Friday, November 27, 2015

ចិត្តមនុស្សស្រី​ Heart Of Women

                             ចិត្ត​សាស្ត្រ​មនុស្ស​ស្រី​
១. មនុស្ស​ស្រី​ចូល​ចិត្ត​មនុស្ស​​មាន​របៀប មាន​អនាម័យ​​រាង​កាយ​ល្អ និង​មាន​មន្ត​ស្នេហ៍

២. មនុស្ស​ស្រី​ត្រូវ​ការ​បង្អែក​រឹង​មាំ

៣. មនុស្ស​ស្រី​ចូល​ចិត្ត​ឲ្យ​មនុស្ស​ប្រុស​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ចំពោះ​រូប​នាង​

៤. មនុស្ស​ស្រី​ចូល​ចិត្ត​ឲ្យ​គេ​សរសើរ​ និង​ចូល​ចិត្ត​ទទួល​កាដូ

៥. ពេល​នៅ​ក្បែរ​មនុស្ស​ប្រុស​ មនុស្ស​ស្រី​យក​ចិត្ត​ទុកដាក់​គ្រប់​ជ្រុង​ជ្រោយ រាប់​តាំង​ពី​ការ​តុប​តែង​ខ្លួន ការ​ស្លៀក​ពាក់​ ជាពិសេស​ស្បែក​ជើង​របស់​មនុស្ស​ប្រុស

៦. ពេល​ជួប​បញ្ហា​ពិបាក​ចិត្ត មនុស្ស​ស្រី​ត្រូវការ​មនុស្ស​យល់​ចិត្ត​ម្នាក់​ស្តាប់​នាង

៧. ពេល​ពិភាក្សា​គ្នា​ មនុស្ស​ស្រី​ត្រូវ​ការ​ដំបូន្មាន និង​ត្រូវ​ការ​ឲ្យ​គេ​ជួយ​សម្រេច​ចិត្ត

៨. មនុស្ស​ស្រី​មិន​អាច​ទ្រាំ​បាន​ទេ​ប្រសិន​បើ​នាង​មាន​អារម្មណ៍​ថា​មនុស្ស​ប្រុស​លាក់​បាំង​នឹង​នាង

៩. មនុស្ស​ស្រី​មិន​ចូល​ចិត្ត​មនុស្ស​ប្រុស​ដែល​ស្រប​តាម​នាង​រហូត​ទេ

១០. មនុស្ស​ស្រី​គិត​ពី​ខ្លួន​ឯង​ច្រើន

១១. មនុស្ស​ស្រី​ឲ្យ​តម្លៃ​លើ​គ្រួសារ

១២. មនុស្ស​ស្រី​កែប្រែ​ចិត្ត​ញឹក​ញាប់​

១៣. មនុស្ស​ស្រី​ភាគច្រើន​ឲ្យ​តម្លៃ​មនុស្ស​ប្រុស​ដោយ​ផ្អែក​លើ​ទ្រព្យសម្បត្តិ​ និង​ឋានៈ​ក្នុង​សង្គម​មិន​មែន​ភាព​ស្អាត​សង្ហារ​ទេ

១៤. មនុស្ស​ស្រី​ចូល​ចិត្ត​ឲ្យ​គេ​ថ្នាក់​ថ្នម និង​ចង់​បាន​ការ​យក​ចិត្ត​ទុក​ដាក់​

១៥. មនុស្ស​ស្រី​ចូល​ចិត្ត​ឲ្យ​មនុស្ស​ប្រុស​សរសើរ​ពី​រាង​កាយ​ដ៏​ស្អាត​របស់​នាង

១៦. មនុស្ស​ស្រី​និយាយ​ពីរ​ភាសា៖ ភាសា​ក្នុង​មាត់(​និយាយ​នៅ​ក្នុង​ចំណោម​មហា​ជន​ឲ្យ​មើល​ទៅ​ហាក់​ថ្ងៃ​ថ្នូរ) និង​ភាសា​ក្នុង​ចិត្ត (​និយាយ​ជាមួយ​មនុស្ស​ទុក​ចិត្ត ពិសេសស​មិត្ត​ស្រីៗ​)

១៧. គ្មាន​ស្រី​ណាម្នាក់​ស្អប់​ប្រុស​តាម​ញ៉ែ​ទេ

១៨. មនុស្ស​ស្រី​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​គិត​របស់​មនុស្ស​ជុំ​វិញ​ណាស់ សុភមង្គល​របស់​នាង​ស្ថិត​លើ​មាត់​មហាជន

១៩. មនុស្ស​ស្រី​មាន​ការ​អៀន​ខ្មាស់​ពី​ធម្មជាតិ

២០. មនុស្ស​ស្រី​ចូល​ចិត្ត​ភាព​ស្អាត និង​របស់​របរ​តូច​ៗ



0 comments:

Post a Comment