព្រះ-
វិឌូឌភៈបានសោយរាជ្យលើកទ័ពទៅសម្លាប់ពួកសាក្យវង្សចោស
ទាំងអស់ ទុកឲ្យសល់តែព្រះមហានាមជាអេយ្យកោ និងព្រះញាតិ
វង្សប៉ុណ្ណោះ ។ ព្រឹត្តិការណ៍នេះកើតឡើងពេលមុនព្រះសម្ពុទ្ធ-
ទ្រង់បរិនិព្វាន២ឆ្នាំ ។
            សូមបញ្ជាក់ថា  ត្រកូលលិច្ឆវី   តាំងរាជធានីនៅវេសាលី
(ប្រទេសអាមេរិក)ដែលជាសាក្យវង្សដែរ តែជាសាក្យវង្សវា-
សិដ្ឋគោត្រ មិនមែនជាសាក្យវង្សគោតមគោត្រទេ ។
«ដកស្រង់ពីប្រវត្តិពុទ្ធានុពុទ្ធ លោកគ្រូ សែម សូរ»

-Â,

ប្រវត្តិរបស់រាហូអសុរិន្រ្ទ
            រាហូអសុរិន្រ្ទ ជាសេនាបតីមួយរបស់ព្រះបាទវេបចិត្តិ ដែល សោយរាជសម្បត្តិនៅនគរចិត្រាសូរ ក្រោមបាតភ្នំព្រះសុមេរុ៍ ។
ដំណាលថា រាហូនេះធំក្រៃពេក ធំលើសពួកអសុរទាំង- ឡាយនៅក្នុងទីនោះ គ្រាន់តែកំពស់ ៤៥០០យោជន៍,(បើតាម- ក្បួនត្រៃវេទរបស់ព្រះពុទ្ធថាៈកំពស់៤៨០០យោជន៍) ទទឹងខ្លួនពី- ស្មាម្ខាងទៅស្មាម្ខាង ១៦០០ យោជន៍,ចន្លោះដើមដៃប្រវែង ១២០០- យោជន៍,ថ្នាំងម្រាមដៃម្រាមជើងមួយៗ៥០យោជន៍,រង្វះមាត់ ២០០- យោជន៍,បាតដៃ+បាតជើងទំហំ ៣០០យោជន៍,ជម្រៅមាត់ ៣០០ យោជន៍,រន្ធច្រមុះ២០០យោជន៍,កប្រវែង៣០០យោជន៍,ថ្ងាសប្រវែង  ៣០០យោជន៍,ភ្នែក ៥០យោជន៍,ក្បាលទំហំ ៩០០យោជន៍,ទំហំ- ធ្មេញមួយៗ៥០យោជន៍,រោមអវៈយវៈទាំងមូលប្រវែង៥០០យិជន៍,ក្រចកដៃ+ក្រចកជើងមួយៗប្រវែង ៥០យោជន៍ ។
            ឯប្រពន្ធរបស់គាត់មានចំនួន ១០.០០០នាក់ សុទ្ធតែជាស្រ្តី- ប្រកដោយរូបឆោមលោមពណ៌ល្អឆើតឆាយ មានរូបរាង‍‍ទំហំនិង កំពស់ប្រហែលនឹងគាត់ដែរ ។ ថ្ងៃមួយរាហូអសុរិន្រ្ទ ហៅពពួកស្រី- ស្នំមកជួបជុំហើយតាំងក្អេងក្អាងអួតឫទ្ធានុភាពខ្លាំងពូកែរបស់-
ខ្លួនប្រាប់ស្រីស្នំ (សមគាត់ជាអ្នកអួតស៊ីជោរផង) រួចសួទៅស្រីស្នំ-
ថា«ក្នុងលោកទាំងមូលមើលទៅតើមានអ្នកណាធំស្មើអញ ឬ-
ទេ? មានមុខមាត់សម្បើមដូចអញឬទេ?»គាត់សួរពីស្រីទី១ដល់ ស្រីទីបំផុតទាំង១០០០០នាក់ ។ ស្រីពៅគេបង្អស់ឆ្លើយតបថា «លោកម្ចាស់ធំប៉ុណ្ណឹងមិនមែនអស្ចារ្យស្មើនឹងព្រះសមណគោតម-ទេ,ឯព្រះសមណគោតមដែលខ្ញុំធ្លាប់ប្រទះធ្លាប់ឃើញច្រើនដង-នោះ ធំអស្ចារ្យផុតគេក្នុងលោក,ព្រះសមណគោតមធំក្រៃលែង ធំខ្ពស់ក្រៃលែងខ្ពស់ក្រៃលែងមានឫទ្ធានុភាពលើសគេក្នុង-
លោក នឹង​រកបុរសឯណាមកផ្ទឹមស្មើគ្មានឡើយ ។
            រាហូអសុរិន្រ្ទ ឮស្រីស្នំអួតសរសើរអំពីគុណសម្បត្តិរបស់- ព្រះសម្មាសម្ពុទ្ធដូច្នោះគាត់ជាអ្នកអំនួតស្រាប់ផង ក៏លាន់មាត់ថា «យីអើ! សមណគោតមនោះ កុំថាឡើយដល់រូបល្អធំសម្បើម- សូម្បីតែកុដិឬខ្លោងទ្វារវិហាររបស់គាត់នៅ ក៏អញចូលទៅទាំង មិនចុះខ្លួនផង ម៉េចក៍ឯងថាអញធំខ្ពស់មិនស្មើនឹង ព្រះសមណ- គោតម? បើដូច្នេះអញទៅវាស់កំពស់គាត់ មើលតើប៉ុណ្ណាទៅ» ។
            ឯព្រះសម្មាសម្ពុទ្ធទ្រងឈេ្វងយល់ដោយព្រះអង្គថា «ពេល- នេះរាហូអសុរិន្រ្ទតាំងខ្លួនឯងជាធំលើសព្រះអង្គ មានបំណងចូល- មកផ្ទំមវាស់នឹងព្រះអង្គ ទ្រង់ក៍ពង្រីកខ្មោងទ្វារវិហារវត្តជេតពន- ឲ្យធំហួសវិស័យរបស់រាហូ  ប្រៀបដូចមនុស្សយើងចូលទៅវិហារ- ធម្មតា ។ លុះរាហូអសុរិន្រ្ទចូលទៅលបមើលព្រះអង្គកំពុងសឹង្ហ  គាត់ងើបមើលព្រះសម្ពុទ្ធបីដូចជាងើបមើលអាកាស ។ ប៉ុណ្ណឹង- ហើយរាហូនៅតែប្រកាន់អស្មិមានះថា ព្រះអង្គនៅតែមិនធំជាង- គាត់ទេ ។ ថ្ងៃមួយព្រះអង្គស្ដេចយាងទៅទ្រង់បិណ្ឌបាត គាត់ក៏ លបចូលទៅឈរពីខាងក្រោយព្រះអង្គចម្ងាយ៥០យោជន៍ ផ្ទឹម-
មើលនៅតែមិនខ្ពស់ស្មើនឹងព្រះអង្គទៀតឃើញទាបជាងឆ្ងាយពេក ក៏យកឬស្សីមួយដើមយ៉ាងវែង ប្រវែង៥០យោជន៍ ទៅវាស់ពី-   ខាងក្រោយ នៅតែមិនស្មើទៀត,គាត់ព្យាយាមតឬស្សីតាំងពី១ ដើមរហូតដល់១.០០០ដើម អស់ពេលមួយព្រឹកហត់ពេកបែក- ញើសហូរជាទឹក ក៏នៅតែមិន ស្មើ នឹងកម្ពស់របស់ព្រះអង្គ ។
            សម័យថ្ងៃមួយ គាត់ចង់ឃើញព្រះអង្គចំព្រះភ័ក្រ្តឲ្យបាន-
ជិត ដើម្បីធៀបមើលកម្ពស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យអស់ចិត្ត ក៏និម្មិតខ្លួនជាឈ្លើងព្រ័ត្រ- នៅក្នុងស្រះចាំលបមើលព្រះអង្គឲ្យច្បាស់ស្រាប់តែព្រះអង្គទ្រង់- ត្រាស់ហៅថា «នែរាហូ!អ្នកមកនៅក្នុងទឹកស្រះធ្វើជាឈ្លើងចាំ- មើលតថាគតធ្វើអ្វី?ឡើងមក!តថាគតប្រាប់អ្នកឲ្យដឹង!តថាគត  ធំអ្វីប៉ុណ្ណឹង ពួកព្រហ្មនៅឯស្ថានព្រហ្មធំជាងថាគតទៅទៀត» ។
            រាហូនឹកក្នុងចិត្តថា«សមណគោតមនេះធំជាងអញទៅ-ហើយ ឥឡូវនៅមានព្រហ្មឯណានោះធំដែរ» ក៏នឹកអៀនខ្មាសស្រី ស្នំរបស់ខ្លួនលែងវិលទៅទីកន្លែងវិញ ទើបសុំព្រះអង្គតាមទៅមើល ព្រហ្មទៀត ។ ព្រះសម្ពុទ្ធក៍ឲ្យរាហូ តោងជាយចីពរហោះទៅបិណ្ឌ- បាតឯស្ថានព្រហ្ម ។ ព្រហ្មលុះឃើញរាហូតោងនៅជាយចីពរដូច្នោះ ក៏ទូលព្រះអង្គថាៈ «ចៃនៅនឹងជាយចីពរព្រះអង្គ» ។ រាហូរឹងរិតតែ- ខ្មាស់ព្រហ្មថែមទៀត ដោយគំនិតថា«អញធំសម្បើមដែរឥឡូវព្រហ្ម ថាអញតូចដូចចៃ»ទ្រាំនៅពុំបានក៏លាព្រះអង្គចុះមកទីកន្លែង- របស់ខ្លួនវិញ ។ ព្រះអង្គបានផ្ដាំរាហូថា«អ្នកទៅវិញកុំឈប់នៅ- ពាក់កណ្ដាលផ្លូវ,បើស្រេកទឹកកុំឈប់ផឹកទឹកឡើយ»​ ។ រាហូ- មកដល់ពាក់កណ្ដាលផ្លូវឃើញស្រះមានទឹកថ្លា មានផ្កាឈូក ក្រអូបឈ្ងុយឈ្ងប់ភ្លេចពាក្យបណ្ដាំរបស់ព្រះសម្ពុទ្ធក៏ចុះទៅត្រាំ-ក្នុងទឹកស្រះនោះត្រឹមក្លៀកស្រាប់តែដាច់មួយកំណាត់ខ្លួន-
បាត់ ៕
            ទើបរូបរាហូអសុរិន្រ្ទមានតែពាក់កណ្ដាលខ្លួនរហូតមក ។
(ដកស្រង់ពីសៀវភៅអធិប្បាយប្រជុំកងធម៌របស់បណ្ឌិត ឈឹម- ទូច)
«អច្ឆរិយបុគ្គលមានដល់សព្វថ្ងៃជាគុណតម្លៃព្រះពុទ្ធសាសនាដែរ»
-o,
ប្រវត្តិវត្តភ្នំតាម៉ៅ
            ប្រាសាទតាព្រហ្មឬហៅថាប្រាសាទទន្លេបាទីតាំងនៅខាង-
ត្បូងមាត់បឹងតូចមួយ (ហៅទន្លេបាទី)  ស្ថិតនៅក្នុង  ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ កសាងដោយព្រះបាទជ័យវរ័្មនទី ៧ ក្នុង-
សតវត្សរ៍ទី ១២-១៣ ។
            ឯប្រាសាទភ្នំតាម៉ៅ និង ប្រាសាទថ្មដុះតាំងនៅលើកំពូល- ភ្នំតូចៗពីរហៅភ្នំគជរោទិ៍(ភ្នំតាម៉ៅ)និងភ្នំបល្លង្កអណ្ដែត(ភ្នំថ្មដុះ)
ស្ថិតនៅកណ្ដាលព្រៃជាំដែលមានវិសាលភាពព្រៃប្រមាណ ១០ -
គីឡូម៉ែត្រការេ ក្នុងឃុំ៤ គឺ ត្រពាំងសាប,កណ្ដឹង,ក្រាំងធ្នង់,និង-
លំពង់  ស្រុកបាទី ខេត្តតាកែវ ។
ប្រាសាទទាំងពីរនេះ កសាងដោយព្រះបាទឧទយាទិត្យ- វរ័្មនទី២ ក្នុងសតវត្សរ៍ទី១១ (គឺគ.ស.១១៨៥) ។ ក្នុងកាលជាខាង- ក្រោយមក អ្នកមានសទ្ធាជ្រះថ្លាស្នេហា គោរពព្រះពុទ្ធសាសនា ក៏មកបង្គបង្កើត ឡើងជាវត្តលើកំពូលភ្នំតាម៉ៅ និងវត្តទន្លេបាទី ។ ដោយឡែកវត្តភ្នំតាម៉ៅតាំងនៅលើភ្នំគជរោទិ៍ក្នុងនោះមានលោក អ្នកមានមហិទ្ធិរិទ្ធខ្លាំងពូកែខាងសីល្ប៍សាស្រ្ត  គឺលោកគ្រូម៉ៅ អាចចេះនូវវេទមន្តខាងយុទ្ធវិធីចេះជពចេះស្លពលជាដើមមកបួស- នៅក្នុងទីវត្តនោះ ។
            ក្នុងសម័យនោះឯង ពួកអាណានិគមនិយមបារាំងចូល- មកគ្រប់គ្រងប្រទេសខ្មែរយើងតាំងពី គ.ស.១៨៥៣មកដោយពួក នោះមានបំនងចង់បំបាត់អក្សរសាស្រ្តខ្មែរ ហើយដាក់ជំនួស- ដោយអក្សរឡាតាំងវិញ និងបង្កើតសង្រ្គាមបដិវត្តន៍អក្សរឡើង ធ្វើឲ្យចលាចលបះបោពេញផ្ទៃប្រទេសកម្ពុជាទាំងមូល ពេលនោះ មានតែព្រះសង្ឃងើបឈរតវ៉ាប្រឆាំងនឹងពួកបដិវត្តន៍បារាំងដោយ ប្រើដងឆ័ត្រជាអាវុធ ។ ក្នុងនោះក៏មានលោកគ្រូម៉ៅជាមេបះបោ មួយក្រុមដែរ ដោយហេតុមានព្រះសង្ឃនិងប្រជារាស្រ្ដស្មោះស្ម័គ្រ- ចូលចិត្តចូលរួមជាច្រើន ទើបលោកកសាងជាបន្ទាយពីរគឺៈ មួយ- ឈ្មោះ សែនបុប្ផា (សែនប្រផាក) ស្ថិតនៅខាងជើងភ្នំថ្មដុះ,មួយ- ទៀតឈ្មោះ បន្ទាយក្រៅ (បន្ទាយត្រាវ) ស្ថិតនៅខាងកើតភ្នំ- តាម៉ៅ ប្រមាណ៣គ.ម. ។
គេស្អប់អ្នកចេះសីល្ប៍ប្រសាធន៍ ទុវិជ្ជាផងនោះ ទើបគេរក ចាប់លោកគ្រូម៉ៅសម្លាប់ចោល ហើយលោកមិនអាចគេចខ្លូន-
ទាំងភេទបព្វជិតបាន ក៏លាចាកសិក្ខាបទដើម្បីងាយរត់ពួនឯភ្នំ-
ស្រង់ ប៉ុន្តែទោះជាខំគេចយ៉ាងណា ក៏ដោយមិនរួចអំពីកណ្ដាប់ ដៃរបស់ ពួកបារាំទាំងនោះដែរ ។ ពួកគេតាមចាប់លោកបាននៅ ឯផ្សារស្លាបលែង ហើយវាយធ្វើទារុណកម្មយ៉ាងទម្ងន់ មានទាំង-
បញ្ច្រកទឹកត្រី រួចអារកយកសិសាររបស់លោកគ្រូម៉ៅ ដើម្បី-
បញ្ហាញដល់មហាជន។ នាំសិរសាលោកគ្រូម៉ៅយកទៅដល់ផ្សារ
សំរោងយោង (ផ្លូវជាតិលេខ២ត្រង់គ.មលេខ៤២) ដើម្បីបង្ហាញដល់ មហាជន ។
            ហេតុដូច្នេះហើយ   មហាជន៍នាំគ្នាហៅភ្នំគជរោទិ៍នេះថា
«ភ្នំតាម៉ៅ»(ព្រោះយកតាមនាមលោកគ្រូម៉ៅ) ។ ខ្លះទៀតហៅ «ភ្នំសិរសា» (ព្រោះយោងក្បាលលោកគ្រូម៉ៅបារាំងអារក)។ តាម រឿងរ៉ាវរបស់វរជននេះហើយ ទើបភ្នំនេះមានឈ្មោះយ៉ាងនេះរហូត- មកដល់សព្វថ្ងៃនេះ ។
            ចំណែកឯប្រាសាទមួយទៀត ដែលតាំងនៅលើកំពូលភ្នំ- បល្លង្គអណ្ដែក ជាខាងក្រោយមកឃើញមានថ្មមួយដុំដុះចំ- កណ្ដាលប្រាសាទនោះ ទើបគេនាំគ្នាហៅភ្នំថ្មដុះរហូតមកសព្វ- ថ្ងៃ ។
            ដូច្នេះវត្តភ្នំតាម៉ៅត្រូវរលាយសាបសូន្យអស់ ក្នុងយុគ- សម័យអាណានិគមនិយមបារាំងនោះឯង  ។
            ក្រោយពីសម្ដេចព្រះវរបិតា នរោត្តម  សីហនុវរ័្មន ទ្រង់ដាក់ រាជសម្បត្តិ  ថ្វាយទៅព្រះ នរោត្តម សុរាម្រឹទ្ធ ជាព្រះបិតារបស់ព្រះ- អង្គមក ព្រះអង្គបង្កបង្កើតកងទ័ពជីវពលនារីក្លាហាន  ដើម្បីទាម ទារឯករាជ្យអំពីក្រញ៉ាំដៃពួកអាណានិគមនិយមបារាំង ។ លុះ- ប្រទេសជាតិទទួលបានឯករាជពេញលេញហើយ មានលោកតា- មួយអង្គឈ្មោះ «អេង» មកគង់នៅរៀបចំបោសសំអាតបង្កើត- ជាវត្តឡើងវិញ ក្នុងសតវត្សរ៍ទី១៩ និងទសវត្យរ៍ទី៥០ ។ ប៉ុន្តែមិន យូរប៉ុន្មានលោកតាអង្គនេះ និមន្តចេញទៅចំរើនវិបស្សនានៅទី- ផ្សេង ។ ឆ្នាំ១៩៦២លោក ទិត លុយ បួសនៅវត្តដួងកែវមុនី (ត្រពាំងព្រះ) មកបង្កើតជាវត្តឡើងវិញទៀតដោយមានព្រះសង្ឃ- ច្រើនអង្គគង់នៅរហូតមក ។ ឆ្នាំ ១៩៧០ មានរដ្ឋប្រហារដោយពួក លន់ ណុល រំលំរាជបល្លង្កយកអំណាចគ្រប់គ្រងជាសាធារណរដ្ឋ
ដល់ឆ្នាំ១៩៧៥មានរដ្ឋប្រហារទំលាក់ លន់ ណុល ធ្វើឲ្យចលាចល ជ្រួលច្របល់ក្នុងប្រទេសកើតឡើង ក្នុងសម័យអន្ធកាយង់ឃ្នង់ កើតផង ដូច្នេះអំណាចស្ថិតក្នុងកណ្ដាប់ដៃនៃពពួកទមិឡ- អន្យតិរ្ថេយ្យ៍អស់សាសនា បានផ្សឹកព្រះសង្ឃរំលាយវត្តអារាមរួម- ទាំងវត្តភ្នំតាម៉ៅផងដែរ ។
            ឯពួកទមិឡបានផ្ដូលសាធារណរដ្ឋ ហើយគ្រប់គ្រងពីឆ្នាំ- ១៩៧៥-១៩៧៩
លុះក្រោយជ័យជំនះ ៧មករា ១៩៧៩ ក្នុងអំឡុងគ.ស.
១៩៨៥ ព្រះភិក្ខុ សៅ សារុន (ហៅទូច)បួសក្នុងសំណាក់ព្រះគ្រូ- ធម្មសរមុនីអនុគណស្រុកបាទី ព្រះនាមចន្ទប្បជោតោ វែន សួន   ក៏មកគង់នៅលើភ្នំទីវត្តចាស់នោះ រួមជាមួយអាចារ្យគណៈកម្ម- ការ  បានរៀបចំបោសសំអាតវាតទីវត្តកសាង សារជាថ្មីទៀតទើប បានកើតជាវត្តអារាមព្រះពុទ្ធសាសនាមួយស្ថិតនៅលើស្ថានភាព-
ដីតូចចង្អៀតប្រជ្រៀតចន្លោះដុំថ្ម ប៉ុន្តែមានលំអសោភ័ណភាព-
ដោយក្បូរក្បាច់រចនា ផ្សារភ្ជាប់នឹងបេតិកភ័ណ្ឌជាតិប្រជ្រៀត- ដោយកុដិ,សាលា,ព្រះវិហារដ៏ស្កឹមស្កៃបញ្ចេញរាងយ៉ាងសង្ហារ-លេចធ្លោរផុតចុងព្រឹក្សា​លតាវល្លិ៍ផងទាំងឡាយ-
 មើលពីចម្ងាយគួរឲ្យចង់គយគន់ជាពនពេករហូតមកឥឡូវនេះ ។
«វត្តអារាមជាថ្នាលតម្កល់ព្រះសទ្ធម្ម និងវប្បធម៌»

(9)

អំពីប្រមាណខ្នាត
ខ្នាតប្រវែងរបស់ខ្មែរ
            -១យោជន៍ស្មើ=៤សិន,១សិន=២០ព្យាម,១ព្យាម=៤ហត្ថ,១ហត្ថ=២ចំ
អាម,១ចំអាម=១២ធ្នាប់,១ធ្នាប់=៤ក្បៀស,១ក្បៀស=២គ្រប់ស្រូវ,១គ្រាប់-
ស្រូវ=៧តួចៃ,១តួចៃ=៨ពងចៃ,១ពងចៃ=ចុងសក់,១ចុងសក់=ធូលឹ,១ធូលឹ=
៨អណូ,១អណូ=៨បរមាណូ ។ (ពញ្ជាក់.សញ្ញាគូស២អានថាស្មើរ)
          -៤ហត្ថ=១ព្យាម,២៥ព្យាម=១ឧសភៈ,៨០ឧសភៈ=១០០សិន,១០០-
សិន=១គាវុត,៤គាវុត=៤០០សិន,៤០០សិនគឺ១យោជន៍ ។
          -១០០ជួរធ្នូ=២០០ម៉ែត្រ ។
          -១២៤ហត្ថ=១ករីសៈ,៦៤ករីសៈ=៤គាវុត ។
          -១កុម្ភៈ=១០អម្ភណៈ,១អម្ភណៈ=១០ទោណៈ,១ទោណៈ=៤អាឡ្ហ-
កៈ,១អាឡ្ហកៈ=៤បត្ថៈ,១បត្ថៈ=៤កុខវ=១ទូកដៃ ។
          -ផ្ទាត់ម្រាមដៃ១០ដងហៅ១ខណៈ,១០ខណៈ=១រយៈ,១០រយៈ=
១ខណរយៈ,១០ខណរយៈ=១មុហុត្ត,១០មុហុត្ត=១ខណមុហុត្ត ។


ខ្នាតព្រះសុគត
            ១ហត្ថព្រះសុគត=៧០ស.ម,១ចំអាម=៣៥ស.ម,១ធ្នាប់=០,០២៨៣។
          ១២ចំអាម=៤ម,៨
          ៧ចំអាម=២ម,៣៨
          ១២ចំអាមត្រូវជា៨ហត្ថ+១១ធ្នាប់ និង ២ក្បៀសជាងឈើសព្វថ្ងៃ ។
          ១ចំអាមព្រះសុគត ត្រូវជា៤ហត្ថ១ចំអាម៤ធ្នាប់,៣ក្បៀស និង២អ-
នុក្បៀសជាងឈើ ។ គឺ១ចំអាម=៣ចំអាមជាងឈើ ។
          កំពស់ព្រះសុគត=១២ហត្ថជាងឈើ, (បញ្ចាក់)១ធ្នាប់=៤ក្បៀស,
១ក្បៀស=៤អនុក្បៀស ។
          ១ហត្ថជាងឈើ=៥ដ.ម,១ចំអាម=២,៥ដ,ម១ធ្នាប់=២ស.ម ។
          ២ចំអាម=១ហត្ថ,៧ហត្ថ=១យដ្ឋិ,២០យដ្ឋិ=១ឧសភៈ,៨០ឧសភៈ=១
គាវុត, ឬ ១សម្រែកគោ,១គាវុត=៤គ.ម,៤គាវុត=១យោជន៍,១យោជន៍មាន
១៦គ.ម ។
ខ្នាតប្រមាណ
            ៣៦បរមាណូ=១អណូ,៣៦អណុ=១តជ្ជារី,៣៦តជ្ជារី=រថរេណុ,៣៦
រថរេណុ=១លិក្ខា,៧លិក្ខា=១ឩកា,៧ឩកា=ធញ្ញមាស,៧ធញ្ញមាស=១
អង្គុលី,(ធ្នាប់),១២ធ្នាប់=១វិទត្ថ(ចំអាម)២ចំអាម=១ហត្ថ ។
          ផ្ទាត់ម្រាមដៃ១០ដងហៅ១ខណៈ១០ខណៈ=១លយ១០លយ=១១
ណលយ,១០ខណលយ=១មុហុត្ត,១០មុហុត្ត=ខណមុហុត្ត ។


ខ្នាតរង្វាល់
          ៤អម្ពណៈគឺ៤៤នាឡិ=១ករីសៈត្រូវជា៣៩.៩៨៤ម២ ។
១ទូកដៃ.ហៅថាកុឌុវៈឬបសតៈ,៤បសត=១បត្ថ(នាឡិ),៤បត្ថ=១
អឡកៈ,៤មាណិកា=១ខារិ(អម្រែក),២០ខារិ=១រទេះ ។
ប្រមាណតម្លៃ​
ទម្ងន់៤គ្រប់ស្រូវ=១កុញ្ជា(១បិច)ទម្ងន់២កុញ្ជា=១មាសកៈ(ឬ-
ហៅ១ចិប),៥មាសកៈឬ៤កហាបណៈ=១បាត,(មគធៈ)ឬប្រមាណ១ហុន
កន្លះមាស, ។ ២០មាសៈ=១កហាបណៈ,(ឬនិលកហាបណៈ) ។

«មាត្រាប្រើក្នុងមាសនិងទង់ហ្វ៊ា និងប្រាក់ឬវត្ថុណាៗគិតជាមាសឧត្តម» ។
បញ្ជាក់ៈ១.០០០កហាបណៈ=៦០តម្លឹងមាស ។
បាលីរបស់ខ្មែរ
  • ក្មេងក្មាង=ក្មាងខេងៗ }ក្មេងខាងៗ ។‍‍‍‍‌‍‍‍‍
  • ក្រក្រី=ក្រីគ្មានអវ៉ }ក្រគ្មានអ្វី ។
  • ក្សេមក្សាន្ត=ក្សាន្តទាំងប្រេម }ក្សេមទាំងប្រាណ ។
  • ក្រមុំក្រម៉ាច់=ក្រម៉ាច់ល្អផ្តុំ }ក្រមុំល្អផ្តាច់ ។
  • ក្អេងក្អាង=ក្អេងសំឡាង }ក្អាងសំឡេង ។
  • ក្បោះក្បាយ=ក្បាយដោយអធិប្បោះ }ក្បោះដោយអធិ-
ប្បាយ ។
  • ខ្លាំងក្លា=ក្លាអស្ចាំង }ខ្លាំងអស្ចារ្យ ។
  • ខ្វល់ខ្វាយ=ខ្វាយទាំងកល់ }ខ្វល់ទាំងកាយ ។
  • ខ្ពង់ខ្ពស់= ខ្ពង់ទ្រឌោះ }ខ្ពស់ទ្រឌុង ។
  • គុំគួន=គួនទាំងឃ្លុំ }គុំទាំងខ្លួន ។
  • គ្នាក្នរ=ក្នរស្រគារៗ }គ្នាស្រករៗ ។
  • ឃុំឃាំង= ឃុំឲ្យជាំង }ឃាំងឲ្យជុំ ។
  • គៀងគាត=ឃាតឲ្យខ្ទៀង }ឃៀងឲ្យខ្ទាត ។
  • ងីងើ=ងើមកពីភ្លី }ងីមកពីភ្លើ ។
  • ចានក្បាន=ក្បានចង្រ្កែរ ក្បែរចង្រ្កាន ។
  • ចៃចូវ=ចូវដល់ឯ }ចៃងល់ឱ ។
  • ចូវចៃ=ចៃដល់ម៉ូវ }ចូវដល់ម៉ៃ ។
  • ឆ្លេឆ្លា=ឆ្លាដូចឆ្មេ }ឆ្លេដូចឆ្មា ។
  • ជីវិតជីវាំង=ជីវាំងមួយភិត }ជីវិតមួយភាំង ។
  • ជោជន់=ជន់ព្រោះជំនោរ }ជោរព្រោះជំនន់ ។
  • ឈ្លិចឈ្លី=ឈ្លិចឲ្យខ្ទី }ឈ្លីឲ្យខ្ទេច ។
  • ឈ្លាវឆ្លាស=ឆ្លាសខាងប្រសៀវ }ឈ្លាវខាងប្រសាសន៍ ។
  • ញាំញី=ញាំឲ្យជី }ញីឲ្យជាំ ។
  • ដូងដាង=ដាងខូងៗ }ដូងខាងៗ ។
  • ណែនណាន់=ណាន់វាតែន }ណែនវាតាន់ ។
  • ដារដោច=ដោចឲ្យខ្មា ដារឲ្យខ្មោច ។
  • ត្រាំត្រែង=ត្រែងខ្លួនអាំ }ត្រាំខ្លួនឯង ។
  • ត្រចះត្រចង់=ត្រចង់ឆ្វះ }ត្រចង់ឆ្វង់ ។
  • តាន់តាប់=តាប់សាច់ហាន់ }តាន់សាច់ហាប់ ។
  • ថ្កុំថ្កើង=ថ្កើងតម្កុំ }ថ្កុំតម្កើង ។
  • ថែថួន=ថួនខ្លែ }ថែខ្លួន ។
  • ថ្លៃថ្នូរ=ថ្នូរឥតដៃ }ថ្លៃឥតដូរ ។
  • ទំនៀមទម្លាប់=ទម្លាប់ធ្លៀម }ទំនៀមធ្លាប់ ។
  • ធូរធារ=ធារទាំងអស់គ្នូរ }ធូរទាំងអស់គ្នា ។
  • ធំធេង=ធេងវង្វំ }ធំវង្វេង ។
  • ធនធាន=ធានដែលមុន }ធនដែលមាន ។
  • នំនែក=នៃកទាំងអម្រុំ }នំទាំងអម្រែក ។
  • បន្លែប្រការ=ប្រការខាងឆៃ }ប្រកែខាងឆារ ។
  • បន្លែប្រឡុក=បន្លុកបង់ប្រហែ }បន្លែបង់ប្រហុក ។
  • ប្រឹងប្រែង=ប្រែងខ្លួនអឹង }ប្រឹងខ្លួនឯង ។
  • ប្រាជ្ញព្រោក=ព្រោកក្នុងឡាច }ប្រាជ្ញក្នុងលោក ។
  • ប្រយ័ត្នប្រយ៉ែង=ប្រយ៉ែងខ្លួនអាត់ }ប្រយ័ត្នខ្លួនឯង ។
  • ប្ដូរផ្ដាច់=ផ្ដាច់ឲ្យស្រូរ }ប្ដូរឲ្យស្រេច ។
  • ផ្ទៀងផ្ទាត់=ផាត់ឲ្យស្ទៀង }ផ្ទៀងឲ្យស្ទាត់ ។
  • ផ្សារផ្សោរ=ផ្សោរមានចារ }ផ្សារមានចោរ ។
  • ផ្ទះសម្បែង=សម្បែងរបស់អាត់ }សម្បត្តិរបស់ឯង ។
  • ពឹងពាក់=ពាក់ទៅនឹង }ពឹងទៅអ្នក ។
  • ព្រមព្រៀង=ព្រៀងកុំលំអ៊ម }ព្រមកុំលំអៀង ។
  • ពាក្យពេចន៍=ពេចន៍ពន្លាក }ពាក្យពន្លេច ។
  • ភ្លេងភ្លាត់=ភ្លាត់ចេះស្ទេង }ភ្លេងចេះស្ទាត់ ។
  • ភ្លាត់ភ្លាំង=ភ្លាំងភាត់ }ភ្លាត់ភាំង ។
  • មនុស្សម្នា=ម្នាទាំងអស់គ្នុស }មនុស្សទាំងអស់គ្នា ។
  • មុងម៉យ=ម៉យវាធូស }មូសវាថយ ។
  • មោះមុត=មុតចំពោះ }មោះចំពុក ។
  • មាំមួន=មួនទាំងឃ្លាំ }មាំទាំងខ្លួន ។
  • មមីមមើ=មមើដូចភ្លី }មមីដូចភ្លើ ។
  • យំយែក=យែកចេញទឹកភ្នំ }យំចេញទឹកភ្នែក ។
  • យល់យោគ=យោគឈ្ងុល }យល់ឈ្ងោក ។
  • រុងរោចន៍=រោចន៍ខាងរនុង }រុងខាងរនោច ។
  • រុងរឿង=រឿងទាំងគ្រុង }រុងទាំងគ្រឿង ។
  • រូតរះ=រះឲ្យរលូត }រូតឲ្យរលះ ។
  • រយីករយាក=រយាកដល់ត្រគីក }រយីកដល់ត្រគៀក ។
  • ល្អល្អាច់=ល្អាច់ផ្ដ }ល្អផ្ដាច់ ។
  • លើសលប់=លប់ពីគ្រើស }លើសពីគ្រប់ ។
  • លាក់លៀម=លៀមភ្លាក់ }លាក់ភ្លាម ។
  • វត្តវ៉ា=វ៉ាមានសីមាត់ }វត្តមានសីមា ។
  • វរវឹក=វឹកភ្ល }វរភ្លឹក ។
  • ស្លស្លុក=ស្លុកបង់ប្រហ }ស្លបង់ប្រហុក ។
  • សម្លសម្លុក=សម្លុកប្រហ }សម្លប្រហុក ។
  • សុខសាន្ត=សាន្តទាំងប្រុក }សុខទាំងប្រាណ ។
  • សុខសាន្ត=សាន្តឥតខុក }សុខឥតខាន ។
  • ស្ដុកស្ដម្ភ=ស្ដម្ភសុក }ស្ដុកសម ។
  • ស្មៀនស្មេរ=ស្មេរអ្នកសសៀន }ស្មៀនអ្នកសរសេរ ។
  • សាបសូន្យ=សូន្យទាំងកាប }សាបទាំងកូន ។
  • ស្ថិតស្ថេរ=ស្ថេរឲ្យស្មិត }ស្មិតឲ្យស្មេរ ។
  • ស្និទ្ធ​ស្នាល=ស្នាលឲ្យត្រកិត }ស្និទ្ធឲ្យត្រកាល ។
  • សំដីសំដៅ=សំដៅខាងក្រី }សំដីខាងក្រៅ ។
  • សស្រោកសស្រាំ=សស្រាំប្រចោក }សស្រោកប្រចាំ ។
  • ស្រមើស្រមៃ=ស្រមៃសង្សើ }ស្រមើសង្ស័យ ។
  • ហិនហោច=ហោចខ្លិន }ហិនខ្លោច ។
  • ឡប់ឡែ=ឡែត្រឡប់ }ឡប់ត្រឡែ ។
  • ឧត្តុងឧត្តម្ភ=ឧត្តម្ភសុង }ឧត្តុងសម ។
ខ្ញុំដកស្រង់យកពាក្យគ្រលាស់ដែល សម្ដេចសង្ឃារាជ-
ជួន ណាត មានថារដីកាថា «បាលីរបស់ខ្មែរ» នេះបានខ្លះដើម្បី- ជាគំរូឲ្យអ្នកអានរៀនគិតខ្លួនឯងទៀតចុះ ។ ប៉ុន្តែកុំច្រឡំនឹងពាក្យ
អញ្ភសៈ ដូចជា«ទ្រេតទ្រោត,តតិះតតះ»ជាដើម ។
bbb
ពាក្យ៨មាត់របស់ព្រះបាទជ័យវរ័្មនទី៧
ទឹកអម្រែក  ភ្នែកខ្លែង
ស្ដែងរាជសី    សំដីឥសូ
ថ្ងូរព្រះឥន្ទ      សុបិនស្ថានសួគ៌
ខួរទន្សាយ     បាយស្រមោច ។
ឧទ្ទេសាចារ្យ លុយ ភួន












ឯកសារយោង
9k9

១.បិដកលេខ​ ៦                                                  ពុទ្ធសាសនបណ្ឌិត​
២.បិដកលេខ ១០                                               ពុទ្ធសាសនបណ្ឌិត
៣.អធិប្បាយអំពីចេតិយ                                   ​​   ធម្មាចារ្យ ជិន មាស               
៤.បកិណ្ណកៈកងធម៌                                                       ឈឹម ទូច       
៥.ដែនដីពុទ្ធភូមិ                                                                   កែវ វិមុត្តិ
៦.ប្រវត្តិពុទ្ធានុពុទ្ធ                                                                សែម សូរ
៧.ប្រវត្តិក្រុងពារាណសី                  ភិក្ខុ វជិរប្បញ្ញោ ញែម តឹមតេង
៨.និងឯកសារផ្សេងៗទៀតដែលគ្មានឈ្មោះ








ឈ្មោះសប្បុរសជនចូលរួមបោះពុម្ពសៀវភៅនេះ
ល រ
ឈ្មោះ
កន្លែងគង់នៅ
ទឹកប្រាក់
១
ភិក្ខុ រតនវរោ រស់ សារៀម
ចៅអធិការវត្តពូនភ្នំ
៥០.០០០៛
២
ភិក្ខុ គម្ពីរប្បញ្ញោ គង់ សុវណ្ណ
ចៅអធិការវត្តសុរភី
(កកោះ)
១០០.០០០៛
៣
ភិក្ខុ ចន្ទសោភណោ ច្រឹង
ទូច (ហៅ ពៅ)
វត្តសុរភី(កកោះ)
៥០.០០០៛
៤
សាមណេរ កោវិទោ ឈុំ
ពន្លក
វត្តពូនភ្នំ
២០.០០០៛
៥
សាមណេរ អោ សំអាត
វត្តសុរភី(កកោះ)
២០.០០០៛
៦
សាមណេរ ជួង ធារ៉ា
វត្តសុរភី(កកោះ)
២០.០០០៛
៧
សាមណេរ លួន សម្បត្តិ
វត្តសុរភី(កកោះ)
១០.០០០៛
៨
សាមណេរ ទូច ពន្លក
វត្តសុរភី(កកោះ)
១០.០០០៛
៩
សាមណេរ ហាច រដ្ឋា
វត្តសុរភី(កកោះ)
១០.០០០៛
១០
សាមណេរ ឆយ ថន
វត្តសុរភី(កកោះ)
១០.០០០៛
១១
សាមណេរ អ៊ុំ សុផាត
វត្តសុរភី(កកោះ)
១០.០០០៛
១២
សាមណេរ វី ធារ៉ា
វត្តសុរភី(កកោះ)
១០.០០០៛
១៣
សាមណេរ រឿន ឈិន
វត្តសុរភី(កកោះ)
១០.០០០៛
១៤
សាមណេរ ចាន់ ទូច
វត្តសុរភី(កកោះ)
១០.០០០៛
១៥
សាមណេរ សុទ្ធ សំរិទ្ធ
វត្តពូនភ្នំ
១០.០០០៛
១៦
លោកទេព ឡុច អ្នកស្រី
សំ ណារិន ព្រមទាំងកូនចៅ
ព្រែកឯង
១០.០០០៛
១៧
អ្នកនាង  សុទ្ធ សារ៉េត
ព្រែកឯង
១០.០០០៛
១៨
កញ្ញា សុទ្ធ សារ៉ុម
ព្រែកឯង
១០.០០០៛
១៩
លោក សុទ្ធ ភារម្យ
ព្រែកឯង
១០.០០០៛
២០
កញ្ញា សុទ្ធ រស្មី
ព្រែកឯង
៥០០០៛
២១
ពុទ្ធបរិសទ្ធ័កោះក្របី និងព្រែកឯង សរុបបច្ច័យ
៩០.០០០៛
២២
លោក តាំង សុជា
សំរោងយ៉ោង
១០.០០០៛
២៣
លោក សយ បុត្រា
ពូនភ្នំ
១០.០០០៛
២៤
ឧបាសក ហ៊ី ឆាវ ឧបាសិកា ហៀក លៀងគាវ ព្រមទាំងបុត្រ និងចៅ
ភ្នំពេញ
៤០.០០០៛
២៥
ឧបាសិកា សៀក ប៉ែត
ព្រមទាំងបុត្រ
ភ្នំពេញ
៤០.០០០៛
២៦
ឧបាសក ស្រ៊ុន គ្រុយ ឧ.សិ. ង៉ែត នួន ព្រមទាំងបុត្រ
ភ្នំពេញ
២០.០០០៛
២៧
ញោម គឹម វុទ្ធី និងភរិយា
ភ្នំពេញ

២៨
នាង ភិន​ វណ្ណា និងស្វាមី
ពូនភ្នំ
២០.០០០៛

                                          






           











         



0 comments:

Post a Comment